ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផលជំនួបយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅច្រកអន្តរជាតិជាំ-សាង៊ាំ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ថៃ បន្ត​ជំរុញ​យន្តការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ ដើម្បី​រក្សា​សន្តិភាព និង​ដោះស្រាយ​បញ្ហា​នៅ​កម្រិត​មូលដ្ឋាន នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៊ាំ ស្រុក​អន្លង់​វែង ។ លោក​ជំទាវ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ថៃ បន្ត​ជំរុញ​យន្តការ​ព្រំដែន​ថ្នាក់​យោធភូមិ​ភាគ ដើម្បី​រក្សា​សន្តិភាព និង​ដោះស្រាយ​បញ្ហា​នៅ​កម្រិត​មូលដ្ឋាន នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៊ាំ ស្រុក​អន្លង់​វែង ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៦​នេះ យោធភូមិ​ភាគ​ទី​៤ ភាគី​កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ភាគី​ថៃ បាន​ជួប​ប្រជុំ​ក្រៅផ្លូវការរបស់​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) នៅ​វេលា​ម៉ោង ១១:០០​នាទី នៅ​ច្រក​អន្តរជាតិ​ជាំ​-​សា​ង៊ាំ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ក្រសួងការពារជាតិ​បាន​បន្ត​ថា គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី និ​ត ណា​រ៉ុ​ង ប្រធាន​ក្រុម​លេខាធិការ (RBC) កម្ពុជា និង​គណៈប្រតិភូ​ថៃ​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ត្រី កាំ​ផាក់​ណា​ក វា​ផា​ន់​ស៊ុ ប្រធាន​ក្រុម​លេខាធិការ (RBC ) ថៃ​។

ក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​នេះ ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​បន្ត​ជំរុញ​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ខ្លឹមសារ​ពេញលេញ​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​នោះ​រួម​ទាំង​ការងារ​សម្របសម្រួល​ប្រតិបត្តិការ និង​ការ​ដោះស្រាយ​បញ្ហា​កម្រិត​មូលដ្ឋាន​ក្រៅផ្លូវការ​របស់​ក្រុម​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) រវាង​យោធភូមិ​ភាគ​ទី​៤ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​២ ថៃ ។

ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​គូសបញ្ជាក់​សា​ជា​ថ្មី​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​ខ្ជាប់ខ្ជួន​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​ និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀតសំដៅ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី យុត្តិធម៌ និង​យូរអង្វែង​ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ