ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​​បដិសេធថា ​គ្មាន​រថយន្ត​ពលរដ្ឋ​ខ្មែរចូល​ទៅ​ចាក់​សាំង​ក្នុង​ទឹកដី​ថៃ​ឡើយ​ កម្ពុជា​មាន​សាំង​ប្រើប្រាស់​គ្រប់គ្រាន់

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥​ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​បាន​បដិសេធថា ​គ្មាន​រថយន្ត​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ចាក់​សាំង​ក្នុង​ទឹកដី​ថៃ​ឡើយ​ កម្ពុជា​មាន​សាំង​ប្រើប្រាស់​គ្រប់គ្រាន់​ ។ នេះជាការឆ្លើយចំពោះកាសែត​ថៃ​ដែលផ្សាយ​គ្មាន​ការ​ពិត…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥​ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​បាន​បដិសេធថា ​គ្មាន​រថយន្ត​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ចាក់​សាំង​ក្នុង​ទឹកដី​ថៃ​ឡើយ​ កម្ពុជា​មាន​សាំង​ប្រើប្រាស់​គ្រប់គ្រាន់​ ។ នេះជាការឆ្លើយចំពោះកាសែត​ថៃ​ដែលផ្សាយ​គ្មាន​ការ​ពិត ។​

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​ បា​នប​ដិ​សេធ​ការ​ចុះ​ផ្សាយ​របស់កាសែត​ថៃ​ថា​មាន​រថយន្ត​កម្ពុជា​ចូល​ទៅ​ចាក់​សាំង​ក្នុង​ទឹក​ថៃ​ ​មិនមែនជា​​ការ​ពិតទេ​ គឺ​គ្មាន​ទេ​ដែល​ពលរដ្ឋ​ខ្មែរ​ចូលទៅ​ចាក់​សាំង​ក្នុង​ទឹកដី​ថៃ​​នោះ ព្រោះ​កម្ពុជា​មាន​សាំង​ប្រើប្រាស់​គ្រប់គ្រាន់ អ្វី​ដែល​កាសែត​ថៃ​បាន​ចុះ​ផ្សាយ​នោះ​ជា​រថយន្ត​ពលរដ្ឋ​ខ្មែរ​ជា​អាជីវករ​ខ្មែរ​ចូល​ទៅ​ទឹកដី​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ឈម​ច្រក​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ​ចូល​ទៅ​លក់​នៅ​ផ្សារ​រ៉ូង​ក្លឿ​ជា​រៀងរាល់ថ្ងៃ​ ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖​រាល់ថ្ងៃ​ពលរដ្ឋ​ខ្មែរ​ដែល​ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រ៉ូ​ក្លឿ​ប្រទេស​ថៃ​១​ថ្ងៃ​មាន​រាប់​ពាន់​នាក់​ហើយ​មាន​រថយន្ត​រាប់រយ​គ្រឿង​ដែល​មាន​ឯកសារ​ចេញ​.​ចូល​ទៅ​ប្រទេស​ថៃ​ព្រឹក​វិល​ល្ងាច ក្រោយ​ភាគី​ថៃ​បាន​បិត​ច្រក​ដោយ​(​ឯកតោភាគី​)​ហើយ​សម្រួលការ​ចេញ​.​ចូល​ដោយ​កម្ពុជា​បើក​ចេញ​.​ចូល​ម៉ោង​៩​ព្រឹក​បិត​ម៉ោង​៤​ល្ងាច​ដោយ​ភាគី​ថៃ​បើក​ម៉ោង​៨​ព្រឹក​បិត​ម៉ោង​៤​ល្ងាច​។

ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយ​រង​ខុ​ទ្ទ​ការ​ល័យ​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​៖​កាសែត​ថៃ​ដែល​ផ្សព្វផ្សាយ​ថា រថយន្ត​ពលរដ្ឋ​ខ្មែរ​ចូល​ចាក់​សាំង​ក្នុង​ទឹកដី​ថៃ​គឺ​គ្មាន​ការ​ពិត​ឡើយ​ព្រោះ​សាំង​កម្ពុជា​មាន​ប្រើប្រាស់​គ្រប់គ្រាន់​ដោយ​មិន​ចាំបាច់​ពឹង​ដង្ហើម​ថៃ​ដក​ទៀត​ឡើយ​ ទាំងសាំង អគ្គី​ស​នី អ៊ិ​ន​ធឺ​ណែ​ត និង​បន្លែ​ផ្លែ​ឈើ ត្រូវ​បាន​កាត់​ផ្តាច់​ពី​ប្រទេស​ថៃ​គឺ​កម្ពុជា​មាន​គ្រប់គ្រាន់​​ក្នុងការប្រើប្រាស់​សម្រាប់​ពលរដ្ឋ​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ