ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខឹ​ម វាសនា ប្រធាន LDP ថា​អ្នកបោះឆ្នោត​ទាល់តែ​ធ្វើ​រឿង​មួយ​នេះ​ទើប​ត្រឹមត្រូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ត្រូវ​គូសសញ្ញា​គាំទ្រ​បក្ស​(√)​នៅ​ក្នុង​ប្រអប់​នៃ​គណបក្ស​នយោបាយ​ដែល​ខ្លួន​គាំទ្រ ។​ការ​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​បុរី​សែន​សុខ​នៅ​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ លោក ខឹ​ម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ត្រូវ​គូសសញ្ញា​គាំទ្រ​បក្ស​(√)​នៅ​ក្នុង​ប្រអប់​នៃ​គណបក្ស​នយោបាយ​ដែល​ខ្លួន​គាំទ្រ ។​ការ​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​បុរី​សែន​សុខ​នៅ​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

គណបក្ស​នេះ​ក៏​បាន​បង្ហាញ​ជំហរ​បស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ ។ លោក​ប្រធាន​គណបក្ស​បាន​លើក​ឡើង​ថា​«​សន្និសីទ​សារព័ត៌​មាននៅ​ពេល​នេះ​ដើម្បី​បង្ហាញ​ពី​ជំហរ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំពោះ​សន្លឹក​ឆ្នោត​បានការ និង​សន្លឹក​ឆ្នោត​មិន​បានការ​» ។

លោក​ថា ការ​ទាមទារ​របស់ LDP ដើម្បី​ឲ្យ​មានការ​គូស​ក្នុង​ប្រអប់​ដែល​ចាត់ទុកជា​បានការ ។ ការ​រក្សា​ភាព​សម្ងាត់​សម្រាប់​អ្នកបោះឆ្នោត ។ ទោះបីជា​យើង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​អន្តរជាតិ ប្រជា​ជន និង​គ​.​ជ​.​ប ។ លោក​ប្រធាន LDP បាន​លើក​ឡើង​ទៀត​ថា ការ​បោះ​ឆ្នោត​នៅ​ក្នុងស្រុក​ខ្មែរ​នា​ពេល​នេះ​មិន​មាន​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​គ្មាន​ទេ ។ ការ​គាបសង្កត់​ប្រើប្រាស់​ឧបករណ៍​នានា​គ្រាន់តែ​ចំណុច​នេះ​យើង​អាច​មើលឃើញ ។

លោក​ថា នៅ​ពេល​ណា​ប្រទេស​កម្ពុជា​មានការ​បោះ​ឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ដែល​យើង​ចង់បាន ។ មាន​ករណី​ច្រើន​ដែល​គណបក្ស​បាន​រក​ឃើញ​តែ​យើង​បាន​ទម្លាក់​ចោល​រឿង​ទិញ សន្លឹក​ឆ្នោត និង​ករណី​ផ្សេង​ទៀត ហើយ​តែ​ករណី​សន្លឹក​ឆ្នោត​ត្រឹមត្រូវ ។

លោក​ប្រធាន​បន្ត​ថា គណបក្ស​របស់​លោក​បាន​ទាមទារ​លើ​សន្លឹក​ឆ្នោត​ត្រឹមត្រូវ​ទាំងឡាយ​ដែល​មាន​គូស​នៅ​ក្នុង​ប្រអប់​បួន​ជ្រុង​ដែល​មាន​សញ្ញា​ប្រហាក់ប្រហែល​(√) ។ លោក​ថា​មិនមែន​ចង់​និយាយ​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទេ គឺ​និយាយ​ពី​ការ​បោះ​ឆ្នោត​នៅ​លើ​ពិភពលោក ភាព​សម្ងាត់​នៃ​អ្នកបោះឆ្នោត​ត្រូវ​រក្សា​ឲ្យ​បានជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ