ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះតែមានហើយ… ខឹងឈប់ស្រឡាញ់​ បង្ហោះ​រូប​នាង​​​ស្រាត​

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តី​រាយ​ការណ៍​​បឋមឱ្យ​​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ កក្កដា ២០១៨ ​​មាន​នារី​ម្នាក់​ អាយុ​២៣ឆ្នាំ រស់នៅ​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច…

ខេត្តកំពត ៖ សេចក្តី​រាយ​ការណ៍​​បឋមឱ្យ​​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ កក្កដា ២០១៨ ​​មាន​នារី​ម្នាក់​ អាយុ​២៣ឆ្នាំ រស់នៅ​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ឈូក ខេត្តកំពត បាន​ទៅ​ដាក់​ពាក្យបណ្តឹង​​នៅ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ថា ​បុរស​ឈ្មោះ ភួង កូរ៉េ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ បាន​​យក​រូបភាព​អាស​អា​ភាស​ដែល​នាង​បាន​ថត​ដេក​នៅផ្ទះ​សំណាក់​ជាមួយ​គ្នា ទៅ​បង្ហោះ​ជា​សាធារណ​: ដើម្បី​គំរាម​ឱ្យ​ស្រឡាញ់​រូបគេ​វិញ (​ភួង កូរ៉េ​) ។

ក្រោយ​ពី​ទទួល​​បាន​ពាក្យបណ្តឹង​នេះ ​នៅរសៀល​ថ្ងៃ​ទី​២៤ កក្កដា នេះ សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​បាន​ហៅ​ឈ្មោះ​ភួង ​កូរ៉េ មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ។ នៅ​ពេល​សាក​សួរ​បុរសជាប់ចោទរូប​នោះ​ បាន​ឆ្លើយ​សារភាព​ថា គេ​ពិតជា​បាន​បង្ហោះ​រូបភាព​អាសអាភាស និងសរសេរ​ពា​ក្យ​​មិន​គប្បីបង្ហោះ​ពិតមែន នៅ​​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​គេ ​ព្រោះតែ​រូប​ខឹង​នាង​ឈប់​ស្រលាញ់  ។

បច្ចុប្បន្ន ករណី​​នេះ​ សមត្ត​កិច្ច​កំពុង​ចាត់​តាម​ផ្លូវច្បាប់ហើយ ។

អត្ថបទសរសេរ ដោយ