ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​គាត់​ណាស់​ជាប់​ក្នុង​ឡាន​ចេញ​មិន​រួច​ឈ្លក់ទឹក​ស្លា.ប់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៌ក្រឡាប់រថយន្តសាំយ៉ុងមួយគ្រឿងធ្លាក់ចូលទៅក្នុងប្រឡាយទឹក កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ កក្តដា នៅលើខ្នងប្រឡាយចិន ក្នុងភូមិព្រៃសុធន់ ឃុំព្រៃខ្លា…

ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់នៅក្នុងហេតុការណ៌ក្រឡាប់រថយន្តសាំយ៉ុងមួយគ្រឿងធ្លាក់ចូលទៅក្នុងប្រឡាយទឹក កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ កក្តដា នៅលើខ្នងប្រឡាយចិន ក្នុងភូមិព្រៃសុធន់ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតត្រូវបានគេស្គាល់ថាឈ្មោះ សុខ ហើយ ភេទប្រុស អាយុ​៣០​ឆ្នាំ មានទីលំនៅក្នុងខេត្តត្បូងឃ្មុំ ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់មានឈ្មោះ សៅ លីន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិសា្វយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះរថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ពុំមានស្លាកលេខ បើកបរដោយឈ្មោះ ចាន់ ណែង ភេទប្រុស អាយុ២៦ឆ្នាំ ធ្វើដំណើរមកក្នុងទិសដៅពីជើងទៅត្បូងតាមខ្នងប្រឡាយចិនដែល​ទើបជីកថ្មីពេលមកដល់ចំណុចកើតហេតុមិនដឹងថា មកពីមូលហេតុអ្វីស្រាប់តែរថយន្តរ៉េចង្កូត​ធ្លាក់ចេញពីផ្លូវក្រឡាប់ចូលទៅក្នុងប្រឡាយលិចរថយន្តបាត់នៅសល់តែជញ្ជាំងរថយន្តម្ខាង ។

ប្រភពដដែលនេះបានបន្តទៀតថា ក្រោយពេលកើតហេតុភ្លាមអ្នកបើកបររថយន្តខាងលើបាន​លូន​ចេញពីរថយន្តហែលទឹកឡើងទៅលើគោករួចដោយសុវត្ថិភាព ចំណែកជនរងគ្រោះ សុខ ហើយ ដោយសារតែពេលក្រឡាប់នោះបោកក្បាលនឹងរថយន្តរបួសធ្ងន់ពេកធ្វើអោយចេញពីរថយន្តមិនរួចក៏ត្រូវឈ្លក់ទឹកស្លាប់នៅក្នុងរថយន្តនោះតែម្តង រីឯជនរងគ្រោះ សៅ លីន ក៏បោកនឹងរថយន្តរបួសខ្លាំងដែរ ប៉ុន្តែដោយសារតែនៅមានស្មារតីរឹងមាំប្រឹងលូនចេញមកក្រៅរថយន្តរួចទើបមិនបណ្តាលអោយឈ្លក់ទឹកស្លាប់ គឺគ្រាន់តែរបួសធ្ងន់ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្រោយពីកើតហេតុ ។

ចំពោះមូលហេតុដែលបណ្តាលអោយកើតមានគ្រោះថ្នាក់ចរាចរណ៌នេះត្រូវបានសមត្ថកិច្ចធ្វើការសន្និដ្ឋានថា បណ្តាលមកពីអ្នកបើកបរបើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នពេលជួបឧបសគ្គមិនអាចគ្រប់គ្រងរថយន្តបានទើបបណ្តាលអោយមានគ្រោះថ្នាក់បែបនេះតែម្តង ។

ទោះជាយ៉ាងណាក៏ដោយក្រោយពីកើតហេតុសពជនរងគ្រោះត្រូវបានប្រគល់ទៅអោយក្រុមគ្រួ​សារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅ​សាក​សួរនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រៃខ្លា ចំណែករថយន្តរក្សាទុកនៅប៉ូស្តិ៍រដ្ឋបាលរងចាំការដោះស្រាយនៅពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ