ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តមសេនីយ៍​ទោ ទៀ សុខា នាំយក​អំណោយ​របស់​ចលនា​យុវជន​កម្ពុជា ក្រុម​ទី​១៥៧ ​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​​នៅ​ចំរាំង ភូមិ​កែវ​ផុស

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ អំណោយជា​គ្រឿងឧបភោគ​ បរិភោគ​ជាច្រើនមុខត្រូវ​បានលោកឧត្តម​សេនីយ៍ទោ ទៀ​ សុខា នាំយក​ទៅចែកជូ​ន​ដល់​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ចំនួន៥៥​គ្រួសារ នៅ​ចំណុច​ចំរាំង ស្ថិតក្នុង​ភូមិ​កែវ​ផុស ឃុំកែវផុស ស្រុកស្ទឹង​ហាវនាព្រឹក​ថ្ងៃទី២៤ មីនា ២០១៣។

តាមការ​ឱ្យដឹង​ពី​លោកឧត្តម​សេនីយ៍​ទោ ទៀ សុខា មេបញ្ជា​ការរងកង​ទ័ពជើង​ទឹក និងជាមេ​បញ្ជាការជួរ​មុខសន្តិសុខ​ជាតិ​លំហ​សមុទ្រ

​ខេត្តព្រះសីហនុ ៖ អំណោយជា​គ្រឿងឧបភោគ​ បរិភោគ​ជាច្រើនមុខត្រូវ​បានលោកឧត្តម​សេនីយ៍ទោ ទៀ​ សុខា នាំយក​ទៅចែកជូ​ន​ដល់​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ចំនួន៥៥​គ្រួសារ នៅ​ចំណុច​ចំរាំង ស្ថិតក្នុង​ភូមិ​កែវ​ផុស ឃុំកែវផុស ស្រុកស្ទឹង​ហាវនាព្រឹក​ថ្ងៃទី២៤ មីនា ២០១៣។

តាមការ​ឱ្យដឹង​ពី​លោកឧត្តម​សេនីយ៍​ទោ ទៀ សុខា មេបញ្ជា​ការរងកង​ទ័ពជើង​ទឹក និងជាមេ​បញ្ជាការជួរ​មុខសន្តិសុខ​ជាតិ​លំហ​សមុទ្រ និងជា​​ប្រធាន​​ចលនាយុវជន​១៥៧បានឱ្យ​ដឹងថា ដើម្បីជាការ​រួមចំណែក​ក្នុង​សង្គម ក៏ដូចជាការ​ចូលរួម​ចំណែកសម្រាល​ទុកលំបាក​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​​កំពុង​រស់នៅ​តំបន់ដាច់​ស្រយាល លោក​​ឧត្តម​សេនីយ៍​​ទោ​បណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន​កិត្តិ​យសចលនា​យុវជន​កម្ពុជា​ក្រុម​ទី១៥៧ បានណែនាំ​​ឱ្យរូប​លោក​​ផ្ទាល់ដែល​ជាប្រធាន​ចលនាយុវជន​កម្ពុជាប្រចាំ​ខេត្តព្រះ​សីហនុ នាំយក​អំណោយ​មក​ចែក​ជូន​បងប្អូន​ប្រជាពល​រដ្ឋចំនួន៥៥​​គ្រួសារដែល​​កំពុងរង​ការ​​ខ្វះខាតនៅ​ចំណុច​ចំរាំង ស្ថិតក្នុ​ង​​ភូមិកែវ​​ផុស ឃុំកែវផុស ស្រុ​កស្ទឹងហាវ ខេត្ត​ព្រះ​សីហនុ ។ អំណោយ​ដែលត្រូ​វចែកជូនបង​ប្អូន​ក្នុង​មួយ​​គ្រួសារ​ទទួល​​បាន​អង្ករ១​បាវ ទឹកត្រី១​យួរ ទឹកស៊ីអីុវ១យួរ មី១​កេស ទឹក​បរិ​សុទ្ធ៥យួរ មុង១ ខ្ទឹម.ស​១គីឡូក្រាម ខ្ទឹមក្រហម​១គីឡូ​ក្រាម ៕