ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជន់លិចបឹងប៉ុណ្ណឹងហើយ… នាំគ្នាទៅហែល​មុជលេង​ទៀត

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេង​ស្រី​២​នាក់​ក្នុង​ចំណោម​៣​នាក់បាន​​ស្លាប់​យ៉ាង​អាណោច​អាធ័ម ដោយសារលង់ទឹក​បឹង​ដែលកំពុង​​ជន់​លិច​ខាង​ក្រោយ​​​ភូមិ​ ខណៈ​ម្នាក់​ទៀត​ត្រូវ​បាន​ ជួយ​សង្គ្រោះ​ទាន់​ពេល​ ​​ក្រោយ​​ពួក​គេ​​​នាំ​គ្នា​ទៅមុជ​ទឹក​បឹង​លេង​មិន​ប្រ​យ​័ត្ន​ ​​កើតឡើងកាលពីព្រឹកថ្ងៃទី ​២៧…

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេង​ស្រី​២​នាក់​ក្នុង​ចំណោម​៣​នាក់បាន​​ស្លាប់​យ៉ាង​អាណោច​អាធ័ម ដោយសារលង់ទឹក​បឹង​ដែលកំពុង​​ជន់​លិច​ខាង​ក្រោយ​​​ភូមិ​ ខណៈ​ម្នាក់​ទៀត​ត្រូវ​បាន​
ជួយ​សង្គ្រោះ​ទាន់​ពេល​ ​​ក្រោយ​​ពួក​គេ​​​នាំ​គ្នា​ទៅមុជ​ទឹក​បឹង​លេង​មិន​ប្រ​យ​័ត្ន​ ​​កើតឡើងកាលពីព្រឹកថ្ងៃទី
​២៧ កក្កដា នេះ ស្ថិតក្នុង​ភូមិ​ថ្មី​ទី​១ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ​ ​។

អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ទៀត​ថា ភ្លាមៗ ​បន្ទាប់​ពី​ឃើញ​ហេតុការណ៍​ក៏​មានការ​ជួយ​សង្គ្រោះ តែ​ជួយ​បាន​​តែ​ក្មេង​ស្រី​ម្នាក់ ខណៈ​២​នាក់​ទៀត​​លង់​លិចបាត់ មិន​អាច​​ជួយ​​ទាន់​ ។

នគរបាល​ស្រុក​ឆ្លូង​បាន​ឱ្យដឹងដែរ​​ថា ក្មេង​ស្រី​ទាំង​៣នាក់ មាន​អាយុ​ចាប់ពី​១០​ឆ្នាំ ទៅ​១២​ឆ្នាំ​ ។ ពួក​គេ​រស់​នៅ​ក្នុងភូមិកើតហេតុខាងលើ ​។​ ពួក​គេ​ទាំង​៣​នាក់ រស់នៅ​ផ្ទះ​ក្បែរ​គ្នា​ក្នុងភូមិ​ ​បាន​នាំ​គ្នា​ចុះ​ងូត​លេង​ទឹក​បឹង ដែល​លិច​ខាងក្រោយ​ផ្ទះ​ ក៏​បានជួបហេតុការណ៍​​នេះតែម្តង ​​។

អត្ថបទសរសេរ ដោយ