អ្នកធំ​មិន​ចេះ​ខុស ! រដ្ឋសភា​កម្ពុជា​សម្តែង​ការ​ខកចិត្ត​ចំពោះ​តំណាងរាស្ត្រ​អា​មេ​រិ​ក


រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ខកចិត្ត​ចំពោះ​តំណាងរាស្ត្រ​អា​មេ​រិ​កបាន​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​ឆ្នាំ​២០១៨ កាល​ពេល​ថ្មី​កន្លែង​មកនេះ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋសភា​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​សភាតំណាងរាស្ត្រ​អា​មេ​រិ​ក​ដែល​បាន​អនុម័ត​ច្បាប់ «​ច្បាប់​ប្រជាធិប​តេយ្យ​កម្ពុជា​ឆ្នាំ​២០១៨» ដើម្បី​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។

សេចក្តីថ្លែងការណ៍​រដ្ឋសភា​បាន​សរសេរ​ថា រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តែង នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​សភាតំណាងរាស្ត្រ​អា​មេ​រិ​កបាន​អនុម័ត «​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨» កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ។ នេះ​សបញ្ជាក់​ពី «​ទ​ង្វើ​នៃ​ការ​បំពាន​» ដោយ​ស្តង់​ដា «​អ្នកធំ​មិន​ចេះ​ខុស​» ហើយ​ទ​ង្វើ​នេះ​ស្មើនឹង​ការ​ប្រកា ស​នូវ​អរិយ​ភាព​ប្រឆាំង​នឹង​រដ្ឋា​ភិ​បាល​​ស្របច្បាប់​នៃ​ប្រទេស​មួយ​ដែល​មិន​អាច​សះជា​បាន ។

រដ្ឋសភា​កម្ពុជា​បាន​បញ្ជាក់​ថា ៖ «​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ទៅ​ក្នុង​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ហើយ​យើង​តែងតែ​ស្វែងរក​មិត្ត និង មិន​ចង​សត្រូវ​ជាមួយ​ប្រទេស​ណាមួយ​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ ដូច​បណ្តា​រដ្ឋ​អធិបតេយ្យ​នានា​ដែរ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ជំហរ​មិន​ងាករេ​ក្នុង​ការ​ការពារ​សន្តិភាព អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​របស់​កម្ពុជា ប្រឆាំង​នឹង​ការ​បំពារបំពាន ឬ​ការ​ជ្រៀតជ្រែក​ពី​សំណាក់​ស្ថាប័ន​បរទេស​ទោះបីជា​ក្រោម​លេស​ណាមួយ​ឬ​កាលៈទេសៈ​ណា​ក៏​ដោយ​» ។

ថ្លែងការណ៍​បន្ត​ទៀត​ថា ច្បាប់​នេះ​គឺជា​គម្រោងការ​មួយទៀត​ដែល​បាន​រៀបចំ​ទុកជា​មុន​របស់​សភា​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដើម្បី​វាយប្រហារ​ជា​ប្រព័ន្ធ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើតឡើង​ពី​ការ​បោះ​ឆ្នោត​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ហើយ​ដែល​បាន​បដិសេធ​មិន​ដើរ​តាម​ភូមិសាស្ត្រ​នយោបាយ​របស់​អា​មេ​រិ​ក ។ ការ​វាយប្រហារ​នេះ​មាន​គោលដៅ​ដាក់​ទណ្ឌកម្ម​ចំពោះ​រដ្ឋ​ឯករាជ្យ​ដែល​មាន​ឥរិយា​បទ​មិន​គោរព​តាម​ការ​បញ្ជា​របស់​ពួក​គេ​ហើយ​បំផ្លាញ​នូវ​ភាព​ជឿជាក់​លើ​ការ​បោះ​ឆ្នោត​ជាស​កល​នៅ​កម្ពុជា​ដែល​នឹង​រៀបចំ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ