ទឹកជំនន់​​​ឡាវ… ​មកដល់​​ព្រំដែន​កម្ពុជា​​​ហើយ


រាជធានីភ្នំពេញ ៖ យោងតាមក្រសួងធនធានទឹក​ និងឧតុនិយម គិត​មក​ដល់​​ព្រឹក​ព្រលឹម​​ថ្ងៃ​ទី២៥ ​កក្កដា ​នេះ ទឹកជំនន់​ដែល​ហូរ​ចេញពី​ការ​បាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ បាន​មក​ដល់​ព្រំដែន​ប្រទេស​កម្ពុជា​​ជា​បណ្តើរ​ៗ​ហើយ ។

ប្រភពបន្តថា ស្ថានភាព​ទឹក​​​បាន​​​លិច​ចូល​តំបន់​មួយ​ចំនួន​ ស្ថិត​​ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេ​កុង នៃ​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ។

ប្រភពបន្តទៀតថា ជាមួយ​គ្នា​នេះ ទឹក​ទន្លេសេកុង ក៏​បាន​ហក់​ឡើង​ដល់​កម្ពស់​១១,៣០ ម (​កម្រិត​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន​មាន​កម្ពស់១១,៥០ ​) ។  បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត បាន​និង​កំពុង​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ