ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​សត្វព្រៃ​ឡើង​ចំហ​… អត់​ជំពាក់​អ្នក​ណាមួយ​រៀល

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សាច់សត្វ​ព្រៃ​និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ត្រូវ​គេ​រាយការណ៍​ថា កំពុង​ត្រូវ​​បាន​ដាក់​លក់​យ៉ាង​ចំហ ដែល​អាជីវករ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម នៅ​ផ្សារ​សាមគ្គី​ក្រុងក្រចេះ ។ ជំនួញ​ខុសច្បាប់​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​សាធារណជន​រិះគន់​មក​លើ​អាជ្ញាធរ​ថា​គ្មាន​ចំណាត់ការ…

ខេត្តក្រចេះ ៖ សាច់សត្វ​ព្រៃ​និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ត្រូវ​គេ​រាយការណ៍​ថា កំពុង​ត្រូវ​​បាន​ដាក់​លក់​យ៉ាង​ចំហ ដែល​អាជីវករ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម នៅ​ផ្សារ​សាមគ្គី​ក្រុងក្រចេះ ។ ជំនួញ​ខុសច្បាប់​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​សាធារណជន​រិះគន់​មក​លើ​អាជ្ញាធរ​ថា​គ្មាន​ចំណាត់ការ ខណៈដែល​ការ​ដាក់​លក់​ត្រូវ​គេ​ដឹង​ថា កើត​មាន​ជា​យូរ​មក​ហើយ​និង​ហាក់​គ្មាន​ទី​បញ្ចប់ ។

សាច់សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ក្នុង​នោះ​ភាគច្រើន​មាន សាច់​ឈ្លូស ជ្រូកព្រៃ អណ្តើក ត្រកួត កន្ធាយ កំពុង​ត្រូវ​បាន​ឈ្មួញ​ដាក់​លក់​យ៉ាង​ចំហ​នៅ​កណ្តាល​ផ្សារ​ជា​រៀងរាល់ថ្ងៃ ពិសេស​នៅ​ពេល​ព្រឹក គឺ​គ្មាន​ញញើត​នឹង​ច្បាប់​សោះឡើយ ។

សេចក្តីរាយការណ៍​ពី​អាជីវករ​លក់​ត្រី​នៅ​ក្នុង​ផ្សារ​ក្បែរ​កន្លែង​លក់​សាច់សត្វ​ព្រៃ​បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​ៗ​មាន​សត្វព្រៃ​រាប់រយ​គីឡូក្រាម ត្រូវ​បាន​ឈ្មួញ​យក​មក​វះ​កាប់​សាច់​ដាក់​លក់​នៅ​តាម​តូប​ដូច​គេ​លក់​សាច់​គោ សាច់​​ជ្រូក​ដែរ ។ ពួក​គាត់​និយាយ​ថា អ្នកលក់​សាច់សត្វ​ព្រៃ​នេះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ហើយ​ការ​លក់នេះ​មិន​មានការ​លាក់លៀម​នោះ​ទេ គឺ​លក់​ជា​ចំហ ឯ​ពួក​គាត់​ក៏​មិន​ធ្លាប់​ឃើញ​មាន​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ណា​ចុះ​មក​បង្ក្រាប​ទប់ស្កាត់​ឡើយ​។

សត្វព្រៃ​ទាំងនេះ ភាគច្រើន​ជាប់អន្ទាក់​ដោយ​ការ​ឆក់​ខ្សែភ្លើង​បង្កៃ ហើយ​ក្រុម​ឈ្មួញ​ខ្មែរ​យក​មក​បោះ​ដុំ​ឲ្យ​អាជីវករ​វៀតណាម កាប់​លក់រាយ​នៅ​ក្នុង​ផ្សារ ។ ក្រោយ​ពី​មានការ​ធ្វើ​អាជីវកម្ម​ក​លក់​សាច់សត្វព្រៃ​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ នៅ​ថ្ងៃ ទី​២២ ខែកក្កដា មានការ​បង្ហោះ​រូប​ជា​ច្រើន​សន្លឹកសា​ជា​ថ្មី​ពី​​សកម្មភាព​ការ​កាប់​ពន្លះ​សាច់សត្វ​ឈ្លូសដ៏​ធំ​មួយ​ក្បាល​របស់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ដើម្បី​ដាក់​លក់​យ៉ាង​ចំហ​នៅ​កណ្តាល​ផ្សារ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។

ជុំវិញ​ការ​ធ្វើ​ជំនួញ​ខុសច្បាប់​របស់​អាជីវករ​វៀតណាម​នេះ នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ក្រចេះ លោក ម៉ី វុ​ទ្ធី បាន​ឲ្យ​ដឹង​ថា មេព្រៃ​បានតែ​មិន​ជួប​ប្រទះ​ទេ ខណៈ​ការ​លក់​បាន​ធ្វើ​ឡើងលឿន​ពេក ។ លោកនាយ​សង្កាត់​ថ្លែង​ថា ខាង អាជ្ញាធរ​និង​មេព្រៃ នឹង​ចុះ​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​សត្វព្រៃ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ផ្សារ ដែល​ជា​កន្លែង​គោលដៅ​លក់​សាច់​ព្រៃ​ឲ្យ​ពួក​គាត់​ជ្រួតជ្រាប ឲ្យ​ឈប់​បន្ត​ធ្វើ​អាជីវកម្ម​ជំនួ​ញ​ខុសច្បាប់​នេះ​ទៀត ។  លោក​អះអាង​ថា ក្រោយ​ការ​ចុះ​ផ្សព្វផ្សាយ កម្លាំង​សមត្ថកិច្ច​នឹង​បន្ត​ឃ្លាំមើល ប្រសិនបើ​រក​ឃើញ​ថា​ពួក​គាត់​នៅ​តែ​ប្រព្រឹត្ត​ជំនួញ​នេះ​ទៀត គឺ​សមត្ថកិច្ច​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ