ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Man City នឹង​ពេញចិត្ត​ស្តូក​ចំពោះ​សម្តី​របស់​គ្រូថ្មី Chelsea

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកគ្រប់គ្រង​ក្លិប​ថ្មី​របស់ Chelsea លោក Maurizio Sarri…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកគ្រប់គ្រង​ក្លិប​ថ្មី​របស់ Chelsea លោក Maurizio Sarri បាន​ចាត់​ទុក​អ្នកគ្រប់គ្រង​ក្លិប Man City លោក Pep Guardiola ជា​មនុស្ស​ពូកែ​អស្ចារ្យ នៅ​មុន​ពេល​ចាប់ផ្តើម​រដូវ​កាល Premier League នា​ពេល​ឆាប់​ៗ​នេះ ។

លោក Sarri នឹង​ក្លាយទៅជា​គូប្រជែង​ជាមួយនឹង​លោក Guardiola នៅ​ក្នុង​លី​គ​របស់​អង់គ្លេស ក្រោយ​ពី​ការ​ប្រជែង​របស់ Man City និង Napoli នៅ​កាលពី Champions League ឆ្នាំ​មុន ។ ក្រោយ​ពី​ជួប​គ្នា​រវាង Man City និង Napoli រួច​មក (Man City ឈ្នះ 2-1) លោក Guardiola សរសើរ​ថា Napoli គឺជា​ក្លិប​ខ្លាំង​មួយ ដែល​លោក​ជួប​នា​ពេល​កន្លង​មក​ក្នុង​អាជីព​របស់​លោក​ជា​អ្នកគ្រប់គ្រង ។

សម្រាប់​អ្នកគ្រប់គ្រង​ក្លិប​ថ្មី​របស់ Chelsea លោក Sarri បាន​និយាយ​នៅ​ក្នុង​សន្និសីទ​បើកមុខ​តំណែង​ថ្មី​ថា ៖ «​គាត់ (Guardiola) គឺជា​អ្នក​លំដាប់​ខ្ពស់ ម្ចាស់​ពាន និង ជា​មនុស្ស​ពូកែ​អស្ចារ្យ ដែល​ពិបាក​នឹង​បកស្រាយ​ពិពណ៌នា​ពី​អ្វី​ដែល​គាត់​គិតដល់ ។ ពិត​ណាស់ នៅ​ឆ្នាំ​ដំបូង​របស់​គាត់ គាត់​ក៏​ជួប​ប្រទះ​នឹង​ឧបសគ្គ​ខ្លះ​ដែរ ។ តែ​ខ្ញុំ​គិត​ថា ការ​យក​ពិន្ទុ​១០០​នៅ Premier League ដូចនឹង​អ្វី​ដែល Man City ធ្វើ​កាលពី​ឆ្នាំ​មុន​គឺជា​អ្វី​ដែល​អស្ចារ្យ​ខ្លាំង​» ។

ជាមួយ​គ្នា​នេះ លោក Sarri ក៏​បាន​និយាយ​ពី​លោក Jose Mourinho ផង​ដែរ ។ លោក​គិត​ថា​របៀប​ដឹកនាំ​របស់​អ្នក​ទាំង​ពីរ​គឺ​ស្រ​ដៀង​គ្នា ។ តែ​សម្រាប់​លោក​ផ្ទាល់ គឺ​ស្រ​ដៀង​ទៅ​នឹង លោក Guardiola ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ