ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​បង្កបង្កើន​ផល​ឆ្នាំ​នេះ​មានការ​យឺតយ៉ាវ បណ្តាល​មក​ពី​អាកាសធាតុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​មក​ដល់​ស​ប្តា​ហ៍​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ ស្រុក​ព្រៃ​នប់ ដែល​ជា​ស្រុក​ធ្វើ​កសិកម្ម​ច្រើន​ជាងគេ​របស់​ខេត្ត​ព្រះ​សីហ​នុ ទើបតែ​បង្កបង្កើន​ផល​បាន​ប្រមាណ ៨០%​ប៉ុណ្ណោះ ក្នុង​ផែនការ​ចំនួន​១២.២៦៩​ហិ​កតា…

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​មក​ដល់​ស​ប្តា​ហ៍​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ ស្រុក​ព្រៃ​នប់ ដែល​ជា​ស្រុក​ធ្វើ​កសិកម្ម​ច្រើន​ជាងគេ​របស់​ខេត្ត​ព្រះ​សីហ​នុ ទើបតែ​បង្កបង្កើន​ផល​បាន​ប្រមាណ ៨០%​ប៉ុណ្ណោះ ក្នុង​ផែនការ​ចំនួន​១២.២៦៩​ហិ​កតា នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់ លោក ស កក្កដា អភិបាលស្រុក​ព្រៃ​នប់​។ ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ដើម​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ លោក ស កក្កដា អភិបាលស្រុក​ព្រៃ​នប់ បាន​បញ្ជាក់​ថា ជា​លទ្ធផល​នៃ​ការ​បង្កបង្កើន​ផល គិត​មក​ដល់​ស​ប្តា​ហ៍​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ គឺ​បាន​ចំនួន​៨.៨៤០​ហិ​កតា ក្នុង​ផែនការ​ដែល​បាន​កំណត់​ចំនួន​១២.២៦៩​ហិ​កតា​។

ដោយ​ភាគច្រើន​ជា​ស្រូវពង្រោះ​មាន​ចំនួន​៨.០៥០​ហិ​កតា ក្នុង​នោះ​ស្រូវស្រាល​២១០​ហិ​កតា និង​ស្រូវកណ្តាល​៥.៧០០ ស្រូវធ្ងន់​២.១៤០​ហិច​តា និង​សាប​បាន​ចំនួន​២៩​ហិ​កតា​។ កត្តា​ទាំងនេះ​គឺ​បណ្តាល​មក​ពី​ឆ្នាំ​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ជា​ពិសេស​នៅ​ស្រុក​ព្រៃ​នប់ បាន​រង​នូវ​ឥទ្ធិពល​ភ្លៀង​ខ្យល់ ទឹក​ជន់​លិច​ដោយ​អន្លើ​ៗ ទើប​ធ្វើ​ឲ្យ​ការ​បង្កបង្កើន​ផល មានការ​យឺត​យ៉ាង​បន្តិច​។ លោក​អភិបាលស្រុក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា ដោយសារ​ចរន្ត ទំនើបភាវូបនីយកម្ម ដែល​មាន​ល្បឿនខ្លាំង ទើប​ធ្វើ​ឲ្យ​អ្នកស្រុក​ព្រៃ​នប់ ដែល​កាលពីមុន​ភ្ជួ​រាស់​ដោយ​សត្វពាហនៈ និង​ការ​ប្រើ​កម្លាំង បាន​ងាក​មក​ប្រើប្រាស់​គ្រឿងយន្ត​វិញ​។

ម្យ៉ាងវិញទៀត​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន ទៅ​ធ្វើ​ការងារ​រោងចក្រ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្វះ​នូវ​កម្លាំង​ពលកម្ម​។ ដោយឡែក​ចំពោះ​ផល​ប៉ះពាល់​សម្រាប់​ឆ្នាំ​នេះ​ឃើញ​ថា​ល្អ ពុំ​មាន​សត្វ​ចង្រៃ​មក​ស៊ី​ស្រូវ ក៏​ដូច​ទឹកប្រៃ​ហូ​ស្រែ​បងប្អូន​ប្រជាពលរដ្ឋ​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ គិត​មក​ដល់​ចុងខែ​កក្កដា​នេះ កត្តា​ទាំងនេះ ក៏​ដោយសារ​មានការ​យក​ទុកដាក់​ពី​សំណាក់​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ធ្វើការ​ជួសជុល​នូវ​ទំនប់​ប៉ុ​ល​ឌែ​រ​ការពារ​ទឹកប្រៃ​បាន​ទាន់​ពេលវេលា​យ៉ាង​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ