ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ម្តេ​ង ហេង សំ​រិ​ន ស្នើ​មន្ត្រី​ផ្លាស់​ប្តូឥរិយា​បទ​ក្រអឺតក្រទម​ចេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ត្បួ​ង​ឃ្មុំ ៖ សម្តេច ហេង សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ឲ្យ​មន្ត្រី​ទាំងអស់​ផ្លាស់​ប្តូឥរិយា​បទ​របស់​ខ្លួន​ដែល​តែងតែ​ក្រអឺតក្រទម និង​ធ្វើ​ជា​នាយ​ម៉ឺន​ដាក់​រាស្ត្រ​មក​បំរើ​រាស្ត្រ​​ឲ្យ​បាន​ល្អ និង​អស់ពីរ​ចិត្ត​វិញ ។ ការ​ស្នើ​របស់​សម្តេច…

ខេត្ត​ត្បួ​ង​ឃ្មុំ ៖ សម្តេច ហេង សំ​រិ​ន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ឲ្យ​មន្ត្រី​ទាំងអស់​ផ្លាស់​ប្តូឥរិយា​បទ​របស់​ខ្លួន​ដែល​តែងតែ​ក្រអឺតក្រទម និង​ធ្វើ​ជា​នាយ​ម៉ឺន​ដាក់​រាស្ត្រ​មក​បំរើ​រាស្ត្រ​​ឲ្យ​បាន​ល្អ និង​អស់ពីរ​ចិត្ត​វិញ ។ ការ​ស្នើ​របស់​សម្តេច ហេង សំ​រិ​ន ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាលពី​ពេល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​មកនេះ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​សម្តេច ហេង សំ​រិ​ន បាន​រំលឹក​ដាស់តឿន​ដល់​មន្ត្រី​គណបក្ស​នៅ​មូលដ្ឋាន​ត្រូវ​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ​ខ្ពស់ គោរព​ស្រឡាញ់​ប្រជាជន ដោយ​មិន​រើសអើង និង​បម្រើប្រជាជន​ដោយ​ស្មោះត្រង់​ឥត​លក្ខខណ្ឌ​ត្រូវ​ពង្រឹង​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​បក្ស​បន្តសកម្មភាព​ចិញ្ចឹម​ចលនា ចុះ​ជួយ​មូលដ្ឋាន​ឲ្យ​បាន​ខ្លាំងក្លា ខិតខំ​ពង្រឹងគុណភាព និង​ពង្រីក​បរិមាណ​សមាជិក​បក្ស តាម​គោលការណ៍ «​រក្សា​ចាស់ បង្កើត​ថ្មី​» និង «​សមាជិក​មួយ​រូប សន្លឹក​ឆ្នោត​គាំទ្រ គណបក្ស​មួយ​សម្លេង​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច ហេង សំ​រិ​ន បាន​គូសបញ្ជាក់​ថា «​មន្ត្រី​ឲ្យ​ផ្លាស់​ប្តូ​ឥរិយា​បទ​របស់​ខ្លួន​លុប​បំបាត់​ភាព​ក្រអឺតក្រទម ភាព​ជានា​ម៉ឺន​និយម ទៅ​ជា​មន្ត្រី​អ្នកបម្រើ​ប្រជាពលរដ្ឋ ដោយ​សាមញ្ញ​ដាក់ខ្លួន​ឲ្យ​ទាប​ជាមួយ​ប្រជាពលរដ្ឋ​អ្វី​ដែល​ប៉ះទង្គិច​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ត្រូវ​ចៀសវាង​ជា​ដាច់ខាត ។ ត្រូវ​បំពេញតម្រូវការ​ជូន​ប្រជាជន​តាម​រយៈ​ការ​ផ្តល់​សេវា​សាធារណៈ​ផ្សេង​ៗ​ដែល​ជា​សេវា​តម្រូវការ និង​ខិតខំ​បំពេញបន្ថែម​នូវ​សេវា​សំណូមពរ​របស់​ពួក​គាត់​ត្រូវ​រួម​គ្នា​ខិតខំ​អនុវត្ត​ឲ្យ​បាន​ល្អ ។

សូម​ជម្រាប​ថា តាម​ការ​សង្កេត​កន្លង​មក​មន្ត្រី​សាធារណៈ​មួយ​ចំនួន​មិន​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ពេញចិត្ត​តាម​រូបភាព​ជា​ច្រើន ។ រហូត​មក​ដល់​ពេល​នេះ​គួរ​មន្ត្រី​ដែល​ធ្លាប់​ធ្វើបាប​រាស្ត្រ​ភ្ញាក់ខ្លួន​ហើយ​ក្នុង​ការ​ប្តូ​គំនិតអាក្រក់​ដាក់​រាស្ត្រ​ដែល​ជា​ម្ចាស់​ឆ្នោត​ព្រោះថា អស់លោក​មន្ត្រី​មានបាន​ធំធាត់​ដោយ​សារ​រាស្ត្រ​ពោល​គឺ​តាម​រយៈ​សន្លឹក​ឆ្នោត​ដែល​រាស្ត្រ​ផ្តល់​ឲ្យ​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង ។

គួរ​ឮ​កថា ការ​ស្នើ​សុំ​របស់​សម្តេច​ប្រធាន​កិត្ត​យស​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ខណៈ ដែល​សម្តេច​ឃើញ​មន្ត្រី​មួយ​ចំនួន​មិន​បាន​បំរើ​រាស្ត្រ​ទេ ផ្ទុយ​ទៅ​វិញ​ធ្វើបាប​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ