ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ខ្លាំង​ពី​ធម្មជាតិ តែ Messi ខ្លាំង​ផ្តាច់​គេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Antonio Cassano ដែល​ជា​អតីត​កីឡាករ​របស់ Real Madrid បាន​សរសើរ…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Antonio Cassano ដែល​ជា​អតីត​កីឡាករ​របស់ Real Madrid បាន​សរសើរ Ronaldo ថា​ខ្លាំង​បាន​មក​ពី​ធម្មជាតិ ខណៈ​ដែល Messi ខ្លាំង​ផ្តាច់​គេ ។

កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន Vanity Fair ថា ៖«Ronaldo ទទួល​ភាព​ខ្លាំង​ពី​ធម្មជាតិ តែ​សម្រាប់​អ្វី​ផ្សេង​ទៀត​ខ្ញុំ​មិនសូវ​ជា​ពេញចិត្ត​ទេ ។ ខ្ញុំ​សរសើរ​គេ​ចំពោះ​ការ​ដែល​អាច​ផ្តោតអារម្មណ៍ ក្នុង​ការ​ស្វែងរក​ភាព​ជោគជ័យ​ដោយ​ប្រើ​ទេព​កោសល្យ​របស់​គេ ។ Juventus នឹង​ឲ្យ​លុយ​ច្រើន​ៗ​សម្រាប់ Ronaldo ដោយសារ​តែ​រូបគេ​នៅ​តែ​ខ្លាំង បើ​ទោះបីជា​វ័យ​៣៣​ឆ្នាំ​ក៏​ដោយ ។ គេ​នៅ​តែ​អាច​នឹង​ស៊ុត​ចូល​ពី​៣០​ទៅ​៤០​គ្រាប់​ដែរ​ក្នុង​មួយ​រដូវ​កាល​» ។ ខណៈ​ដែល​សរសើរ Ronaldo អតីត​កីឡាករ​អ៊ី​តា​លី​រូប​នេះ​បាន​និយាយ​អំពី Messi ថា​រូបគេ​គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។

Cassano បាន​និយាយ​ថា ៖«​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត Messi មិនមែន​ដោយសារ​តែ​គេ​ជា​គូប្រជែង​ជាមួយនឹង Ronaldo ទេ ។ តែ​ដោយសារ​រូបគេ​គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ និង​មាន​ភាព​ខុស​គេ​សម្រាប់​ការ​គិត​របស់ខ្ញុំ ។ ខ្ញុំ​មិន​ដែល​ឃើញ​នរណា​អាច​ស៊ុត​ចូល​បាន​ដោយ​ថេរ​ជើង​បែប​នេះ​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Cassano ធ្លាប់​លេង​នៅ Real បាន​ពីរ​ឆ្នាំ​នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៦ និង ២០០៨ ។ គ្រាន់តែ Ronaldo ចូល​លេង​នៅ​ឆ្នាំ​២០០៩​ភ្លាម Cassano ក៏​ចេញ​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ