ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹក​កម្មករ​ ប៉ះ​ជាមួយ​ឡានហ្វ​ត​ ស្លា.ប់​ម្នាក់ ​របួ.ស​ជា​ច្រើន​នាក់

18 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មនុស្ស​ម្នាក់​បាន​ស្លាប់ និងកម្មករ ក​ម្មា​រិ​នី ជា​ច្រើន​នាក់​រង​របួស ធ្ងន់​-​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ (​ប្រភេទ​រថយន្តក្រុង…

ខេត្តកំពង់ស្ពឺ​ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មនុស្ស​ម្នាក់​បាន​ស្លាប់ និងកម្មករ ក​ម្មា​រិ​នី ជា​ច្រើន​នាក់​រង​របួស ធ្ងន់​-​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ (​ប្រភេទ​រថយន្តក្រុង ៥៥​កៅអី )   បើកផ្លូវ​ត្រង់​ប៉ះ​ជាមួយ​រថយន្ដ FORD រួច​ជ្រុល​ចង្កូត​ទៅ​បុក​ដើមឈើ ។

លោក ចឹក បូ​រិ​ន ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​នៅ ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែឧសភា ឆ្នាំ​២០២៥​ថា រថយន្ត​ដឹក​កម្មករ​ជួប​គ្រោះថ្នាក់​នៅ​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ខេត្តកំពង់ស្ពឺ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​កម្មករ​រងគ្រោះថ្នាក់​ជា​ច្រើន​នាក់ ( មាន​របួសធ្ងន់​-​ស្រាល ) (​ប្រភេទ​រថយន្តក្រុង ៥៥​កៅអី ) ។

មូលហេតុ រថយន្ត​ដឹក​កម្មករ បើកផ្លូវ​ត្រង់​ប៉ះ​ជាមួយ​រថយន្ដ FORD រួច​ជ្រុល​ចង្កូត​ទៅ​បុក​ដើមឈើ​។
បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​កម្មករ កម្មការិនី រង​របួស ទៅ​សង្គ្រោះ​ព្យាបាល​មន្ទីរពេទ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ