ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​វាយ​សី​ពានរង្វាន់​គណៈមេធាវី ឆ្នាំ​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ​កាលពី​​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី

​រាជធានីភ្នំពេញ ៖ ​កាលពី​​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​កីឡា​គណៈមេធាវី និង​លោក​ជំទាវ ឈី​វ ភិ​រម្យ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​វាយ​សី​ពានរង្វាន់​គណៈមេធាវី ឆ្នាំ​២០២៣ ដោយ​មាន​វត្តមាន​ចូលរួម​របស់​សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី ថ្នាក់ដឹកនាំ​គណៈមេធាវី ប្រធានកិត្តិយស ប្រធាន អនុប្រធាន សមាជិក​អនុ​គណៈកម្មការ​កីឡា​វាយ​សី​គណៈមេធាវី ក្រុមការងារ​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​វាយ​សី​ពានរង្វាន់​គណៈមេធាវី ភ្ញៀវ​កិត្តិយស និង​កីឡាករ​-​កីឡាការិនី ៣៥០​នាក់​។

លោក​មេធាវី គឹ​ម វាសនា ប្រធាន​អនុ​គណៈកម្មការ​កីឡា​វាយ​សី​គណៈមេធាវី និង​លោក​មេធាវី សេង ប៊ុ​ន​ឃាង ប្រធានកិត្តិយស​អនុ​គណៈកម្មការ​កីឡា​វាយ​សី​គណៈមេធាវី បាន​រាយការណ៍​អំពី​របាយការណ៍​បូក​សរុប​ការងារ​របស់​អនុ​គណៈកម្មការ​កីឡា​វាយ​សី​គណៈមេធាវី និង​អំពី​កីឡាករ​-​កីឡាការិនី ដែល​ទទួល​បាន​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​កីឡា​វាយ​សី​ពានរង្វាន់​គណៈមេធាវី​នេះ​ផង​ដែរ ជា​អាទិ៍​៖

ពានរង្វាន់​កិត្តិយស ៖

-លេខ ១ បាន​ទៅ​លើ ឯកឧត្តម សេង ប៊ុ​ន​ឃាង និង ឯកឧត្តម អ៉ី​វ បូ​រិ​ន្ទ

-លេខ ២ បាន​ទៅ​លើ ឯកឧត្តម ហួត វុ​ទ្ធី និង ឯកឧត្តម សៀង ធី​រិ​ទ្ធ

-លេខ ៣​ស្ទួន បាន​ទៅ​លើ ឯកឧត្តម លី ច័ន្ទ​តុលា និង ឯកឧត្តម រ័​ត្ន ស្រ៊ា​ង
-លេខ ៣​ស្ទួន បាន​ទៅ​លើ ឯកឧត្តម ស្រ៊ា​ង រតនៈ និង​ឯកឧត្តម តាំង ស៊ុន​ឡាយ

ពានរង្វាន់​ជ័យ​លា​ភី ៖

-លេខ ១ បាន​ទៅ​លើ លោក​មេធាវី ហេង វណ្ណ​បុត្រ និង លោក​មេធាវី ប្លង់ សុផល

-លេខ ២ បាន​ទៅ​លើ លោក​មេធាវី ទូច ធី​រិ​ទ្ធ និង លោក​មេធាវី ហ៊ិ​ន ពិ​ណ្ណា​រិ​ទ្ធ

-លេខ ៣ បាន​ទៅ​លើ លោក​មេធាវី តាំង គក់ និង​លោក​មេធាវី ព្រីង ស៊ី​ណា

ពានរង្វាន់ All Star ៖

-លេខ ១ បាន​ទៅ​លើ លោក​មេធាវី ម៉េ​ង វ​ណ្ណី និង លោក​មេធាវី លឹ​ម សំ​អឿ​ន

-លេខ ២ បាន​ទៅ​លើ លោក​មេធាវី ន​ង មាន​ន្ទ និង​លោកស្រី​មេធាវី មាស ស៊ី​ថន

-លេខ ៣ បាន​ទៅ​លើ លោក​មេធាវី តេ​ង លី​ណា និង លោក​មេធាវី ថេ​ង វិបុល
-​គូរ​លេង​ល្អ​ជាងគេ បាន​ទៅ​លើ លោក​មេធាវី គឹ​ម រ័​ត្ន​ណា​រ៉ុ​ង និង​លោកស្រី​មេធាវី សេង ដា​វី​ន

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម លី ច័ន្ទ​តុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ចំណាប់អារម្មណ៍ និង​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​អំពី​លទ្ធផល​នៃ​ការ​ប្រកួត​វាយ​សី​ពានរង្វាន់​គណៈមេធាវី ឆ្នាំ​២០២៣ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ រីករាយ ភាតរភាព សាមគ្គីភាព​ផ្ទៃក្នុង​ស្រប​តាម​គោលបំណង​ដែល ឯកឧត្តម​ប្រធាន បាន​បង្កើត ។ ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​កីឡា​វាយ​សី​ពានរង្វាន់​គណៈមេធាវី​នេះ បាន​ចូលរួម​ចំណែក​ជួយ​លើកកម្ពស់​វិស័យ​កីឡា ព្រមទាំង​លើកតម្កើង​ឧត្តមភាព និង​កិត្យានុភាព​នៃ​វិជ្ជាជីវៈ​មេធាវី​។

ជា​ចុង​ក្រោយ ឯកឧត្តម​ប្រធាន បាន​ថ្លែងអំណរគុណ​ចំពោះ​ក្លឹ​បកីឡា​វាយ​សី ធី (T-Badminton Court) និង​សប្បុរសជន​ជា​ច្រើន​ទៀត​ដែល​បាន​ឧបត្ថម្ភ​នៅ​ក្នុង​កម្មវិធី និង​បាន​ជូនពរ​ដល់​សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី ប្រធានកិត្តិយស ប្រធាន អនុប្រធាន សមាជិក​អនុ​គណៈកម្មការ​កីឡា​វាយ​សី​គណៈមេធាវី ក្រុមការងារ​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​វាយ​សី​ពានរង្វាន់​គណៈមេធាវី ភ្ញៀវ​កិត្តិយស និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ ព្រមទាំង​សូម​ជួប​តែ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ