កម្ពុជាឈ្នះមេដាយមាស១គ្រឿងលើប្រភេទកីឡាកាយសម្ព័ន្ធពីព្រឹត្តិការណ៍កីឡាអាស៊ីលើកទី៨
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កីឡាកាយសម្ព័ន្ធកម្ពុជាឈ្នះដណ្ដើមបានមេដាយមាស១គ្រឿងជាប្រវត្តិសាស្ត្រពី
រាជធានីភ្នំពេញ ៖ កីឡាកាយសម្ព័ន្ធកម្ពុជាឈ្នះដណ្ដើមបានមេដាយមាស១គ្រឿងជាប្រវត្តិសាស្ត្រពី
រាជធានីភ្នំពេញ ៖ កីឡាកាយសម្ព័ន្ធកម្ពុជាឈ្នះដណ្ដើមបានមេដាយមាស១គ្រឿងជាប្រវត្តិសាស្ត្រពីព្រឹត្តិការណ៍កីឡាអាស៊ីលើកទី៨ដែលបានប្រព្រឹត្តិទៅនៅប្រទេសម៉ុងហ្គោលី។
លោកណយ ផាណា ប្រធានប្រតិភូ និងជាគ្រូបង្វឹករបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានមានប្រសាសន៍ថា មេដាយមាស និងមេដាយសំរិទ្ធដែលទទួលបាននៃការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអាអេរូប៊ិកអាស៊ីលើកទី៨ ឆ្នាំ២០២៣ (8th Aerobic Gymnastics Asian Championship 2023) គឺជាភាពជោគជ័យដ៏ល្អប្រសើរ និងការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទាំងកម្លាំងកាយ កម្លាំងចិត្តរបស់ក្រុមអត្តពលិកកាយសម្ព័ន្ធយើង។
លោកបានលើកឡើងកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន១១នាក់បានត្រឡប់មកពីការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអាអេរូប៊ិកអាស៊ីលើកទី៨ ឆ្នាំ២០២៣ (8th Aerobic Gymnastics Asian Championship 2023) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។
លោកបានមានប្រសាសន៍ថា ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកអាអេរូប៊ិកអាស៊ីលើកទី៨ ឆ្នាំ២០២៣ កីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១១ នាក់លើ ៤ វិញ្ញាសា ដូចជាវិញ្ញាសា IM ឯកត្តជនបុរស វិញ្ញាសា IW ឯកត្តជននារី វិញ្ញាសា 3-TRIO និងវិញ្ញាសាជាក្រុម ។
ចំណែកប្រតិភូគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១១ នាក់រួមមារូបលោកជាគ្រូបង្វឹកធំ លោក សោ សុផេង គ្រូជំនួយ កញ្ញា សោ សុគីម គ្រូជំនួយ កីឡាការិនី ស៊ីវ ចន្ថា កីឡាការិនី ឌឹម អ៊ន ធីតា កីឡាការិនី ណេម សុខហេង កីឡាការិនី ឈួន សុវណ្ណបញ្ញា កីឡាការិនី ណែម មិនា កីឡាការិនី ឈួន ស្រីនាត កីឡាការិនី សួស ស្រីពៅ និងកីឡាករ ត្រន ប៊ុនធឿន។
លោកគ្រូបានបន្តថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាដឹកនាំដោយលោកបណ្ឌិតទេសមន្ត្រីប្រធានសហព័ន្ធ កីឡាកាយសម្ព័ន្ធកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើកទឹកចិត្តឲ្យហ្វឹកហាត់ និងចូលរួមការប្រកួតឲ្យបានច្រើនតាម ផែនការអភិវឌ្ឍកីឡាកាយសម្ព័ន្ធប្រចាំឆ្នាំដើម្បីការពង្រឹងសមត្ថភាព ជាពិសេសពង្រឹងស្មារតីប្រកួតដល់កីឡាករ- កីឡាការីនិកាយសម្ព័ន្ធជម្រើសជាតិឲ្យកាន់តែមានស័ក្ដិសិទ្ធិភាព និងមុតស្រួច៕
ចែករំលែកព័តមាននេះ