AFC U-23 ៖ គោព្រៃជំទង់កម្ពុជាត្រូវការឈ្នះអារ៉ាប៊ីសាអូឌីតជាចាំបាច់ ដើម្បីអាចឡើងទៅវគ្គបន្ត
- ភ្នំពេញ
អារ៉ាប៊ីសាអូឌីត ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងត្រូវតទល់ជាមួយនឹង
អារ៉ាប៊ីសាអូឌីត ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងត្រូវតទល់ជាមួយនឹង
អារ៉ាប៊ីសាអូឌីត ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ នឹងត្រូវតទល់ជាមួយនឹងក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១:០០នាទីយប់ (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតវគ្គជម្រុះ AFC U23 Asian Cup Qatar ឆ្នាំ ២០២៤ នៅក្នុងពូល J ជុំទី៣ ដែលត្រូវធ្វើឡើងនៅកីឡដ្ឋាន Prince Sultan bin Abdul Aziz ដែលមានមូលដ្ឋានក្នុងទីក្រុងអាបា។
គោព្រៃជំទង់កម្ពុជា ត្រូវការឈ្នះជាចាំបាច់ ដើម្បីអាចបន្តឡើងទៅវគ្គបន្ត សម្រាប់ពានរង្វាន់ AFC U23 Asian Cup Qatar 2024 បន្ទាប់ពីឆ្លងកាត់២កន្លងមក នៅក្នុងពូល J កម្ពុជាស្មើលីបង់ នៅក្នុងលទ្ធផល ២-២ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ មុនពេលយកឈ្នះលើម៉ុងហ្គោលី នៅក្នុងលទ្ធផល ២-១ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
បច្ចុប្បន្នម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីត ដែលឈ្នះ២ប្រកួតកន្លងមក កំពុងឈរកំពូលតារាងមាន ៦ពិន្ទុ តាមពីក្រោយដោយកម្ពុជាមាន ៤ពិន្ទុ និងលេ៣ លីបង់មាន ១ពិន្ទុ ខណៈដែលម៉ុងហ្គោលី នៅបាតតារាងគ្មានពិន្ទុរាប់។
ដោយឡែក U-23 តួកម៉េនីស្ថាន, អ៊ីរ៉ង់, គុយវ៉ែត និង យេមែន កំពុងតែឈរតំណែងកំពូលទាំង៤ បណ្តោះអាសន្ន ក្នុងនាមក្រុមលេខ២ល្អ ដើម្បីទទួលបានកៅអីឡើងទៅវគ្គបន្ត៕
ចែករំលែកព័តមាននេះ