ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យបក្សកាន់អំណាចថា CPP នឹង​បន្ត​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​ដោយសារ​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​ឈ្នះ​ទៀត​តាម​រយៈ​ស្នាដៃ​កសាង​មាន​ច្រើន​លើសលុប​ជូន​ប្រជាជន ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​ឈ្នះ​ទៀត​តាម​រយៈ​ស្នាដៃ​កសាង​មាន​ច្រើន​លើសលុប​ជូន​ប្រជាជន ។ ​

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ កក្កដា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា គណបក្ស​ប្រជាជន​កម្ពុជា​ពិតជា​ឈ្នះ​ឆ្នោត ច្រើន​លើសលុប​ដោយសារ​គណបក្ស​មាន​ស្នាដៃ និង​គុណសម្បត្តិ​ធំធេង​សម្រាប់​ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាជន​កម្ពុជា ។

លោក​ក៏​បាន​មួល​ហេតុ​នៃ​ការ​ឈ្នះ​ឆ្នោត​យ៉ាង​ដូច្នេះ​ថា​«​ប្រជាជន​សុទ្ធតែ​បាន​មើលឃើញ​ផ្ទាល់ ស្ទាប​ត្រូវ​នឹង​ដៃ បាន​ទទួលផល​ប្រយោជន៍ ។ ស្នាដៃ​ទាំងនេះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទឡ្ហីករណ៍ និង​ភស្តុ​តាង​ដ៏​មាន​សក្តានុពល ដើម្បី​ប្រជាជន​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​ឲ្យ​ដឹកនាំ​ជោគវាសនា​ប្រទេស​តទៅ​ទៀត ដោយ​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា នាយក​រដ្ឋមន្ត្រី ដែល​មាន​បទ​ពិសោធ​ន៏​យ៉ាងច្រើន​ក្នុង​ការ​ដឹកនាំ​ប្រទេស​» ។

លោ​កប​ន្ដែ​ម​ថា បញ្ហា​សំខាន់​គឺ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​សង្គ្រោះ​ប្រជាជន​ឲ្យ​រួច​ផុត​ពី​ការ​កាប់សម្លាប់​ពី​របប ប៉ុ​ល ពត នាំ​មក​នូវ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ជា​ពិសេស​ស្វែង​រកបាន​សន្តិភាព ការ​ឯកភាព​ជាតិ​ជូន​មាតុភូមិ​កម្ពុជា ជា​ឱកាស​សម្រាប់​កសាង និង​អភិវឌ្ឍ​ន៏​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើន​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ