ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងសាំង​អាច​ឡើងថ្លៃ​ខ្លាំង​នៅ​ឆ្នាំ​2020​ជា​ឱកាស​ទីផ្សារ​រថយន្ដ​អគ្គិសនី

5 ឆ្នាំ មុន

ប្រេងសាំង​ដែល​មាន​តម្លៃ​ថោក ប្រហែលជា​មិន​មាន​ទៀត​ទេ​នៅ​១០​ឆ្នាំ​ខាង​មុខ ។ តាម​អត្ថបទ​ចុះ​ផ្សាយ​ថ្មី​មួយ​នៅ​លើ​វេ​ប​សាយ Energy Security Weekly Update ដោយ​ខាង Green…

ប្រេងសាំង​ដែល​មាន​តម្លៃ​ថោក ប្រហែលជា​មិន​មាន​ទៀត​ទេ​នៅ​១០​ឆ្នាំ​ខាង​មុខ ។ តាម​អត្ថបទ​ចុះ​ផ្សាយ​ថ្មី​មួយ​នៅ​លើ​វេ​ប​សាយ Energy Security Weekly Update ដោយ​ខាង Green Car Reports បាន​អះអាង​ថា តម្លៃ​ប្រេងសាំង​នឹង​ឡើងថ្លៃ​គុណ​នឹង​២​នៅ​ឆ្នាំ២០២០ ​។

ការ​វិភាគ​ទុកជា​មុន​នេះ បាន​កើតឡើង​យោង​ទៅ​តាម​កត្តា​ជា​ច្រើន ។ បរិមាណ​ប្រេងកាត​នា​ពេល​សព្វថ្ងៃ​នៅ​មាន​តិចតួច បើ​ធៀប​នឹង​តម្រូវការ​ប្រចាំ​ថ្ងៃ ដែល​ចេះ​តែ​កើនឡើង​មិន​ឈប់ ហើយ​គ្មាន​ថ្ងៃ​ថយ​ចុះ ។ ប្រភព​ប្រេងសាំង​ក៏​ថយ​ចុះ​ដែរ ដោយសារ​តែ​គ្រោះ​ធម្មជាតិ ។ ការ​ប្រើប្រាស់​ប្រេងសាំង​នៅ​ប្រទេស​ចិន​នៅ​តែ​កើនឡើង ហើយ​បើ​តាម​ការ​សង្កេត​មើល​សព្វ​ថ្ងៃនេះ គឺថា​វា​មិន​ស្មើគ្នា​ជាមួយនឹង​ការ​ផ្គត់ផ្គង់​ឡើយ ។
ប្រេង​ឆៅ​នៅ​ស​ប្តា​ហ៍​នេះ មាន​តម្លៃ​ក្បែរ​នឹង​៧០​ដុល្លារ​ក្នុង​១​បារ៉ែល​អា​មេ​រិ​ក (១៥៨.៩​លី​ត្រ​) ។ តាម​តម្រូវការ​ចេះ​តែ​កើនឡើង គេ​រំពឹង​ថា វា​នឹង​អាច​ឡើងថ្លៃ​ដល់​ទៅ​១៥០​ដុល្លារ​ក្នុង​១​បារ៉ែល​នៅ​ឆ្នាំ​២០២០ ។ តម្លៃ​នេះ មិនមែន​ជា​តម្លៃ​ថ្លៃ​ខ្លាំង​ណាស់ណា​ទេ ព្រោះថា កាលពី​ឆ្នាំ​២០០៨ គេ​ក៏​ធ្លាប់​ជួប​ប្រទះ​នឹង​ការ​ឡើងថ្លៃ​នេះ​ដែរ ។ កាលនោះ ប្រេង​១​បារ៉ែល​តម្លៃ​ដល់​ទៅ​១៤៧​ដុល្លារ ដែល​បង្ខំ​ឲ្យ​ម្ចាស់​រថយន្ត​ទិញ​រថយន្ត​តូច​ៗ​និង​ស៊ីសាំង​តិច ដើម្បី​ឲ្យ​រត់​រួច​ក្នុង​ការ​ចំណាយ ។

ដូចនេះ ប្រសិនបើ​តម្លៃ​ប្រេងសាំង​ឡើង​ខ្លាំង​ទៀត​នោះ នៅ​ពេល​អនាគត មនុស្ស​យើង​នឹង​នាំ​គ្នា​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ម្តងទៀត​ហើយ​។ នេះ​អាច​ធ្វើ​ឲ្យ​ការ​លក់​រថយន្ត​អគ្គិសនី ក្លាយទៅជា​របរ​ត្រូវប៉ាន់​ជាក់​ជា​មិន​ខាន ។ ក្រុម​អ្នកវិភាគ​ជា​ច្រើន ក៏​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​រួច​ទៅ​ហើយ​ថា ការ​លក់​រថយន្ត​អគ្គិសនី នឹង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ចាប់ពី​ឆ្នាំ​២០២០-២០៤០ ជា​ពិសេស នៅ​ពេល​ដែល​តម្លៃ​របស់​អា​គុយ​ចុះថោក និង​រថយន្ត​អគ្គិសនី​ទៀត​សោត មាន​តម្លៃ​ប្រហែល​នឹង​រថយន្ត​ប្រើប្រាស់​សាំង​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ