ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំភើប​ណាស់​ជិត​រួចរាល់​ហើយ​…​កម្ពុជា​ត្រៀម​នឹង​បំបែក​កំណត់​ត្រា​ពិភពលោក​មួយទៀត​ហើយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុមជាង និងក្រុមបច្ចេកទេសធ្វើទូក.ងដែលវែង​ជាងគេបំផុតនៅលើពិភពលោកបានអោយដឹងថា ការធ្វើទូក.ងនេះ សម្រេចបានប្រមាណជា៩៥ភាគរយហើយ ហើយនៅពេលនេះ ក្រុមជាងកំពុងតែ​ដុត​​ដៃ​ដុតជើងពន្លឿនការធ្វើអោយកាន់តែលឿនថែមទៀត ដើម្បីអោយការងារនេះរួចរាល់ មុនថ្ងៃបោះ​ឆ្នោត​​ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦…

ខេត្តព្រៃវែង ៖ ក្រុមជាង និងក្រុមបច្ចេកទេសធ្វើទូក.ងដែលវែង​ជាងគេបំផុតនៅលើពិភពលោកបានអោយដឹងថា ការធ្វើទូក.ងនេះ សម្រេចបានប្រមាណជា៩៥ភាគរយហើយ ហើយនៅពេលនេះ ក្រុមជាងកំពុងតែ​ដុត​​ដៃ​ដុតជើងពន្លឿនការធ្វើអោយកាន់តែលឿនថែមទៀត ដើម្បីអោយការងារនេះរួចរាល់ មុនថ្ងៃបោះ​ឆ្នោត​​ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ កក្កដា ខាងមុខនេះ ។

បើតាមការអោយដឹងពីគណៈកម្មការធ្វើទូក.ងនេះបានបញ្ជាក់ថា មូលហេតុនៃការពន្លឿនការងារធ្វើទូក.ងអោយហើយរួចរាល់មុនការកំណត់ គឺដើម្បីទុកពេលវេលាអោយក្រុមជាងចំនួនជាង១០នាក់អាចធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ កក្តដា ខាងមុខនេះ ដូចប្រជាពលរដ្ឋខ្មែរដទៃទៀតនៅទូទាំងប្រទេសដែរ ។

ប្រភពដដែលនេះបានអោយដឹងទៀតថា ការងារធ្វើទូក.ងនេះ មិនត្រឹមតែមានការពង្រួញពេលវេលានោះទេ ប៉ុន្តែទំហំទូកក៏ត្រូវបានពង្រីកបន្ថែមអោយធំជាងមុនដែរ គឺពីដំបូងគម្រោងធ្វើប្រវែង៨៥ម៉ែត្រ និងទទឹង​ទំហំតែ១ម៉ែត្រកន្លះប៉ុណ្ណោះ ។ ប៉ុន្តែមកដល់ពេលនេះទំហំត្រូវបានពង្រីកបន្ថែមដល់ទៅ១ម៉ែត្រ​៩តឹក​៧ផឹង គឺជិត២ម៉ែត្រឯណោះ ដែលការពង្រីកនេះគឺដើម្បីការពារសុវត្ថិភាពនៅពេលអំទូក ។

គួរបញ្ជាក់ផងដែរថា ការផលិតទូក.ងវែងជាងគេបំផុតនៅលើពិភពលោកនេះ ត្រូវបានផ្ដួចផ្ដើមគំនិតធ្វើឡើង​ដោយលោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក្នុងគោលបំណងដើម្បីបំបែកកំណត់ត្រាពិភពលោក ដោយបានចាប់ផ្តើមធ្វើតាំងពីដើមខែមេសា ឆ្នាំ២០១៨ មក ហើយគ្រោងធ្វើអោយរួចរាល់នៅត្រឹមថ្ងៃទី២៥ កក្កដា ខាងមុខនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ