ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក ​នឹង​សង់រោង​ចក្រ​ចម្រាញ់​ប្រេង​ថ្មី​មួយ ដោយ​មានការ​វិនិយោគ​ពី​ក្រុមហ៊ុន​មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី

1 ម៉ោង មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​ថ្មី​មួយ​កន្លែង និង​ជា​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​៥០​ឆ្នាំ ស្ថិត​នៅ​ក្នុង​ទីក្រុង​ប្រោ​ន​វី​ល (Brownsville) រដ្ឋ​តិច​សាស (Texas) ដោយ​ទទួល​បានការ​វិនិយោគ​ពី​ក្រុមហ៊ុន​យក្ស Reliance Industries របស់​កំពូល​មហាសេដ្ឋី​ឥណ្ឌា លោក មូ​កេស អាំ​បា​នី (Mukesh Ambani)​។ នេះ​បើ​តាម​ប្រភព​ពី Reuters និង CNBC បាន​ចេញផ្សាយ​។

លោក ត្រាំ បាន​បញ្ជាក់​នៅ​ក្នុង​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម Truth Social ថា «​នេះ​គឺជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​»​។ លោក​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ថាមពល​ឯកជន​ធំ​បំផុត​របស់​ឥណ្ឌា Reliance Industries ជាស​កម្មសិទ្ធិ​របស់​មហាសេដ្ឋី​មាន​បំផុត​នៅ​អាស៊ី លោក មូ​កេស អាំ​បា​នី ចំពោះ​ការ​វិនិយោគ​ដ៏​អស្ចារ្យ​នេះ​។

ការ​ប្រកាស​របស់​លោក ត្រាំ ធ្វើ​ឡើង ចំ​ពេល​បណ្តា​អ្នកបើកបរ​នៅ​សហរដ្ឋអាមេរិក​កំពុង​ផ្ទុះ​ប្រតិកម្ម​ចំពោះ​ការ​កើនឡើង​តម្លៃ​ប្រេងសាំង បន្ទាប់​ពី​ការ​ចាប់ផ្ដើម​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​ជាមួយ​អ៊ី​រ៉​ង់ ហើយ​ខណៈ​ពេល​ដែល​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ កំពុង​តែ​ត្រៀមខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ពាក់កណ្ដាល​អាណត្តិ ដែល​កំណត់​ថា គណបក្ស​មួយ​ណា​នឹង​គ្រប់គ្រង​សភា​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នៃ​អាណត្តិ​ប្រធានាធិបតី​របស់​លោក ត្រាំ​។

យោង​តាម​ទិន្នន័យ​ក្រុមហ៊ុន​ទីផ្សារ​ហិរញ្ញវត្ថុ​សកល LSEG ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស បាន​បង្ហាញ​ថា ក្រុមហ៊ុន Reliance គឺជា​ម្ចាស់​រោងចក្រ​ចម្រាញ់​ប្រេង​ធំ​ជាងគេ​បំផុត​របស់​ពិភពលោក​នៅ​ទីក្រុង​ចាម​ណា​ហ្គា (Jamnagar) រដ្ឋ​គូ​ចា​រ៉ាត់ (Gujarat) ប្រទេស​ឥណ្ឌា និង​មាន​មូលធន​ទីផ្សារ​រហូត​ដល់ ២០៦ ពាន់​លាន​ដុល្លារ​។

លោក ត្រាំ បាន​បញ្ជាក់​ដែរ​ថា រោងចក្រ​ចម្រាញ់​ប្រេង​ថ្មី ដែល​មា​នទី​តាំងនៅ​កំពង់​ផែ​ទីក្រុង​ប្រោ​ន​វី​ល នឹង​ពង្រឹង​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ក៏​ដូច​ជា​ជំរុញ​ការ​ផលិត​ថាមពល​អា​មេ​រិ​ក ជួយ​ដល់​សេដ្ឋកិច្ច​រាប់​ពាន់​លាន​ដុល្លារ ហើយ​ក៏​នឹង​ក្លាយជា​រោងចក្រ​ចម្រាញ់​ប្រេង​ស្អាត​បំផុត​នៅ​លើ​ពិភពលោក​ផង​ដែរ​។

រោងចក្រ​ចម្រាញ់​ប្រេង​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​កែ​ច្នៃ​ប្រេង Shale របស់​អា​មេ​រិ​ក ១០០% ហើយ​កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន America First Refining ជាមួយ​សមត្ថភាព​ចក្រ​ចម្រាញ់​បាន ១៦៨ ០០០ បារ៉ែល​ក្នុង​១​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ