ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City កំពុង​ដុតដៃដុតជើង​ប្រមាញ់​យកតារាឆ្នើមម្នាក់នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City កំពុង​តែ​ចរចារ​យក​កីឡាករ​វ័យក្មេង​របស់​អូស្ត្រាលី Daniel…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លិប​មេឃ​ខៀវ Manchester City កំពុង​តែ​ចរចារ​យក​កីឡាករ​វ័យក្មេង​របស់​អូស្ត្រាលី Daniel Arzani មក​កាន់​ក្លិប​របស់​ខ្លួន ដែល​ពេល​នេះ​កំពុង​លេង​ឲ្យ​ក្លិប Melbourne City ។

Man City ចង់​យក Arzani មក​លេង​នៅ​ក្លិប​របស់​ខ្លួន ហើយ​ក៏​ចង់​ដាក់​ជា​កីឡាករ​ខ្ចី​ជើង​សម្រាប់​ក្លិប Celtic ផង​ដែរ ។ ប៉ុន្តែ លោក Brendan Rodgers អ្នកចាត់ការ​ក្លិប Celtic បាន​ប្រាប់​ថា លោក​សុំ​មិន​បញ្ជាក់​រឿង​នេះ ។

Manchester City អាច​នឹង​យក Arzani មក​ធ្វើ​តាម​លំនាំ​ដែល​ខ្លួន​បាន​ទិញ​យក Aaron Mooy មក​ពី​ក្លិប​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៦ ។ កាលនោះ គេ​ត្រូវ​បាន​ដាក់​ជា​កីឡាករ​ខ្ចី​ជើង​នៅ​ក្លិប Huddersfield ហើយ​ក្រោយមក​ក៏​លក់​ចេញ​ក្នុង​តម្លៃ​មួយ ដែល​ផ្តល់​ផល​ចំណេញ​ឲ្យ Man City ជា​ច្រើន ។

សម្រាប់​សាមីខ្លួន Arzani ផ្ទាល់ ប្រាប់​ថា​មិនដឹង​រឿង​អ្វី​ឡើយ​។ ក្រោយ​ពេល​ធ្លាក់​ពី World Cup Arzani ប្រាប់​ថា​៖ «​ខ្ញុំ​មិនដឹង​ថា​មាន​អ្វី​កើតឡើង​នោះ​ទេ​។ ពេល​នេះ​ខ្ញុំ​នឹង​ទៅ​ទីក្រុង​ឡុ​ង​ដ៍ ដើម្បី​ជួប​ជាមួយនឹង​ភ្នាក់ងារ​និយាយ​ពី​រឿង​នេះ​។ ខណៈ​នេះ​មិន​ទាន់​មាន​អ្វី​ជាក់លាក់​ច្បាស់លាស់​នៅឡើយ​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​មេឃ​ខៀវ​ក៏​កំពុង​តែ​រំពៃមើល​កីឡាករ Yangel Herrera ដែល​ជា​កីឡា​ករ​​វ័យក្មេង​នៅ​អា​មេ​រិ​ក ប្រចាំ​ក្លិប New York City ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ