ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អា​បង្កុង​១​គ្រឿង ពូកែ​ខាង​ដឹកឈើ​ពី​ព្រៃ​ទៅ​លក់​ស្រុក​យួន

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង មាន​ដឹកឈើ​កកោះ​ធំ​ៗ​ចំនួន​ជាង​១០​កំណាត់ ត្រូវ​បាន​ក្រុម​មន្ត្រី​បរិស្ថាន​ក្រោម​ការ​ដឹកនាំ​ព្រះរាជអាជ្ញារ​រង​ខេត្តក្រចេះ លោក ជា សុ​ភក្ត្រ បាន​ចុះ​បង្ក្រាប​បាន​នៅ​ពេល​កំពុង​លួច​ដឹកឈើ​ចេញពី​ព្រៃ​តំបន់​អភិរក្ស ក្នុងស្រុក​ស្នួល…

ខេត្តក្រចេះ ៖ រថយន្ត​កែ​ច្នៃ​មួយ​គ្រឿង មាន​ដឹកឈើ​កកោះ​ធំ​ៗ​ចំនួន​ជាង​១០​កំណាត់ ត្រូវ​បាន​ក្រុម​មន្ត្រី​បរិស្ថាន​ក្រោម​ការ​ដឹកនាំ​ព្រះរាជអាជ្ញារ​រង​ខេត្តក្រចេះ លោក ជា សុ​ភក្ត្រ បាន​ចុះ​បង្ក្រាប​បាន​នៅ​ពេល​កំពុង​លួច​ដឹកឈើ​ចេញពី​ព្រៃ​តំបន់​អភិរក្ស ក្នុងស្រុក​ស្នួល ជាប់​ព្រំ ប្រទល់​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។ ក្រុម​មន្ត្រី​និយាយ​ថា ការ​ចាប់​រថយន្ត​នេះ បាន​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទ​១៥ កក្កដា នៅ​ក្នុង​ព្រៃ​តំបន់​អភិរក្ស​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ចំនុច​អូរ​គគីរ ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។

ឈើ​នេះ​មាន​ចំនួន​ជាង​១០​កំណាត់​ធំ សុទ្ធ​សឹង​ជា​ឈើ​កកោះ ដែល​ដឹក​ចេញពី​ព្រៃ​ខេត្តមណ្ឌលគិរី​ចូល​មក​ទឹកដី​ខេត្តក្រចេះ ត្រូវ​បាន​ចាប់​ឃាត់ ខណៈ​ដែល​មាន​ឈើ​រាប់​សិបកំ​ណាត់​ទៀត​ដែល​ដឹក​តាម​រថយន្ត និង​បាន​ទម្លាក់​ចោល​ក្នុង​ទឹកដី ខេត្ត​ម​ណ្ដ​ល​គី​រី គឺ​នៅ​មិន​ទាន់​មាន​វិធានការ​ចាប់​ឃាត់​នោះ​ទេ​។ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ឈើ​ទាំងនេះ​គឺ​ត្រូវ​បាន​ពួក​ឈ្មួញ កាត់​អារ​ដឹកនាំ​ចេញពី​ព្រៃ​ខេត្ត​មណ្ឌល​គី​រី ដឹក​ឆ្លង​តាម​ទឹកដី​ខេត្តក្រចេះ នាំ​ឆ្ពោះទៅ​វៀតណាម តាម​ច្រករបៀង​។ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ឈ្មួញ​រកស៊ី​ឈើ​ទាំងនេះ​ភាគច្រើន​គេ​ឃើញ​សមាសភាព​ជា​យោធា​នៅ​ស្រុក​ស្នួល និង​នៅ​ស្រុក​កែវ​សីមា​។

បើ​ទោះជា​បែប​ណា​ក្ដី​ក៏​សកម្មភាព​ចាប់​រថយន្ត​បង្កុង​ដឹកឈើ​នេះ គឺ​សមត្ថកិច្ច​ពុំ​បាន​ចាប់ ឃាត់ខ្លួន​មនុស្ស​នោះ​ទេ​។ ដោយ​ក្រុម​សមត្ថកិច្ច​បញ្ជាក់​ថា ដោយសារ​ឈ្មួញ​ដឹកឈើ​ដឹង សភាពការណ៍​មិន​ស្រួល​បាន​គេចខ្លួន​ចោល​ឡាន និង​ខ្លះ​បាន​ទម្លាក់​ឈើ​ចោល ហើយ​បើក ឡាន​គេច​ចូល​ក្នុង​ព្រៃ​ខាង​ទឹកដី​ខេត្ត​មណ្ឌល​គី​រី​។ ជុំវិញ​ការ​បង្ក្រាប​នេះ ព្រះរាជអាជ្ញារ​រង​អម​សាលា​ដំ​បូ​ខេត្តក្រចេះ លោក ជា សុ​ភក្ត្រ បាន​បញ្ជាក់​ប្រាប់​ថា ករណី​នេះ​អយ្យការ នឹង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង ដើម្បី​មាន​វិធា​នា​ការ​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ទាំង​អស់នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ