ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធ​ ហ៊ុច ​ផ្តួល​កីឡា​ករ​​ថៃ​ឱ្យសន្លាប់​ទឹក​ទី​1 ខណៈ​ នួន​ ភិរក្ស​​ ត្រូវ​កីឡា​ករ​ថៃវាយ​សន្លប់​នៅ​ទឹក​ទី​3

11 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ​៖ កីឡា​ករ​ពុទ្ធ ​ហ៊ុច ​មកពី​​ក្លិប​ពុទ្ធ សេរីវង្ស ​ព្រែក​តាទែន ​បានធ្វើ​ឱ្យ​អ្នក​ទស្សនា​ភាគ​ច្រើន​មានការ​កោតសរសើរ​មិន​ដាច់​ពីមាត់​ បន្ទាប់ពី​កីឡា​ករ​រូបនេះ​បញ្ចេញ​ស្នៀត​​កែង​វាយ​ផ្តួល​កីឡាករ​ថៃ​ Wuthhi Pong Somjit ​ឱ្យ​សន្លប់​​ត្រឹម​នៅ​ទី​២​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​​រាជ​ធានី​ភ្នំពេញប៉ុស្តិ៍​លេខ​៣​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​២៣ ​មីនា ​កន្លង​មក​នេះ ។

​រាជ​ធានី​ភ្នំពេញ​៖ កីឡា​ករ​ពុទ្ធ ​ហ៊ុច ​មកពី​​ក្លិប​ពុទ្ធ សេរីវង្ស ​ព្រែក​តាទែន ​បានធ្វើ​ឱ្យ​អ្នក​ទស្សនា​ភាគ​ច្រើន​មានការ​កោតសរសើរ​មិន​ដាច់​ពីមាត់​ បន្ទាប់ពី​កីឡា​ករ​រូបនេះ​បញ្ចេញ​ស្នៀត​​កែង​វាយ​ផ្តួល​កីឡាករ​ថៃ​ Wuthhi Pong Somjit ​ឱ្យ​សន្លប់​​ត្រឹម​នៅ​ទី​២​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​​រាជ​ធានី​ភ្នំពេញប៉ុស្តិ៍​លេខ​៣​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ទី​២៣ ​មីនា ​កន្លង​មក​នេះ ។

ពុទ្ធ ​ហ៊ុច ​គ្រាន់​តែ​ជាអ្នក​ប្រដាល់​ជើង​​ថ្មី​មួយ​រូប​ប៉ុណ្ណោះ​ ប៉ុន្តែ​គេ​មាន​ចិត្ត​ស្លុយ​​​ខ្លាំងណាស់​គ្រាន់​តែ​​សំឡេង​ជួង​ទឹកទី​១​បន្លឺ​ឡើង​មិន​​ទាន់​ផុត​ផង​ គេ​បាន​បញ្ជូនស្នៀត​ជើង​ទាត់​សំដៅ​​កណ្តៀត​ក្អម​ Somjit ​លាន់​ដូច​រន្ទះ​​ជា​មួយ​នឹង​ការ​បញ្ជូន​កណ្តាប់​ដៃ​វាយ​ចូល​ថែម​ទៀត ​។ Somjit ដែល​មាន​ប្រៀប​ខាង​កម្ពស់​បន្តិច​នោះ ​បាន​ព្យា​យាម​វាយ​​សង​មកវិញ​ទាំង​បង្ខំ​ចិត្ត​ ប៉ុន្តែ​ដោយ​សារ​តែ​​កម្លាំង​របស់​​គេមាន​​ភាពទន់​ជ្រាយ​​ ទើប​ត្រូវ​ពុទ្ធ ហ៊ុច ​ទាត់​ជើង​ក្រោម​ឱ្យ​ដួល​ជា​ច្រើន​លើក​ច្រើន​សា​​​នៅចុងទឹក​ទី​១​ ពុទ្ធ​ ហ៊ុច ​បាន​វាយ​ចូល​មុខ​ Somjit ​យ៉ាង​ពេញ​ទំហឹង​រហូត​ដល់​ថ្នាក់​​ឱ្យ​គេ​ដួល​អុក​គូទ​នៅ​លើ​តាពីទាំង​ជំហរ​ ហើយ​ត្រូវ​អាជ្ញា​កណ្តាល​លោក​មាស សុខ​គ្រី​រាប់​៨ដង​ ប៉ុន្តែ​​សំណាង​ល្អ​ ​ព្រោះ​បាន​សំឡេង​ជួង​​បញ្ចប់​ទឹក​ជួ​​យ​ទាន់​ ។ ចូលដល់​ទឹក​ទី​២​មិន​បាន​ពាក់​​កណ្តាល​​ទឹក​ស្រួល​បួល​​ផង​​​ក៏​​ត្រូវ​ពុទ្ធ ​ហ៊ុច ​ពុះ​១​កែង​ចំ​ក្បាល​ Somjit ​យ៉ាងពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​សន្លប់​តែ​ម្តង ​។

ដោយឡែក ​នួន​ ភិរក្ស​​ មកពី​សមាគម​​កីឡា​ប្រដាល់​ក្រសួង​​មហាផ្ទៃ បាន​ប្រកួត​ចាញ់​ដោយ​សន្លប់​នៅ​ក្រោម​ជង្គង់​របស់​កីឡាក​​រ​ថៃ​ Keetty Pong ។

តាម​ពិត​នួន ភិរក្ស ​ត្រូវជួប​ប្រកួត​ជា​មួយ​កីឡាករ​ប្រេស៊ីល Jose Alves toanco Neto ​ប៉ុន្តែ​ដោយ​សារ​កីឡា​ករ​ប្រេ​ស៊ីល​រូប​នេះ​មាន​បញ្ហា​ផ្នែ​ក​សុខ​ភាព​មិន​អាច​ប្រកួត​បាន​ ទើប​ប្តូរ​ដាក់​ឱ្យ​Keetty Pong ​ជំនួស​វិញ ។

ក្នុងការ​ប្រកួត​ នួន​ ភិរក្ស ​ធ្វើ​មិន​បាន​ល្អ​តាំង​តែ​ពី​ទឹក​ទី​១​ម្លេ៉ះ សូម្បី​តែ​កម្លាំង​របស់​គេក៏​​ទៅ​មិន​រួច​ជា​មួយ​ Keetty Pong ដែរ ។​​ នួន ភិរក្ស​ ព្យាយាម​បញ្ចេញ​ស្នៀតកែង​វាយ​នៅ​លើ​កីឡា​ករ​ថៃរូប​នេះ​ម្តង​ម្កាល​ដែរ​​ ​តែ​មិន​​ទទួល​បាន​លទ្ធ​ផល​ល្អ​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​ Keetty Pong​ ​ច្រាស់​កែង​ និង​បុក​ជង្គង់​សង​វិញចំពោះ​​ទឹក​និង​​ស្នៀត​ផ្កា​ពេញ​ទំហឹង ។

នួន ​​ភិរក្ស ​ដែលមានការ​​ធ្វេស​ប្រហែស​​បន្តិច​នៅ​ពាក់​ក​ណ្តាល​ទឹក​ទី​៣​នោះ​ ​ក៏​ត្រូវ Keetty Pong ​បុក​ចូល​ពោះទឹក​ជា​ច្រើន​ជង្គង់​ទៀត​បណ្តាល​ឱ្យ​ដួល​សន្លប់​ស្តូក​នៅ​លើ​​រេញ​តែម្តង ។

ក្រៅពី​គូ​អន្តរជាតិ​​២​គូ​​​ទៅ​ នៅ​មាន​ការ​ប្រកួត​ជាលក្ខណៈ​មិត្តភាព​ជា​ច្រើន​គូទៀត​ដូច​ជា​​វង្ស ណយ មកពី​ក្លិប​កងពល​តូច​លេខ​៣១​ ទី​​​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​បាន​ប្រើ​ស្នៀត​កែង​វាយ​ផ្តួល​ឡេះ តើក ​មកពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ ព្រែក​តា​ទែន ​ឱ្យសន្លប់​នៅ​ទឹក​ទី​២ ។ អ៊ុង ​ស៊ីណា ​មក​ពី​ក្លិប​ផ្សារ​បឹង​ទំពុន​យក​ឈ្នះជន​ សាវុធ ​មកពី​​ក្លិប​ពោធិ៍​ជ័យ​កីឡា​ដោយ​ពិន្ទុ​ ។ យិន បូរិន​ ​​មក​ពី​ក្លិប​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ព្រះវិហារ ​យក​ឈ្នះ​ខឹក ​សុ​ខឿន ​មក​ពីក្លិប​កង​ទ័ព​ឆ័ត្រ​យោង​៩១១​បានដោយ​ពិន្ទុ ៕