ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​មួយគូ​ជិះ​ម៉ូតូឌុប​គ្នា​ដើរ​លេង បែរ​ជា​ជួបគ្រោះអកុសល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​ជិះ​ម៉ូតូឌុប​គ្នា​ដើរ​លេង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ប៉ើង​គូស្នេហ៍​មួយគូ​នោះ​បោក​ផ្ទប់​នឹង​ស្លាក​ប៉ាណូ បណ្តាល​ឱ្យ​នារី​វ័យក្មេង​ម្នាក់​បោក​នឹង​បង្គោល​ស្លាក​ប៉ាណូ​បែក​លលា​ដ៏​ក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ចំណែក​ខាង​ប្រុស​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​ អា​ធ្រា​្រត​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកក្កដា​ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​មួយគូ​ជិះ​ម៉ូតូឌុប​គ្នា​ដើរ​លេង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​ប៉ើង​គូស្នេហ៍​មួយគូ​នោះ​បោក​ផ្ទប់​នឹង​ស្លាក​ប៉ាណូ បណ្តាល​ឱ្យ​នារី​វ័យក្មេង​ម្នាក់​បោក​នឹង​បង្គោល​ស្លាក​ប៉ាណូ​បែក​លលា​ដ៏​ក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ចំណែក​ខាង​ប្រុស​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​
អា​ធ្រា​្រត​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកក្កដា​ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​បន្ទាយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ​។

សព​នារី​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។ ចំណែក​បុរស​ជា​គូស្នេហ៍​ដែល​រង​របួសធ្ងន់​ក៏​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ ។

ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​គូ​ស្នេ​ហ៏​ទាំង​ពីរ​នាក់​នោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ព្រែ​វែង ១W-៨៦៣១ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​ជែង​គេឯង​ពេញ​ផ្លូវ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បត់​មក​ផ្លូវ​វេ​ង​ស្រេង ដោយសារ​ផ្លូវ​មាន​ស្ថានភាព​កោង ហើយ​ជន​រង​គ្រោះ​សង្ស័យ​ស្រវឹង​ផង មិន​បន្ថយល្បឿន​ទើប​ជ្រុល​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​ប៉ើង​គូ​ស្នេ​ហ៏​មួយគូ​នោះ​ផ្លោង​ទៅ​បោក​ក្បាល​នឹង​បង្គោល​ស្លាក​ប៉ាណូ បណ្តាល​អោយ​នារី​វ័យក្មេង​បែក​លលា​ដ៏​ក្បាល​ហូរ​ឈាម​ដក់​ពេញ​ដងផ្លូវ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ខាង​ប្រុស​បាន​ពាក់​មួក​កា​ពារ​សុវត្ថិភាព​ហើយ​នៅ​តែ​បែក​មួក​ការពារ​ទៀត ខ្ទាត​ប៉ើង​ពី​បង្គោល​ស្លាក​ប៉ាណូ​នោះ​ជាង​១០​ម៉ែត្រ​បណ្តាល​ឱ្យ​បែក​មាត់​ហូរ​ឈាម​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង ចំណែក​ម៉ូតូ​ដួល​អូស​ជាង​៥០​ម៉ែត្រ​រង​ការ​ខូចខាត​តិចតួច​។ ភ្លាម​ៗ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​សព​នារី​នោះ សមត្ថកិច្ច​មិន​ទាន់​អាច​ទាក់ទង​រក​សាច់​បាន​នៅឡើយ ហើយ​នៅ​លើ​ខ្លួន​ស្ត្រីជន​រង​គ្រោះ​ក៏​មិន​មាន​អ្វី​បញ្ជក់​ពី​អត្ត​សញ្ញាញ​នោះ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ បាន​ធ្វើការ​វាស់វែង​តាម​ជំនាញ និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ និង​ទំនាក់ទំនង​រថយន្ត​ដឹក​សព ដើម្បី​ដឹក​សព​នារី​វ័យក្មេង​នោះ​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕