ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ចម្រុះ​ការពារ​ព្រំដែន​កំពុង​បន្ត​តាម​ស្វែង​រក​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​​បន្ថែម​ទៀត ​ក្រោយ​ទប់​ស្កាត់​បាន​ជាង​១២០​នាក់  

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​មាន​ភារកិច្ច​ការពារ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ បាន​និង​កំពុង​បន្ត​តាម​ស្វែងរក​ចាប់ខ្លួន​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ និង​រា​រាំង​ពលរដ្ឋ​ខ្មែ​ដែល​ចាញ់បោក​មេខ្យល់ បន្ទាប់​ពី​កម្លាំង​ចម្រុះ​នេះ បាន​ធ្វើការ​ទប់ស្កាត់​ពលករ​ខ្មែរ​​ជាង​១២០​នាក់ ដែល​ប៉ុនប៉ង​ឆ្លង​ដែន​តាម​ការ​អូស​ទាញ​របស់​មេខ្យល់​នាំ​ចេញ​ទៅ​ប្រទេស​ថៃ   ហើយ​ថែម​ទាំង​បាន​ចាប់ខ្លួន​មេខ្យល់​ម្នាក់​ផង​បញ្ជូន​ទៅ​តុលាការ…

ខេត្តបាត់ដំបង​ ៖ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​មាន​ភារកិច្ច​ការពារ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ បាន​និង​កំពុង​បន្ត​តាម​ស្វែងរក​ចាប់ខ្លួន​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់ និង​រា​រាំង​ពលរដ្ឋ​ខ្មែ​ដែល​ចាញ់បោក​មេខ្យល់ បន្ទាប់​ពី​កម្លាំង​ចម្រុះ​នេះ បាន​ធ្វើការ​ទប់ស្កាត់​ពលករ​ខ្មែរ​​ជាង​១២០​នាក់ ដែល​ប៉ុនប៉ង​ឆ្លង​ដែន​តាម​ការ​អូស​ទាញ​របស់​មេខ្យល់​នាំ​ចេញ​ទៅ​ប្រទេស​ថៃ   ហើយ​ថែម​ទាំង​បាន​ចាប់ខ្លួន​មេខ្យល់​ម្នាក់​ផង​បញ្ជូន​ទៅ​តុលាការ ​។   នេះ​បើ​តាម​លោក ​ដា​ញ់  អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​ខេត្ត​បាន​ផ្ដល់​ព័​ត៌​មាន​នេះ​ ។

​លោក ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់  ស្នងការ​ខេត្ត​បាន​ថ្លែងប្រាប់​កោះសន្តិភាព​នៅ​​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា នេះ​ថា  កម្លាំង​ជំនាញនៃ​ស្នងការ​ខេត្ត រួម​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ការពារ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​ផង  បាន​ធ្វើការ​ទប់ស្កាត់​ទាន់​ពេលវេលា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​​ប្រុស មាន​ស្រី និង​កុមារ​ផង​ បាន​ជាង​១២០​នាក់  កំពុង​លាក់ខ្លួន​នៅ​ក្នុងស្រុក​កំ​រៀង  ដែល​មេខ្យល់​បំរុង​នាំ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ​ ។​លោកស្នងការ​បាន​បញ្ជាក់​ជាមួយនឹង​ការ​ទប់ស្កាត់​នេះថា សមត្ថកិច្ច​យើង​ក៏​បាន​ឃាត់ខ្លួន​មេខ្យល់​ម្នាក់​ដែរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។

​យោង​តាម​របាយ​ការ​ណ៍​របស់​សមត្ថកិច្ច​ដែល​កោះសន្តិភាព ទើប​ទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី ២៣ មេ​សា ​នេះ បាន​ឲ្យ​ដឹង​ថា  ពលរដ្ឋ​ខ្មែរ​ប្រមាណ​១២១​នាក់ ក្នុង​នោះ​ មាន​ស្ត្រី​ចំនួន​៤៩​នាក់ និង​មាន​កុមារ​ចំនួន​០៥​នាក់​ផង ត្រូវ​បាន​គេ​មេខ្យល់​ដឹក​ជញ្ជូន​នាំ​យក​ទៅ​លាក់​ទុក​ផ្ដុំ​គ្នា​នៅ​ក្នុង​ដី​ឡូ​ត៍​​មួយ​កន្លែង ក្បែរ​អូរ​ព្រំដែន​កម្ពុជា​-ថៃ ស្ថិត​ក្នុងភូមិ​ស្វាយចេក  ឃុំ​បឹង​រាំង ស្រុក​កំ​រៀង​ក្នុង​គោលបំណង​ត្រៀម​បញ្ជូន​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថៃ ​។

​កិច្ច​ប្រតិបត្តិការ​ដោយ​កម្លាំង​ចម្រុះ​នោះ បាន​គេ​បាន​ឃាត់ខ្លួន​មេខ្យល់​ម្នាក់​ភ្លាម​ៗជាមួយនឹង​រថ​យន្ត​សម្រាប់​ដឹក​ជញ្ជូន​ចំនួន​០៣​គ្រឿង​ទៀត ​។ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​ចំនួន​០២​នាក់ បាន​​រត់​រួច​ចោល​រថយន្ត​ ។

​រថយន្ត​ទាំង​០៣​គ្រឿង ដែល​ជា​មធ្យោបាយ​សម្រាប់​ដឹក​ជញ្ជូន​មនុស្ស​ឆ្លង​ដែន​ដែល​ត្រូវ​សមត្ថ​កិច្ច​រឹបអូស​យក​នោះ​មាន​ ៖  ១-​រថយន្ត​ម៉ាក ហា​យ​ឡិន​ឌ័​រ ព​ណ៌.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ BQ-9441    ២-​រថយន្ត​ម៉ាក​កា​មេ​រី (​បា​ឡែ​ន​) ពាក់​ស្លាក​លេខ សៀម​រាប 2A-6728  និង​៣-​រថយន្ត​ម៉ាក​កា​មេ​រី ពាក់​ស្លាក​លេខ បាត់ដំបង 2B-9747​ ។ រថយន្ត​ទាំងនេះ​ ត្រូវ​បាន​រឹបអូស  រីឯ​មនុស្ស​ជាង​១២០​នាក់ ត្រូវ​បាន​អប់រំ    ហើយ​បញ្ជូន​ឲ្យ​ទៅ​កាន់​ស្រុក​កំណើត​វិញ  ។​

ពាក់ព័ន្ធ​នឹង​ការ​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ចេញ​ទៅ​ប្រទេស​ថែ​នេះ បើ​តាម​ប្រភព​ព័​ត៌​មាន​នានា​ដែល​ដឹង​រឿង​ច្បាស់​បាន​រាយ​ការ​ណ៍​​ថា ភូមិ​ស្វាយចេកដែល​ជា​ជម្រក​លាក់ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ​ជាង​១២០​នាក់​ខាងលើ​នេះ មាន​ភូមិសាស្ត្រជាប់​អូរ​ព្រំដែន​កម្ពុជា​-ថៃ ដែល​មាន​អំណោយផល​បំផុត​សម្រាប់​ជន​ទុច្ចរិត​រត់ពន្ធ​មនុស្ស ឬ​រត់ពន្ធ​ទំនិញ​ឆ្លង​ដែន​ ។

​ប្រភព​ដដែល​បាន​និយាយ​ថា នៅ​តំបន់​នោះ​មាន​ច្រករបៀង​ចំនួន​០៣ ដែល​ពួក​ជន​ទុច្ចរិត​តែង​លួច​បញ្ជូន​មនុស្ស​ឆ្លង​ដែន​ ។ ហើយ​វា​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ពី​ច្រករបៀង ដែល​ពួក​ជន​​ទុច្ចរិត​រត់​ព័ន្ធ​បារី​ឆ្លង​ដែន​កាលពី​ខែ​មុន​ ។ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១២០​នាក់ ដែល​មេខ្យល់​​ដឹក​ជញ្ជូន​យក​ទៅ​លាក់​ទុក​នៅ​ក្នុងភូមិ​ស្វាយចេក ក្បែរ​អូរ​ព្រំដែន​ខាងលើ​នេះ  គឺ​ពួក​មេខ្យល់​បំរុង​នាំ​ឆ្លង​អូរ​ព្រំដែន​ចេញ​ទៅ​ប្រទេស​ថៃ តាម​ច្រក​ទាំង​០៣​ខាងលើ​នេះ​ហើយ​ ។

​យ៉ាងណា​ក្ដី  បើ​តាម​លោក  ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ដែរ​ថា  ពេល​នេះ​ កម្លាំង​ជំនាញ ​បាន​ចុះ​អន្តរា​គម​ន៍​ទប់ស្កាត់​ទាន់​ពេលវេលា មុន​ពេល​ពួក​គេ​ឆ្លង​ដែន   ហើយ​ថែម​ទាំង​ចាប់​ខ្លួ​ម​មេខ្យល់​បាន​ម្នាក់​ផង​ ។  ពេល​នេះ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​មាន​ភារកិច្ច​ការពារ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង បាន​និង​កំពុង​តាម​ស្រាវជ្រាវ​ស្វែងរក​មេខ្លោង​នាំ​មនុស្ស​ឆ្លង​ដែន និង​ចុះ​ត្រូ​ត​ពិនិត្យ​ក្នុងភូមិ​សាស្ត្រ​​នានា ដើម្បី​ស្វែងរក​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​មេខ្យល់​ ។

​ដោយឡែក​ ចំពោះប្រជាពលរដ្ឋ​ចំនួន​១២១​នាក់ ត្រូវ​បាន​ធ្វើការ​អប់រំ និង​បញ្ជូន​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​អស់ហើយ នៅឡើយ​មេខ្យល់​ម្នាក់​ដែល​ត្រូវ​ចាប់ខ្លួន ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អយ្យការ​ចាត់ការ​តាម​នីតិ​វ​ធី​ហើយ​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ