ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​គ្រឿងចក្រ កៀរ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បាក់​អស់​២​ដើម

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្លា​ដឺ​ហ្វ័​ម ១​គ្រឿង ដឹក​គ្រឿងចក្រ​ឈូស​ដី (​អា​ប៊ុល​) ១​គ្រឿង ពីលើ​ហើយ បាន​បើកបរ​កៀក​នឹង​ទ្រូងផ្លូវ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ែល​អា​ប៊ុល​ដែក…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ប្លា​ដឺ​ហ្វ័​ម ១​គ្រឿង ដឹក​គ្រឿងចក្រ​ឈូស​ដី (​អា​ប៊ុល​) ១​គ្រឿង ពីលើ​ហើយ បាន​បើកបរ​កៀក​នឹង​ទ្រូងផ្លូវ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ែល​អា​ប៊ុល​ដែក លៀន​ចេញពី​រថយន្ត​ម្ខាង​ខាង​ប្រមាណ​កន្លះ​ម៉ែត្រ កៀរ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ដែល​ស្ថិត​នៅ​ចន្លោះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់ ២​ដើម ។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​ប្លា​ដឺ​ហ្វ័​ម​ខាងលើ​នោះ ម៉ាក DEAWOO ព​ណ៍​លឿងទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-7473 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ហើយ​ក្រោយ​ពេល​កើតហេតុ ត្រូវ​បាន​នគរបាល​ឃាត់​ទាំង​រថយន្ត និង​អ្នកបើកបរ ។

សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រថយន្ត​នោះ​បាន​ដឹក​គ្រឿងចក្រ​ឈូស​ដី (​អា​ប៊ុល​) ១​គ្រឿង​ម៉ាក SHANTUI ព​ណ៍​លឿង បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត តាម​ផ្លូវជាតិ​លេខ​២ និង​ក្នុង​ល្បឿន​លឿន​ថែម​ទៀត​ផង​។ ដោយ​ខណៈនោះ បាន​បើក​កៀក​នឹង​ទ្រូងផ្លូវ ហើយដោយ​សារ​តែ​គ្រឿងចក្រ​នោះ​ធំ​ជាង​រថយន្ត បាន​ធ្វើ​ឲ្យ​ប៉ែល​លៀន​ចេញពី​រថយន្ត​ម្ខាង​ៗ ប្រវែង​ប្រមាណ​កន្លះ​ម៉ែត្រ ហើយ​ប៉ែល​អា​ប៊ុល​នោះ ក៏​បាន​កៀរ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ដែល​ស្ថិត​នៅ​ចន្លោះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់​២​ដើម​ជា​បន្តបន្ទាប់​តែ​ម្ដង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា នេះ​គឺជា​ការ​ធ្វើ​ប្រហែស​របស់​អ្នកបើកបរ និង​ក្រុមការងារ​គ្រឿងចក្រ​ខាងលើ ហើយ​ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ព្រែក​កំពឹស បាន​ចុះ​ទៅ​ឃាត់​ទាំង​អ្នកបើកបរ និង​រថយន្ត​រួច​ប្រគល់​ជូន​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរ​បស​ល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ