ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្ទង់​មតិ​ ៖ គូ​ស្នេហ៍អង់​គ្លេស​ចូល​ចិត្ត​រួម​​ភេទ​នៅ​ថ្ងៃ​សៅរ៍​

11 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​ក្នុង​ទម្រង់​ជា​ការ​ស្ទង់​មតិ​ធ្វើ​ឡើង​ដោយ​​ក្រុម​ហ៊ុន​លក់​ឧប​ករណ៍​សិច​លំ​ដាប់​ទី​១នៅ​អង់​គ្លេស​ Lovehoney​បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​សប្តាហ៍​មាន​៧​ថ្ងៃ​ គូ​ស្វា​មី​ភរិ​យា​ជន​ជាតិ​អង់​គ្លេស​​ដល់​ទៅ​៣៧​ភាគ​រយ​ចូល​ចិត្ត​រួម​ភេទ​នៅ​ថ្ងៃ​សៅរ៍​ច្រើន​ជាង​ថ្ងៃ​ណាៗ​ទាំង​​អស់ ខណៈ​ថ្ងៃ​អង្គារ​មាន​តិច​ជាង​គេ​បំ​ផុត​ ។ គូ​ស្នេហ​៍​មាន​តែ​៤​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ចូល​ចិត្ត​រួម​ភេទ

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​ក្នុង​ទម្រង់​ជា​ការ​ស្ទង់​មតិ​ធ្វើ​ឡើង​ដោយ​​ក្រុម​ហ៊ុន​លក់​ឧប​ករណ៍​សិច​លំ​ដាប់​ទី​១នៅ​អង់​គ្លេស​ Lovehoney​បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​សប្តាហ៍​មាន​៧​ថ្ងៃ​ គូ​ស្វា​មី​ភរិ​យា​ជន​ជាតិ​អង់​គ្លេស​​ដល់​ទៅ​៣៧​ភាគ​រយ​ចូល​ចិត្ត​រួម​ភេទ​នៅ​ថ្ងៃ​សៅរ៍​ច្រើន​ជាង​ថ្ងៃ​ណាៗ​ទាំង​​អស់ ខណៈ​ថ្ងៃ​អង្គារ​មាន​តិច​ជាង​គេ​បំ​ផុត​ ។ គូ​ស្នេហ​៍​មាន​តែ​៤​ភាគ​រយ​ប៉ុណ្ណោះ​ដែល​ចូល​ចិត្ត​រួម​ភេទ​នៅ​ថ្ងៃ​នេះ ។ ចំណែក​ថ្ងៃ​សុក្រ​ស្ថិត​នៅ​លំ​ដាប់​ទី​២​បន្ទាប់​ពី​ថ្ងៃ​សៅរ៍​ដោយ​មាន​អ្នក​រួម​ភេទ​ក្នុង​ថ្ងៃ​នេះ​២៣ភាគ​រយ ។ ឯថ្ងៃ​អា​ទិត្យ​មាន ១៦% ថ្ងៃ​ចន្ទ​មាន ៨%  ថ្ងៃ​ពុធ​មាន​៧%ខណៈ​ថ្ងៃ​ព្រហស្បតិ៍​មាន​៦​% ។​

ការ​ស្ទង់មតិ​បាន​រក​ឃើញ​ទៀត​ថា ស្ត្រី​៦៦​ភាគ​រយ​ចូល​ចិត្ត​រួម​ភេទ​ដោយ​បើក​ភ្លើង​ខណៈ​បុរស​មាន​៨៨​ភាគ​រយ ។ នៅ​ពេល​ត្រូវ​សួរ​ថា​ តើ​មូល​ហេតុ​អ្វី​ ពួក​គេ​ឆ្លើយ​ថា ការ​បើក​ភ្លើង​​​គឺ​អាច​បង្ក​ភាព​ងាយ​ស្រួល​ឱ្យ​ពួក​គេ​បាន​មើល​ឃើញ​ច្បាស់​ពី​មុខ​មាត់​និង​រាង​កាយ​របស់​ដៃ​គូ ។​

​ទោះ​ជា​យ៉ាង​ណា លទ្ធផល​ស្ទង់​មតិ​នេះ​មិន​បាន​បង្ហាញ​ពី​មូល​ហេតុ​ពិត​ប្រា​កដ​ណា​មួយ​ថា​តើ​មក​ពី​មូល​ហេតុ​អ្វី​ដែល​មនុស្ស​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​១៦៥៤​នាក់​ចូល​ចិត្ត​រួម​ភេទ​នៅ​ថ្ងៃ​សៅរ៍​នោះ​ទេ ៕