ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​សាទរ​ការ​ចាប់ផ្ដើម​កម្ទេច​ទីតាំង​មី​ស៊ី​ល

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៤​ កក្កដា ​បាន​សម្ដែង​ការ​សាទរ ការ​ចាប់ផ្ដើម​របស់​កូរ៉េ​ខាងជើង​កម្ទេច​ចោល​បណ្ដា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ទីតាំង​សាកល្បង​សំខាន់​មួយ​សម្រាប់​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ ដោយ​រំលឹក​ពី​ការ​ជួប​គ្នា​កំពូល​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុន ​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា…

សហរដ្ឋអាមេរិក ៖ ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២៤​ កក្កដា ​បាន​សម្ដែង​ការ​សាទរ ការ​ចាប់ផ្ដើម​របស់​កូរ៉េ​ខាងជើង​កម្ទេច​ចោល​បណ្ដា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ទីតាំង​សាកល្បង​សំខាន់​មួយ​សម្រាប់​មី​ស៊ី​ល​បាលី​ស្ទិ​ក​។

ដោយ​រំលឹក​ពី​ការ​ជួប​គ្នា​កំពូល​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ​ជុង​អ៊ុន ​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា លោក​ត្រាំ​ថ្លែង​ថា រូបភាព​ផ្កាយ​រណប​ថ្មី​ៗ​បង្ហាញ​ថា កូរ៉េ​ខាងជើង​ចាប់ផ្ដើម​ដំណើរការ​នេះ ហើយ​យើង​មានការ​ចាប់អារម្មណ៍​។

​លោក​ត្រាំ​ចង់​និយាយ​សំដៅលើ​បណ្ដា​រូបភាព​ផ្កាយ​រណប​ថត​កាលពី​ថ្ងៃ​ទី​២០ ​និង​ទី​២២​ កក្កដា ​ហើយ​ចេញផ្សាយ ដោយ​វេ​ប​សាយ​អា​មេ​រិ​ក ​38NORTH បង្ហាញ​ពី​ចលនា​នៅ​ឯ​មូល​ដ្ឋាន​បាញ់​បង្ហោះ​ផ្កាយ​រណប​កូរ៉េ​ខាងជើង ចាត់ទុកជា​ទីតាំង​សាកល្បង​សម្រាប់​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​។ ​ក្នុង​រូបភាព​ទាំងនេះ​គេ​ឃើញ​អគារ​មួយ​ដែល​ត្រូវ​កម្ទេច​​ចោល ខណៈ​ទីនោះ​ជា​កន្លែង​តម្លើង​បណ្ដា​កាំជ្រួច​មុន​ពេល​ដាក់​លើ​ជើង​ទម្រ​បាញ់​បង្ហោះ​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក ​MIKE POMPEO និយាយ​ថា រូបភាព​ទាំងនោះ​បង្ហាញ​​ពី​ការ​គោរព​ទាំងស្រុង​បណ្ដា​ការ​សន្យា​របស់​លោក​គី​ម ​ជុង​អ៊ុ​ន ​កាលពី​ខែ​មិថុនា។

តាម​ TWITTER ​លោក​ត្រាំ​សម្ដែង​ក្ដី​រីករាយ​ថា ពុំ​មាន​មី​ស៊ីល​ណាមួយ​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​បាញ់​បង្ហោះ​ឡើយ​ រយៈពេល​៩​ខែ​កន្លង​មកនេះ រួច​ក៏​គ្មាន​ការ​សាកល្បង​នុយក្លេអ៊ែរ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ