ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​ជ័យជម្នះ​ដំបូង ក្រោម​ការ​ដឹកនាំ​របស់​លោក Felix មុន​បន្ត​បេស​កម្ម​ធំ​នៅ​ខែ​ក្រោយ

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា រក​ឃើញ​ជ័យជម្នះ​ជា​លើក​ដំបូង​ក្រោម​ការ​

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា រក​ឃើញ​ជ័យជម្នះ​ជា​លើក​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោកគ្រូ​បង្វឹក Felix Dalmas ជនជាតិ​អា​ហ្ស​ង់​ទី​ន បន្ទាប​ពី​បំបាក់​ក្រុម​ជម្រើសជាតិ​ម៉ា​កាវ នៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដោយ​លទ្ធផល ៤-០ នៅ​ឯ​ពុ​ហ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ជាមួយនឹង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ក្រុម​ភ្ញៀវ​ហុងកុង កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ក្នុង​លទ្ធផល ១-១ និង​ជ័យជម្នះ​លើ​ក្រុម​ភ្ញៀវ​ម៉ា​កាវ កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ ដែល​មាន​ន័យ​ថា ក្រុម​គោព្រៃ​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន ហើយ​កីឡាករ​ទាំងអស់​ត្រូវ​រំសាយ​នៅ​ត្រឹមនេះ ដោយ​ត្រូវ​រង់ចាំ​ការ​ប្រកាស​សមាភាព​បញ្ជី​ឈ្មោះ​កីឡាករ​ថ្មី នៅ​ខែ​ក្រោយ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ភារកិច្ច​ធំ នៃ​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​១ ព្រឹត្តិការណ៍ World Cup 2026 ប្រចាំ​តំបន់​អាស៊ី ដោយ​ត្រូវ​ជួប​ប៉ា​គី​ស្ថាន ជាមួយនឹង​ការ​ប្រកួត​ប្តូរ​ដី (២​ជើង​)​។

-​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២៣ កម្ពុជា ប៉ះ ប៉ា​គី​ស្ថាន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក
-​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៣ ប៉ា​គី​ស្ថាន ប៉ះ កម្ពុជា នៅ​កីឡដ្ឋាន Jinnah Sports

គួរ​រំលឹក​ថា លោក Felix Dalmas ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ថ្មី នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៣ កន្លង​ទៅ ដើម្បី​ជំនួស​លោក Keisuke Honda ជនជាតិ​ជប៉ុន ដែល​ចាកចេញ ក្រោយ​បញ្ចប់​ការ​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ ២០២៣​។ លោក Felix Dalmas ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ក្រុម​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ ចាប់ពី​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៦ ។ បុរស​ជនជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ធ្លាប់​ធ្វើ​ជា​គ្រូ​ជំនួយ​ក្រុម​គោព្រៃ​កម្ពុជា ចាប់ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២២ ក្រោម​ការ​ដឹកនាំ​របស់​លោក Keisuke Honda ៕ (រូបភាព ៖ សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ