ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បាល​នាគ​ចំនួន៤នៃ​ស្ពាន​បុរាណ​​កំពង់​ក្តី​​ត្រូវ​បាន​​អាជ្ញាធរ​អប្សរា​ធ្វើ​ការ​ជួសជុល​ឡើងវិញ

13 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ ក្បាល​នាគ​ធំ​ៗ​ចំនួន​៤​នៅ​ស្ពានថ្ម​បុរាណ​កំពង់ក្ដី​ដែល​ជា​រតនសម្បត្ដិ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​របស់​ជាតិខ្មែរ​ហើយ​​រង​នូវ​ការ​ប្រេះ​បាក់បែក​នា​ពេល​កន្លង​ទៅ ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ធ្វើការ​ជួសជុល​ឡើង​វិញ​រួច​ហើយ​​កាលពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​រក្សា​កេ​រ​ដំណែល​បុព្វបុរស​និង​ទាញ​ចំណាប់​អារ​ម្មណ៍​​​ភ្ញៀវទេស​ចរជាតិ​-​អន្ដរជាតិ​ឱ្យ​​ទៅ​ទស្សនា ​។​ ពិធី​សូត្រ​មន្ត​ប្រោះ​ព្រំ​ដល់​ក្បាល​នាគ​ទាំង៤

ខេត្ត​សៀម​រាប ៖ ក្បាល​នាគ​ធំ​ៗ​ចំនួន​៤​នៅ​ស្ពានថ្ម​បុរាណ​កំពង់ក្ដី​ដែល​ជា​រតនសម្បត្ដិ​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​របស់​ជាតិខ្មែរ​ហើយ​​រង​នូវ​ការ​ប្រេះ​បាក់បែក​នា​ពេល​កន្លង​ទៅ ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ធ្វើការ​ជួសជុល​ឡើង​វិញ​រួច​ហើយ​​កាលពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​រក្សា​កេ​រ​ដំណែល​បុព្វបុរស​និង​ទាញ​ចំណាប់​អារ​ម្មណ៍​​​ភ្ញៀវទេស​ចរជាតិ​-​អន្ដរជាតិ​ឱ្យ​​ទៅ​ទស្សនា ​។​ ពិធី​សូត្រ​មន្ត​ប្រោះ​ព្រំ​ដល់​ក្បាល​នាគ​ទាំង៤ និង​សុំ​សេចក្ដី​សុខ​ដល់​ប្រជាជនត្រូវ​​បាន​រៀបចំ​ឡើង​ដោយ​អា​ជា្ញ​ធរ​អ​ប្សរា កាលពី​ព្រឹក​ថ្ងៃ​ទី៨ ខែ  មេ​សាកន្លង​ទៅ នៅ​​គល់​ស្ពាន​កំពង់ក្ដី​ផ្នែក​ខាង​លិច ​ស្ថិត​នៅ​កណ្ដាល​ទីរួមស្រុក​ជីក្រែង​ចម្ងាយ​ប្រមាណ​​៧០គីឡូម៉ែត្រខាងកើត​ក្រុង​​សៀមរាប។ 

បន្ទាប់​ពី​ពិធីសូត្រ​មន្ត​ចប់​ លោក​សឺ​ន គង់ អគ្គនាយករង​ អា​ជា្ញ​ធរ​អប្សរាទទួល​បន្ទុក​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្បាល​នាគ​ធំ​ៗ​ទាំង៤ ដាក់​នៅ​​សងខាង​ក្បាល​ស្ពាន​បុរាណ​​កំពង់ក្ដី ដែល​ជា​រតនសម្បត្ដិ​មិន​អាច​កាត់ថ្លៃ​បាន​របស់​ជាតិខ្មែរ​យើង​នេះ កន្លង​មក​ដោយសារ​តែ​អាយុកាល​ ក៏​បាន​ប្រេះ​បែកបាក់​អស់​ជា​ច្រើន ហើយ​ពេល​នេះ​យើង​បាន​ធ្វើការ​ជួសជុល​វា​ឡើង​វិញ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​តែ​ធ្វើ​ពិធី​ប្រោះព្រំ​បួង​សួង​ទៅ​តាម​ប្រពៃណី ​ដើម្បី​ទុ​ក​ជា​ការ​គោរព​បូជា សម្រាប់​​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​​ និងទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ឱ្យមក​ទស្សនា​ស្ពាន​បុរាណ​យើង​នេះ​។ ​លោក​សឺ​ន គង បាន​បន្ត​​ថា ​ជា​មោ​ទនភាព​ដ៏ ម​ហិមាមួយ​​សម្រាប់​​ជាតិខ្មែរ ដែល​មាន​ស្ពាន​បុរាណ​ដ៏ធំ និង​អាយុ​រាប់​សិប​ឆ្នាំ ប៉ុន្ដែ​នៅ​តែ​អាច​ប្រើប្រាស់បម្រើ​​ឱ្យ​ការ​ដឹក​ជញ្ជូន​​បាន គឺ​វា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​ប្រាប់​ដល់​ពិភពលោក​អំពី​ភាព​អស្ចារ្យ​នៃ​ស្ថា​បត្យក​ម្ម​សំណង់​របស់​បុព្វបុរស​ខ្មែរ​យើង ។ មិន​ត្រឹមតែ ​ប៉ុ​ណ្ណោះ​​ក៏បាន​ទាញ​ចំណាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្ដរជាតិ​យ៉ាង​សំបើម​ផង​ដែរ​ ។

អភិបាលស្រុក​ជីក្រែង​លោកប៉ោ សេរីរ័ត្នមុន្នី កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែមេសា​ នោះ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បួងសួង​ប្រោះព្រំ​ក្បាល​នាគ​ទាំង៤ដែល​ទើបតែ​ជួសជុល​រួច​នោះ​ថា ​ជា​រៀង​រាល់​ខែ​យ៉ាង​ហោច​ណាស់​មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មិន​តិច​ជាង៤.០០០នាក់ បាន​មក​ទស្សនា​ស្ពាន​កំពង់ក្ដី​នេះ គឺ​វា​បង្ហាញ​ពី​ភាពរីកចម្រើនខាង​​វិស័យ​ទេស​ចរណ៍​នៅ​ក្នុង​តំបន់​នេះ ដែល​អាច​នាំ​មក​នូវ​ចំណូល​​ផ្ទាល់ និង​ប្រយោលមក​ឱ្យ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​នាំ​ចេញ​នូវផលិតផល​កសិកម្ម និង​នេសាទនៅ​ក្នុង​តំបន់ ។

ស្ដ្រី​ឈ្មោះ​លី​នដា ជា​ភ្ញៀវ​ទេសចរ​ជន​ជាតិ​អា​មេ​រិ​កមួយ​រូប​ក្នុង​ចំណោម​មិត្ដ​ភ​ក្ដិ​របស់​គាត់៥នាក់ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ដំណើរ​ទស្សនា​ស្ពាន​បុរាណ​កំពង់ក្ដី​កាលពី​ព្រឹក​ថ្ងៃ​ទី៨ ខែមេសានោះ​ បាន​ថ្លែងពី​ចំណាប់​អារម្មណ៍​ថា គាត់​បាន​ទៅ​ធ្វើ​ទេសចរណ៍​ច្រើន​ប្រទេស​ហើយ ប៉ុន្ដែ​​មិន​ធ្លាប់​ដែល​ឃើញស្ពានថ្ម​បុរាណ​ដ៏អស្ចារ្យ​បែប​ហ្នឹង​ទេ នេះ​ជា​មោ​ទន​ភាព​​របស់​ពលរដ្ឋ​ខ្មែរ​ទាំងមូល ។ លោកអ៊ឹម សុក​រិ​ទ្ធី ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្លូវ​បុរាណ​នៃ​នាយកដ្ឋាន​លំនៅ​ឋានរបស់ ​អា​ជា្ញ​ធរ​អប្សរា ធ្លាប់​បាន​ថ្លែងប្រាប់​ឱ្យ​ដឹង​ថា ​ក្រៅពី​ស្ពាន​បុរាណ​កំពង់ក្ដី នៅ​មាន​ស្ពាន​បុរាណ​ជា​ច្រើន​ទៀត​ក្នុង​នោះ​តាមបណ្ដោយ​ផ្លូវជាតិ​លេខ៦​ មាន​ស្ពាន​បុរាណ​ប្រមាណ២០ និងស្ពាន​បុរាណ​ប្រមាណ២០ទៀត​ នៅ​តាម​ផ្លូវសម័យ​មហា​នគរ​​សម្រាប់​​ត​ភ្ចា​ប់រាជ​ធានី​អង្គរ​ទៅ​កាន់​ប្រាសាទព្រះ​ខ័នកំពង់ស្វាយ​ឯ​ខេត្ដព្រះវិហារ ។ ប៉ុន្ដែនៅ​ក្នុង​នោះ​ស្ពាន​បុរាណ​ចំនួន​៥ ជា​ពិសេស​ «​​ស្ពាន​តា​អុង​​» នៅ​តាម​កំណាត់​​ផ្លូវ​ក្រាល​ក្រួស​​ក្រហម​ ពីប្រាសាទបឹងមាលា ស្រុក​សា្វ​យ​លើ ទៅ​​​ឃុំ​ខា្វ​វ ស្រុក​ជីក្រែង​ កំពុងស្ថិត​នៅ​ក្នុង​សភាព​​​ទ្រុឌទ្រោម​និង​កំពុងគំរាមកំ​ហែង​ដោយ​សា​រថយន្ដ​ធំ​ៗ​។

សូម​បញ្ជាក់​​ថា ស្ពាន​កំពង់ក្ដី ដែល ​អា​ជា្ញ​ធរ​អប្សរា​បាន​ធ្វើការ​ជួសជុល​ឡើង​វិញ​នូវ​ក្បាល​នាគ​ទាំង៤​នោះ​មាន​បណ្ដោយ​១០០ម៉ែត្រ ទទឹង១៥ម៉ែត្រ និង​កម្ពស់​៩ម៉ែត្រ​ ស្ថាបនា ឡើង​ពី​ថ្មបាយក្រៀម​ដែល​មានកម្រិត​​ជាតិ​ដែក​ខ្ពស់ និងថ្មភក់ ដោយ​ផ្នែក​ខាងលើ​រចនា​ជា​នាគ​ថ្ម​ធំៗ​មានក្បាល៤ នៅ​អម​សងខាង​ក្បាលស្ពាន​ទាំង​២។ ស្ពាន​បុរាណ​នេះ​ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ក្ដី២ ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង តាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ៦ ដែល​កសាង​ឡើង​នៅ​ក្នុង​អំឡុង​សតវត្ស​ទី១២នៃគ្រិស្តសករាជ​ ក្នុង​រជ្ជ​កាល​ព្រះ​បាទជ័យ​វ​រ្ម័នទី៧ ជា​ព្រះ​មហា​ក្ស​ត្រ​ដ៏ល្បីល្បាញ​​របស់​ចក្រ​ភព​ខ្មែរ​នា​សម័យ​មហានគរ​ដ៏រុងរឿង ៕