ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រង​របួសធ្ងន់ ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​បើក​កៀរ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៦ និង​០២​នាទី ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​១៦២-១៦៣ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​៦ និង​០២​នាទី ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចន្លោះ​គីឡូម៉ែត្រ​១៦២-១៦៣ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ នៅ​ក្នុង​ហេតុការណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ភិនភាគ (​ត្រូវ​បាន​បើក​រត់គេច​បាត់​) មក​ដល់​ចំណុច​ខាងលើ​បាន​កៀរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BE-5835​។

ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ បាន​ដួល​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ យី តក់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ ក្រុម​៥ ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ រង​របួសធ្ងន់ ត្រូវ​បាន​បងប្អូន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​វាល​រេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ