ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹក​កម្មករ​ប៉ះ​​ឡានហ្វត រួចរេចង្កូតទៅ​បុ.ក​ដើមឈើ ស្លា.ប់​ម្នាក់ ​របួ.ស​ជាង​៤០​នាក់

7 ខែ មុន
  • តាកែវ

ខេត្តកំពង់ស្ពឺ​ ៖ ក​ម្មការិ​នី​រោងចក្រ​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ចំណែកកម្មករ ក​ម្មការិ​នី​ប្រមាណ​ជាង​៤០​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ខណៈ​ដែល​រថយន្ត​ដឹក​កម្មករ​រោងចក្រ ប៉ះ​ជាមួយ​រថយន្ត​ហ្វ​តបត់​ឆ្លងផ្លូវ ហើយ​ជ្រុល​ទៅ​បុក​ដើមឈើ​ពេញទំហឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៦​និង​២០​នាទី…

ខេត្តកំពង់ស្ពឺ​ ៖ ក​ម្មការិ​នី​រោងចក្រ​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ចំណែកកម្មករ ក​ម្មការិ​នី​ប្រមាណ​ជាង​៤០​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ខណៈ​ដែល​រថយន្ត​ដឹក​កម្មករ​រោងចក្រ ប៉ះ​ជាមួយ​រថយន្ត​ហ្វ​តបត់​ឆ្លងផ្លូវ ហើយ​ជ្រុល​ទៅ​បុក​ដើមឈើ​ពេញទំហឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​៦​និង​២០​នាទី ព្រឹក ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១២៩-​ទៅ​លេខ​១៣០ ស្ថិត​នៅ​ភូមិ​ខ្សាច់​ពូន សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ចរាចរណ៍​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ដ​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​(HYUNDAI) ពណ៌​បៃតងខ្ចី ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3B-4649(​មាន​ដឹក​កម្មករ​ចំនួន​៤២​នាក់​) អ្នកបើកបរ​ឈ្មោះ​ឈឿ​ង នាង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ធំ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​(​ចុះ​រត់គេច​ក្រោយ​កើតហេតុ​រួច​) បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ទិស​ដៅ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ត្រង់​ចំណុច​ដូច​ខាងលើ បាន​ទៅ​ប៉ះ​រថយន្ដ​០១​គ្រឿង ម៉ាក​FORD RANGER ពណ៌​ស ពាក់​ផ្លា​ក​លេខ​2BP-1891 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​(​ចុះ​រត់គេច​ក្រោយ​កើតហេតុ​រួច​) ដែល​កំពុង​តែ​បើកបរ​នៅ​ខាង​មុខ​ស្រប​ទិស​គ្នា​ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ រួច​រថយន្ដ​ដឹក​កម្មករ​រេ​ចង្កូត​ក​ទៅ​បុក​ដើមឈើ​ដែល​នៅ​ខាងឆ្វេង​ដៃ​បន្ថែម​ទៀត បណ្ដាល​ឲ្យ ស្លាប់​ក​ម្មា​រិ​នី​ម្នាក់ ឈ្មោះ ទ្រី មួយ​ស៊ូ​ន អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ចំបក់​ផ្អែម ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ( ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​)​។ រង​របួស​ធ្ងន់ធ្ងរ​ចំនួន ០៥​នាក់​ស្រី​រង​របួសស្រាល ៣៦​នាក់ ស្រី ៣០​នាក់​។ និង​រងការ​ខូច​រថយន្ដ​ចំនួន​០២​គ្រឿង​(​ធ្ងន់​០១​គ្រឿង​)​។

នគរបាល​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​បាន​ដឹក​យក​កម្មករ ក​ម្មា​រិ​នី
រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ មិន​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​។

ដោយឡែក​ចំពោះ​វត្ថុ​តាង​រថយន្ដ​ទាំង​០២​គ្រឿង ជំនាញ​កំពុង​តែ​ចាត់ចែង​យក​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។​សពក​ម្មា​រិ​នី​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ