ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​កំពុង​ធ្លាក់​ជ្រោះ​ជ្រៅ ម្តេច​ក៏​មិន​ប្រឹង​ស្រវា​តោង​ជញ្ជាំង​ឡើង

5 ឆ្នាំ មុន

បុគ្គល​ខ្លះ​មិន​យល់​ពី​សភាព​ពិត ដូច្នេះ​គាត់​តែង​ខំ​បង្កើន​ទុក្ខសោក​ថែម តាម​រយៈ​ការ​គិត ការ​ពិចារណា​ឲ្យ​ហួស​ពី​សមត្ថភាព​របស់​ខ្លួន រហូត​អ្នកខ្លះ​គិតដល់​ទៅ​ចង់​សម្លាប់​ខ្លួន​ទៀត​ផង ដើម្បី​ឱ្យ​រួច​ផុត​ទុក្ខសោក​ទាំង​ឡាយ ដែល​នេះ​គ្រាន់តែ​ជា​ការ​ឆោតល្ងង់​ប៉ុណ្ណោះ ព្រោះ​ការ​ស្លាប់​ទៅ​នោះ​គឺ​ស្លាប់​តែ​រូប​កាយ​ទេ តែ​ចិត្ត​វិញ្ញាណ​​មាន​ស្លាប់​ឯណា ហើយ​វិញ្ញាណ​ហ្នឹងឯង​ដែល​ត្រូវ​ទៅ​ចាប់ជាតិ…

បុគ្គល​ខ្លះ​មិន​យល់​ពី​សភាព​ពិត ដូច្នេះ​គាត់​តែង​ខំ​បង្កើន​ទុក្ខសោក​ថែម តាម​រយៈ​ការ​គិត ការ​ពិចារណា​ឲ្យ​ហួស​ពី​សមត្ថភាព​របស់​ខ្លួន រហូត​អ្នកខ្លះ​គិតដល់​ទៅ​ចង់​សម្លាប់​ខ្លួន​ទៀត​ផង ដើម្បី​ឱ្យ​រួច​ផុត​ទុក្ខសោក​ទាំង​ឡាយ ដែល​នេះ​គ្រាន់តែ​ជា​ការ​ឆោតល្ងង់​ប៉ុណ្ណោះ ព្រោះ​ការ​ស្លាប់​ទៅ​នោះ​គឺ​ស្លាប់​តែ​រូប​កាយ​ទេ តែ​ចិត្ត​វិញ្ញាណ​​មាន​ស្លាប់​ឯណា ហើយ​វិញ្ញាណ​ហ្នឹងឯង​ដែល​ត្រូវ​ទៅ​ចាប់ជាតិ ចាប់កំណើត​នៅ​កន្លែង​ដែល​មានទុក្ខ​កាន់តែ​ធ្ងន់​ជាង​មុន​។ ប្រៀប​ដូច​ដើម​ល្ហុង ថ្វីបើ​ងាប់​ដើម តែ​គ្រាប់​ល្ហុង​ត្រូវ​តែ​ដុះ​ចេញ​ជា​កូន​ល្ហុង យ៉ាង​ណា​មិញ ចិត្ត​ដែល​កំពុង​មានទុក្ខ​ត្រូវ​តែ​ទៅ​កើត​នៅ​កន្លែង​ដែល​មានទុក្ខ​ជា​ដដែល នេះ​ជា​សច្ចធម៌​មិន​អាច​កែប្រែ​បាន​ទេ ។

ប្រសិនបើ​បុគ្គល​ណា​ម្នាក់​ស្រែក​រអ៊ូរទាំ​ត្អូញត្អែរ​ថា « ខ្ញុំ​ក្រលំបាក ខ្ញុំ​ហេវ​ហត់​អស់កម្លាំង​ណាស់ ខ្ញុំ​ពិតជា​ចុកចាប់​ឈឺផ្សា​មែន​ៗ ខ្ញុំ​មាន​អារម្មណ៍​ធុញថប់​ក្នុង​អារម្មណ៍​ណាស់ ជីវិត​ខ្ញុំ​ជួប​តែ​រឿង​អកុសល​រហូត ម៉េច​ក៏​ខ្ញុំ​អភ័ព្វ​ម្ល៉េះ​…​។ សម្រែក​ទាំង​អស់នេះ​មាន​ន័យ​ថា អ្នក​នោះ​គ្មាន​សមត្ថភាព​ធ្វើ​ឲ្យ​បញ្ហា​ទាំងនោះ​ចេញ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ជីវិត មាន​ន័យ​ថា យើង​យល់ព្រម​ឲ្យ​ជីវិត​ជួប​តែ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង​ដោយ​មិន​ប្រឹង​រើខ្លួន​ចេញពី​ភាព​អន្ធការ​នេះ​។ បែរជា​ប្រឹង​ស្រូប​ទាញ​យក​ហេតុការណ៍​អាក្រក់​ៗ​មក​ក្នុង​ជីវិត​ឲ្យ​កាន់តែ​ធ្ងន់​ថែម​ទៀត គឺ​កាន់តែ​បន្ថែម​ទម្ងន់​ទុក្ខ​លើ​ទុក្ខ​ដែល​កំពុង​មាន​ស្រាប់ ។

តាម​ពិត​ទៅ ជីវិត​យើង​ទាំងអស់​គ្នា​គឺ​សុទ្ធតែ​ដូច​មនុស្ស​ដែល​កំពុង​ធ្លាក់​ជ្រោះ​ដ៏​សែន​ជ្រៅ ហើយ​ម្នាក់​ៗ​ប្រឹង​ប្រវា​ឡើង​មក​វិញ​តាម​ជញ្ជាំង​ភ្នំ​ដ៏​ខ្ពស់សន្លឹម​។ បើ​មិន​ប្រឹង​តោង​ជញ្ជាំង​ថ្មភ្នំ​ឡើង​មក​វិញ​ទេ អ្នក​នឹង​ធ្លាក់​ចុះ​កាន់តែ​ជ្រៅ​ទៅ​ៗ​ជា​មិន​ខាន ព្រោះហេតុនោះ​មាន​តែ​ការ​តស៊ូ​ព្យាយាម​សព្វបែបយ៉ាង​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​ជីវិត​រួច​ចាក​ទុក្ខ​បាន ។