ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​បរទេស​ធំ​ៗ​ជួប​ប្រទះ​នឹង​ឧបសគ្គ

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ ផ្សារ​ទំនើប​បរទេស​ធំ​ៗ​ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​២០០០ និង​ធ្លាប់តែ​លក់ទំនិញ​ក្នុង​តម្លៃ​ទាប​សម្រាប់​អតិថិជន​ជប៉ុន ភាគច្រើន​ពួក​គេ​បាន​ចាក​ចេញពី​ប្រទេស​អាស៊ី​នេះ ។ ក្រុមហ៊ុន Carrefour SA របស់​ប្រទេស​បារាំង…

ទីក្រុង​តូ​ក្យូ ៖ ផ្សារ​ទំនើប​បរទេស​ធំ​ៗ​ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំ​២០០០ និង​ធ្លាប់តែ​លក់ទំនិញ​ក្នុង​តម្លៃ​ទាប​សម្រាប់​អតិថិជន​ជប៉ុន ភាគច្រើន​ពួក​គេ​បាន​ចាក​ចេញពី​ប្រទេស​អាស៊ី​នេះ ។

ក្រុមហ៊ុន Carrefour SA របស់​ប្រទេស​បារាំង និង Tesco Plc របស់​អង់គ្លេស បាន​ចាក​ចេញពី​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​២០០៥ និង​ឆ្នាំ​២០១៣ ។

តាម​ប្រភព​មួយ​ឲ្យ​ដឹង​ថា សូ​ម្បី​តែ​ផ្សារ​ទំនើប​ធំ​ជាងគេ​លើ​ពិភពលោក គឺ Walmart Inc. របស់​សហរដ្ឋអាមេរិក ក៏​កំពុង​តែ​ពិចារណា​លក់ Seiyu GK ដែល​មាន​សាខា​ប្រមាណ​៣០០ ក្នុង​ប្រទេស​ជប៉ុន​ដែរ ។

Walmart បាន​ទិញ​ភាគហ៊ុន​របស់ Seiyu នៅ​ឆ្នាំ​២០០២ ដើម្បី​នាំ​ចូល​យុទ្ធសាស្ត្រ​តម្លៃ​ទាប​នៅ​ប្រទេស​ជប៉ុន ។ ប៉ុន្តែ​ដោយសារ​ចំនួន​ប្រជាពលរដ្ឋ​ធ្លាក់​ចុះ​ក្នុង​ប្រទេស​នេះ បាន​បង្ក​ជា​ឧបសគ្គ​ដ៏​ធំ​មួយ​ដល់​អ្នក​លក់រាយ​ទាំងអស់ ។ លើស​ពី​នេះ អតិថិជន​ជប៉ុន​បាន​គិតគូរ​ច្រើន​ទៅ​លើ​គុណភាព​ផលិតផល ។

ប៉ុន្តែ​ក្រុមហ៊ុន Costco Wholesale Corp. របស់​សហរដ្ឋអាមេរិក និង Metro AG របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ នៅ​តែ​បន្ត​ដំណើរការ​ដដែល ហើយ​ពួក​គេ​កំពុង​តែ​ប្រកួតប្រជែង​គ្នា​ក្នុង​ផ្នែក​ផ្សេង​ទៀត​ក្រៅពី​តម្លៃ ។

Costco មាន​ហាង​ចំនួន​២៦​ក្នុង​ប្រទេស​ជប៉ុន និង​លក់​ផលិតផល​ជា​ច្រើន ហើយ​ភាគ​ច្រើន​មាននៅ​សហរដ្ឋអាមេរិក​ផង​ដែរ ។ អតិថិជន​ជា​ច្រើន​បាន​ចែករំលែក​ផលិតផល​ដែល​ពួក​គេ​ទិញ​ជាមួយ​មិត្តភក្តិ បន្ទាប់​ពី​ទិញ​ហើយ ។

ចំណែក Metro វិញ​មាន​ផ្សារ​ចំនួន​១០​កន្លែង​នៅ​ទីក្រុង​តូ​ក្យូ និង​នៅ​តំបន់​ជិត​ៗ​នោះ​។ Metro បាន​ដាក់​គោលដៅ​សំខាន់​ទៅ​លើ​ភោជនីយដ្ឋាន ។

ក្រុមហ៊ុន Aeon Co. បាន​ទិញ​ហាង​ទំនិញ​របស់ Carrefour និង Tesco ប៉ុន្តែ Walmart អាច​ជួប​ប្រទះ​នឹង​ឧបសគ្គ​ក្នុង​ការ​ស្វែងរក​អតិថិជន​សម្រាប់ Seiyu ខណៈ​បរិស្ថាន​ផ្សារ​ទំនើប​ក្នុង​ប្រទេស​ជប៉ុន​ប្រកួតប្រជែង​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ