ថៃដាក់ចេញវិធានការសន្សំសំចៃថាមពលជាច្រើន រួមទាំងឱ្យមន្ត្រីប្រើជណ្តើរជើងជំនួសជណ្តើរយន្ត
ទីក្រុងបាងកក ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ១រូប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន…
ទីក្រុងបាងកក ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ១រូប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន…
ទីក្រុងបាងកក ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ១រូប កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល (Anutin Charnvirakul) បានបញ្ជាឱ្យបណ្តាមន្ត្រីរាជការសន្សំសំចៃថាមពល ចំពេលមានសម្ពាធលើការផ្គត់ផ្គង់ បង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា ដោយមានវិធានការជាច្រើន រាប់តាំងពីផ្អាកធ្វើដំណើរទៅក្រៅប្រទេស រហូតដល់ប្រើប្រាស់ជណ្តើរជើងជំនួសឱ្យជណ្តើរយន្តជាដើម។ នេះបើតាមប្រភពពី Reuters ចេញផ្សាយ។
អ្នកនាំពាក្យ លោកស្រី Lalida Periswiwatana បានប្រាប់អ្នកយកព័ត៌មានថា «នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តទៅ មន្ត្រីរាជការនឹងធ្វើការពីផ្ទះ ដោយបន្ថែមថា ករណីលើកលែងនឹងត្រូវធ្វើឡើងសម្រាប់តែមន្ត្រីចាំបាច់ត្រូវតែបម្រើសាធារណ។
រដ្ឋមន្ត្រីក្រសួងថាមពល លោក Auttapol Rerkpiboon បានឱ្យដឹងថា ប្រទេសថៃអាចទប់ទល់ការខ្វះខាតថាមពលប្រហែល ៩៥ ថ្ងៃដែលនៅសល់ ហើយប្រទេសសេដ្ឋកិច្ចទីជាងគេទី២នៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងស្វែងរកប្រភពឧស្ម័នធម្មជាតិរាវ (LNG) បន្ថែមពីសហរដ្ឋអាមេរិក អូស្ត្រាលី និងអាហ្វ្រិកខាងត្បូង។ ប៉ុន្តែក៏កំពុងតែព្យាយាមកាត់បន្ថយតម្រូវការជាបន្ទាន់ផងដែរ។
លោកស្រី Lalida ថា វិធានការផ្សេងទៀតរបស់រដ្ឋាភិបាល ដើម្បីសន្សំសំចៃថាមពលរួមមានការកំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅ ២៦ ទៅ ២៧ អង្សាសេ និងពាក់អាវដៃខ្លីជំនួសឱ្យសម្លៀកបំពាក់ផ្លូវការដូចជា ឈុតខោអាវធំ ជាដើម។ មន្ត្រីរដ្ឋាភិបាលត្រូវបានបញ្ជាឱ្យកាត់បន្ថយការប្រើអគ្គិសនីនៅអគារការិយាល័យដោយបិទភ្លើង និងឧបករណ៍អគ្គិសនីដែលមិនចាំបាច់។ រដ្ឋាភិបាលក៏នឹងស្នើសុំឱ្យសាធារណជនចូលរួមសហការ និងលើកទឹកចិត្តដល់វិធានការសន្សំសំចៃថាមពលដូចជា ការធ្វើដំណើរតាមរថយន្តរួមគ្នាជាដើម។
ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង រដ្ឋាភិបាលអាចពិចារណាលើវិធានការចាំបាច់ រួមទាំងការបន្ថយភ្លើងផ្លាកសញ្ញាផ្សាយពាណិជ្ជកម្មតាមហាង រោងកុន និងអាជីវកម្មនានា រួមទាំងបិទស្ថានីយប្រេងឥន្ធនៈនៅម៉ោង ១០ យប់ផងដែរ។
យោងតាមគណៈកម្មការបទប្បញ្ញត្តិថាមពលថៃ បានឱ្យដឹងថា ជិត ៦៨% នៃតម្រូវការថាមពលរបស់ប្រទេសថៃត្រូវបានបំពេញពីឧស្ម័នធម្មជាតិ (ហ្គាស)។ ឧស្ម័នធម្មជាតិរាវជាងពាក់កណ្តាលរបស់ប្រទេសនេះមានប្រភពមកពីផលិតកម្មក្នុងស្រុកនៅឈូងសមុទ្រថៃ ខណៈ ៣៥% បានមកពីការនាំចូល រួមទាំង ១៣% ពីប្រទេសមីយ៉ាន់ម៉ាដែលនៅជិតខាង។ កាលពីដើមខែនេះ ប្រទេសថៃក៏បានផ្អាក់ការនាំចេញថាមពលទៅកាន់ប្រទេសទាំងអស់លើកលែងឡាវ និងមីយ៉ាន់ម៉ា៕


ចែករំលែកព័តមាននេះ