ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Fuso បើក​លឿន​​ត្រង់​ផ្លូវកែង​រេ​ចង្កូត​បុក​ស្លាក​សញ្ញា​ចរា​ចរណ៍​ ហើយ​បន្ត​បុក​បង្គោល​ភ្លើង​​បាក់ ប្រះ​ខ្លួន​ដេកចង្គ្រាង

12 ឆ្នាំ មុន

ខេត្តប៉ៃលិន ៖ រថយន្ត Fuso ពណ៌ខៀវ​លាយលឿង មួយ​គ្រឿង បើក​ហួស​ល្បឿនកំណត់​ត្រង់ចំណុច​ផ្លូវ​កែង ​អ្នក​បើក​​បរ​បួង​ចង្កូតអត់​ទាន់​ជ្រុល​ទៅ​បុក​បង្គោលស្លាក​សញ្ញាចរាចរណ៍​បាក់អស់មួយ​ដើម និងបន្តបុក​បង្គោលភ្លើង​ធំបាក់មួយ​ដើមទៀត បណ្តាល​ឱ្យរថយន្ត​ប្រះ​ខ្លួន​​ដេក​​ចង្គ្រាង ​និង​បង្កឱ្យ​​ដាច់​ខ្សែភ្លើងអត់​មានចរន្តអគ្គិ​សនីប្រើប្រាស់​ទូទាំងខេត្តអស់​រយៈពេល​ជាង៦​ម៉ោង ។

​ខេត្តប៉ៃលិន ៖ រថយន្ត Fuso ពណ៌ខៀវ​លាយលឿង មួយ​គ្រឿង បើក​ហួស​ល្បឿនកំណត់​ត្រង់ចំណុច​ផ្លូវ​កែង ​អ្នក​បើក​​បរ​បួង​ចង្កូតអត់​ទាន់​ជ្រុល​ទៅ​បុក​បង្គោលស្លាក​សញ្ញាចរាចរណ៍​បាក់អស់មួយ​ដើម និងបន្តបុក​បង្គោលភ្លើង​ធំបាក់មួយ​ដើមទៀត បណ្តាល​ឱ្យរថយន្ត​ប្រះ​ខ្លួន​​ដេក​​ចង្គ្រាង ​និង​បង្កឱ្យ​​ដាច់​ខ្សែភ្លើងអត់​មានចរន្តអគ្គិ​សនីប្រើប្រាស់​ទូទាំងខេត្តអស់​រយៈពេល​ជាង៦​ម៉ោង ។

ហេតុការណ៍​​នេះ បានកើត​ឡើ​ង​កាលពី​វេលា​ម៉ោង១និង៣០​នាទីរសៀល​ថ្ងៃ​ទី២២ មីនា ២០១៣ នៅ​ចំណុចមុខសាលា​រៀនបឹង​ព្រលឹត​លើ​កំណាត់​ផ្លូវ​​ជាតិលេខ​៥៧ ស្ថិតក្នុងភូមិ​បឹងព្រលឹត ឃុំស្ទឹង​កាច់​ ស្រុកសាលា​ក្រៅ ។ អ្នកបើក​រថយន្ត​ឈ្មោះ​​ម៉ាប់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រង​របួស​ស្រាស និង​​ព្រូ​​រថយន្ត​ម្នាក់​​ឈ្មោះ​ប៊ុន សៀង ភេទ​ប្រុស អាយុ២៩ឆ្នាំ រង​របួសធ្ងន់ដោយ​កញ្ចក់រថយន្ត​មុតភ្លៅ​ខាង​ឆ្វេង ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរ​ពេទ្យឯក​ជន​ក្រុង​ប៉ៃលិន ទាំងពីរ​នាក់រស់នៅភូមិ​ក្បាលកោះ ឃុំក្បាល​កោះ ស្រុកស្អាង ខេត្ត​ក​​ណ្តាល ៕