ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​អ្នក​ម្តាយ​យំសោកបោកខ្លួន​ «​ទើបតែ​ជួប​មុខ​គ្នា​ព្រឹក​មិ​ញ​សោះ​ បែរ​ជា​…»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ទើបតែ​ចេញ​មក​ពី​ធ្វើការ​នៅ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​មួយ​កន្លែង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​បើក​បរ​ក្នុង​ល្បឿន​លឿន​បត់​អត់​ស៊ី​ញ៉ូ​បុក​ហើយ​កិន​ចំ​ក្បាល​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ទើបតែ​ចេញ​មក​ពី​ធ្វើការ​នៅ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​មួយ​កន្លែង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ ស្រាប់តែ​មាន​រថយន្ត​ដឹក​ដី​បើក​បរ​ក្នុង​ល្បឿន​លឿន​បត់​អត់​ស៊ី​ញ៉ូ​បុក​ហើយ​កិន​ចំ​ក្បាល​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៧​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

 ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សុខ សន្យា ហៅ​បារាំង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​មួយ​កន្លែង ស្នាក់​នៅ​ភូមិ​សំរោង​ខាងកើត សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ មានស្រុក​កំណើត​នៅ​ភូមិ​សំរោង​ខាងកើត សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១CY-៣៧៦៣ បើកបរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ទើបតែ​ចេញ​មក​ពី​ធ្វើការ​នៅ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​មួយ​កន្លែង​គោលបំណង​ជិះ​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​ព្រែក​សំរោង ពេល​បើកបរ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ផ្លូវ​នោះ​អត់​ទាន់​មាន​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​នោះ​ទេ​នៅ​ងងឹត​នៅឡើយ ក៏​ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​ជា​ប្រភេទ​រថយន្ត​ដឹក​ដី​មិន​ចាំ​ម៉ាក បើកបរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​បត់​ឆ្វេង​អត់​បាន​ស៊ី​ញ៉ូ​នោះ​ទេ ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស​វី​ចំ​ពីមុខ​ពេញទំហឹង​ហើយ​បើក​កិន​លើ​ម៉ូតូ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ចំណែក​រថយន្ត​បង្ក​វិញ​បើក​គេច​បាត់​ស្រមោល ពេល​នោះ​អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្បែរ​នឹង​កន្លែង​កើតហេតុ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា ករណី​ចរាចរណ៍​ខាងលើ​នេះ​គឺ​បាន​កើតហេតុ​តាំងពី​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​មក​ម៉្លេះ​ ភ្លាម​ៗ​នោះ​ម្តាយ​របស់​ជន​រង​គ្រោះ​រួម​នឹង​បងប្អូន​បាន​មក​ដល់​កន្លែង​កើតហេតុ​អង្គុយ​ស្រែក​ទ្រហោ​យំសោក​បោក​ខ្លួន ហើយ​ម្តាយ​ជន​រង​គ្រោះ​បាន​និយាយ​ថា គាត់​មានកូន​ទាំងអស់​៦​នាក់ (​ប្រុស​៣​នាក់ ស្រី​៣​នាក់​) ហើយ​ជន​រង​គ្រោះ​ដែល​ស្លាប់​គឺជា​កូន​ទី​៤ ទើបតែ​ឃើញ​មុខ​គ្នា​ព្រឹក​មិ​ញ​សោះ ហើយ​សុំ​លុយ​គាត់​ទិញ​ខោអាវ​ដើម្បី​ទុក​ស្លៀក​បែរជា​ជួប​គ្រោះថ្នាក់​បែប​នេះ​ទៅ​វិញ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ភ្នៅ ចំណែក​សព​របស់​ជន​រង​គ្រោះ​ត្រូវ​បានម្តាយ​ឪពុក​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ផ្ទះ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ