ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​មាក់ងាយ​ប្ដី​ដោយហេតុ​៨​យ៉ាង

5 ឆ្នាំ មុន

នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ​មិន​មានគុណ​ធម៌​ក្នុង​ខ្លួន​ទេ តែង​ត្មះតិះដៀល​ដោយ​ប្រការ​ផ្សេង​ៗ និង​មើលងាយ​ប្តី ដែល​ខ្លួន​បាន​រៀប​ការ​ឱនក្បាល​ដល់​កន្ទេល​យ៉ាង​ត្រឹមត្រូវ​តាម​ប្រពៃណី​។ ពួក​ស្រី​ខ្លះ​បាន​មាក់ងាយ​ប្តី​ដោយហេតុ ៨ យ៉ាងៈ ១- ប្ដី​គ្មាន​ទ្រព្យសម្បត្តិ…

នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា ស្ត្រី​ពួក​ខ្លះ​ក្នុង​លោក​នេះ​មិន​មានគុណ​ធម៌​ក្នុង​ខ្លួន​ទេ តែង​ត្មះតិះដៀល​ដោយ​ប្រការ​ផ្សេង​ៗ និង​មើលងាយ​ប្តី ដែល​ខ្លួន​បាន​រៀប​ការ​ឱនក្បាល​ដល់​កន្ទេល​យ៉ាង​ត្រឹមត្រូវ​តាម​ប្រពៃណី​។ ពួក​ស្រី​ខ្លះ​បាន​មាក់ងាយ​ប្តី​ដោយហេតុ ៨ យ៉ាងៈ

១- ប្ដី​គ្មាន​ទ្រព្យសម្បត្តិ ទីទ័ល​ក្រ

២- ប្ដី​ឈឺ​ជា​និច្ច ឈឺ​មិន​លស់​ថ្ងៃ

៣- ប្ដី​ចាស់​ទុព្វលភាព គ្មាន​កម្លាំងកំហែង

៤- ប្ដី​ផឹក​គ្រឿង​ស្រវឹង សេព​គ្រឿងញៀន

៥- ប្ដី​ធ្វេសប្រហែស មិន​ស្គាល់​កាល​គួរ និង​មិន​គួរ

៦- ប្ដី​អាប់​ឥត​ប្រាជ្ញា ល្ងង់ខ្លៅ មិនដឹង​ទិស​តំបន់

៧- ប្ដី​ខ្ជិលច្រអូស​ក្នុង​កិច្ច​ការងារ​ទាំងឡាយ

៨- ប្ដី​មិន​ប្រឹងប្រែង​រក​លុយ រក​ទ្រព្យសម្បត្តិ​ឲ្យ​កើត​មាន

ទោះជា​យ៉ាង​សម្រាប់​ខ្លួន​យើង​ជា​ប្រពន្ធ​ត្រូវ​មាន​ភក្តីភាព មាន​ទឹកចិត្ត​ស្មោះស្ម័គ្រ​ចំពោះ​ប្តី មិន​គួរ​មើលងាយមើលថោក​ប្ដី​ទេ បើ​ទោះជា​ប្តី​ជា​អ្នក​គ្មាន​ទ្រព្យសម្បត្តិ​បំពេញចិត្ត​ខ្លួន​យ៉ាងណា​ក្តី​។ ស្ត្រី​គ្រប់​រូប ត្រូវ​ដឹង​ថា បុរស​ម្នាក់​នេះ​ជា​ស្វាមី​របស់​យើង​ពិត​ៗ ដូច្នេះ​ត្រូវ​គោរព​ស្រឡាញ់​គាត់​ឲ្យ​បាន​ល្អ មិន​ត្រូវ​មាក់ងាយ​ដោយហេតុ​ណាមួយ​ឡើយ និង​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ប្តី​យើង​ទាំងថ្ងៃទាំងយប់​គ្រប់ពេល និង​ត្រូវ​ចេះ​សន្តោស​ចំពោះ​ប្តី បើ​មាន​កំហុសឆ្គង​ណាមួយ​អាច​អនុគ្រោះ​ឲ្យ​បាន ក៏​អនុគ្រោះ​ទៅ​មិន​ត្រូវ​បង្ក​បញ្ហា​ឲ្យ​កាន់តែ​ធ្ងន់​នោះ​ទេ ។

ដោយឡែក​ខ្លួន​អ្នកជា​ប្រុស​វិញ​កាលបើ​ដឹង​ថា​ប្រពន្ធ​មិន​ពេញចិត្ត​ត្រង់​ចំណុច​ណាមួយ​ពិសេស​គឺ​ចំណុច​ទាំង​៨​ខាងលើ​នេះ អ្នក​ត្រូវធ្វើ​ខ្លួន​មិន​ឲ្យ​មាន​កំហុសឆ្គង​គឺ​កំហុស​ជាន់​កំហុស​នេះ​តទៅ​ទៀត និង​ត្រូវ​ឧស្សាហ៍​ព្យាយាម​ធ្វើការ​ឡើង​ដើម្បី​ប្រែក្លាយ​ខ្លួន​ជា​ប្ដី​ដ៏​ល្អ ប្តី​គំរូ ប្តី​គួរ​ជាទី​គោរព​ស្រឡាញ់ ។