ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយធ្លាក់កូដពេលនេះ Joe Hart លេចមុខនៅអាមេរិកជាមួយនឹង Manchester City

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា អ្នកចាំទីដែលធ្លាក់កូដនៅ Manchester City មានឃើញមុខនៅក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតត្រៀមបើករដូវកាលថ្មី។ Joe Hart…

តាមប្រភពព័ត៌មាន Sky Sports បានឲ្យដឹងថា អ្នកចាំទីដែលធ្លាក់កូដនៅ Manchester City មានឃើញមុខនៅក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រកួតត្រៀមបើករដូវកាលថ្មី។ Joe Hart បានធ្វើជាកីឡាករខ្ចីជើងជាមួយនឹងក្លិប West Ham ក្រោយពីធ្លាក់កូដនៅក្លិប Man City ។

អ្នកចាំទីអាយុ៣១ឆ្នាំរូបនេះ ដែលកាលពីមុនធ្លាប់ជាអ្នកចាំទីជម្រើសទីមួយរបស់ក្រុមជម្រើសជាតិអង់គ្លេស មិនបានសូម្បីតែឡើងទៅចាំទីនៅ​ World Cup ខណៈដែលអ្នកចាំទីរបស់ក្លិប Everton កីឡាករ Jordan Pickford ជាអ្នកជំនួសវិញ ។

សម្រាប់ការប្រកួតខាងមុខនេះ Hart ត្រូវបានក្លិបផ្តល់ឱកាសឲ្យទៅលើកមុខឡើងវិញនៅរដូវកាលខាងមុខឆាប់ៗនេះ ។ តែមុននឹងអាចឡើងកូដវិញបាន ទាល់តែរូបគេអាចកាច់ Ederson វិញបាន ។ នៅរដូវកាលមុន Ederson បានឡើងតារាងចំនួន៤៥ដង ។

ចំពោះការប្រកួតបើកក្បាលដំបូងនៃ International Champions Cup នៅ Soldier Field ក្នុងទីក្រុងឈីកាហ្គោ ចំថ្ងៃសៅរ៍ខាងមុខនេះ ក្លិប Man City នឹងត្រូវលេងជាមួយនឹងក្លិប Borussia Dortmund ។ បន្ទាប់មកនឹងត្រូវជួបជាមួយនឹង Liverpool នៅតារាង​កីឡដ្ឋាន MetLife ក្នុងទីក្រុងញូវយ៉ក នាថ្ងៃទី២៦ខែកក្កដានេះ មុនពេលទៅជាមួយនឹង​ Bayern Munich នៅកីឡដ្ឋាន Hard Rock ក្នុងរដ្ឋផ្លរីដាបីថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ