រាជធានីភ្នំពេញ ៖ ពិតជាមានមោទនភាពខ្លាំងណាស់ សម្រាប់កីឡាករកូនកាត់ខ្មែរ-បារាំងម្នាក់ បានឈ្នះការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ។

យោងតាមផេកនាយកដ្ឋានព័ត៌មានបានឱ្យដឹងថា កីឡាករហែលទឹកជម្រើសជាតិកម្ពុជាម្នាក់ បានបំបែកកំណត់ត្រាជាតិក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា២៦.៧៧វិនាទី លើវិញ្ញាសាហែលរបៀបផ្ងារ៥០ម៉ែត្រ (បុរស) ។

សូមអបអរសាទរកីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័ន ម៉ាកាំងក្ដូឌ (Antoine) ដែលបានបំបែកកំណត់ត្រាជាតិក្លាយជាកីឡាករកម្ពុជាដំបូងគេ ធ្វើបានថិរវេលា២៦.៧៧
វិនាទី លើវិញ្ញាសាហែលបៀបផ្ងារ៥០ម៉ែត្រ (បុរស) ។

លទ្ធផលនៃការបំបែកកំណត់ត្រាជាតិ (National Record) នេះ គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine ធ្វើបានក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។

គួររលឹកដែរថា កីឡាករហែលទឹកជម្រើសជាតិកម្ពុជាកូនកាត់ខ្មែរ-បារាំងរូបនេះ គឺពិតជាមានរូបសង្ហារ ហើយពិសេសនោះ គាត់បានបង្ហាញអត្តចរិតរួសរាយរាក់ទាក់ជាមួយនិងស្នាមញញឹម ដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គមនាពេលកន្លងមក នៅក្នុងព្រឹត្តិការណ៍ដ៏ធំកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ ។

ចែករំលែកព័តមាននេះ