ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​ទីន​ដក​ខ្លួន​ទៅ​ធ្វើ​បក្ស​ប្រឆាំង និង​មិន​ប្រជែ​ង​អំណាច​ជា​មួយ​កូនស្រី​ថាក់ស៊ីន​ទេ

11 ម៉ោង មុន

​ទី​ក្រុង​បាងកក​៖ លោក​អនុ​ទីន​ដែល​ជា​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​ និង​ដែល​ទើប​តែ​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី​ផែ​ថង​ថាន​ លោក​បាន​បញ្ជាក់​ថា​សុខ​ចិត្ត​ធ្វើ​ជា​គណ​បក្ស​ប្រឆាំង​បែប​ស្ថាបនា​។ ប៉ុន្តែ​មិន​រួម​កម្លាំង​ជាមួយ​គណ​បក្ស​នយោបាយ​ដទៃ​ទៀត​ដែល​មាន​អាស​នៈ​នៅ​ក្នុង​សភា​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​ផ្សេង​ពី​រដ្ឋាភិបាល​របស់​លោក​ស្រី​ផែ​ថង​ថាន​ទេ​។​ លោក​អនុ​ទីន​ធ្លាប់​ជា​ឧបនាយក​រដ្ឋ​មន្ត្រី​ និង​​​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​។ លោក​បង្ហាញ​មុខ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​​ពី​ប្រកាស​ដក​ខ្លួន​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ចម្រុះ​​។ លោក​ថ្លែង​ថា​អ្វី​ដែល​ជា​ពាក្យ​ចចាម​​អារ៉ាម​វា​នៅ​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​​តែ​ប៉ុណ្ណោះ​​។ យើង​សម្រេច​ចិត្ត​ដក​ថយ​មួយ​ជំហាន​…

​ទី​ក្រុង​បាងកក​៖ លោក​អនុ​ទីន​ដែល​ជា​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​ និង​ដែល​ទើប​តែ​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី​ផែ​ថង​ថាន​ លោក​បាន​បញ្ជាក់​ថា​សុខ​ចិត្ត​ធ្វើ​ជា​គណ​បក្ស​ប្រឆាំង​បែប​ស្ថាបនា​។ ប៉ុន្តែ​មិន​រួម​កម្លាំង​ជាមួយ​គណ​បក្ស​នយោបាយ​ដទៃ​ទៀត​ដែល​មាន​អាស​នៈ​នៅ​ក្នុង​សភា​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​ផ្សេង​ពី​រដ្ឋាភិបាល​របស់​លោក​ស្រី​ផែ​ថង​ថាន​ទេ​។​

លោក​អនុ​ទីន​ធ្លាប់​ជា​ឧបនាយក​រដ្ឋ​មន្ត្រី​ និង​​​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​។ លោក​បង្ហាញ​មុខ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​​ពី​ប្រកាស​ដក​ខ្លួន​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ចម្រុះ​​។ លោក​ថ្លែង​ថា​អ្វី​ដែល​ជា​ពាក្យ​ចចាម​​អារ៉ាម​វា​នៅ​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​​តែ​ប៉ុណ្ណោះ​​។ យើង​សម្រេច​ចិត្ត​ដក​ថយ​មួយ​ជំហាន​ (ពី​រដ្ឋា​ភិបាល​) ដើម្បី​រស់​នៅ​ដោយ​ឯក​រាជ្យ​-​ម្ចាស់​ការ​ ខ្លូន​ទី​ពឹង​ខ្លួន។

លោក​ថ្លែង​បន្ត​ទៀ​ត​ថា​យើង​នឹង​ខិត​ខំ​បំពេញ​ការ​ងារ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ទៅ​តាម​សមត្ថ​ភាព​របស់​យើង​។ គណ​បក្ស​របស់​លោក​គ្មាន​ផែន​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​ថ្មី​ទេ​។ លោក​ថា​គណ​បក្ស​របស់​លោក​ចាប់​ផ្ដើម​បំពេញ​ការ​ងារ​ជា​​បក្ស​ប្រ
​ឆាំង​ជា​បណ្ដើរ​ៗ​ហើយ។ គណ​​បក្ស​របស់​លោក​កំពុង​ពិនិត្យ​មើល​ចំណុច​ណា​ខ្លះ​ដែល​អាច​រិះ​គន់​រដ្ឋា​ភិបាល​ដើម្បី​ផល​ប្រ​យោជន៍​សា​ធារណៈ​។

ចំពោះ​សំណួរ​ថា​តើ​លោក​យល់​យ៉ាង​ណា​ដែរ​ដែល​ក្រុម​ប្រឆាំង​នៅ​ថៃ​ត្រៀម​រៀប​ចំ​មហា​បាតុ​កម្ម​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ខាង​មុខ​នេះ (​ដើម្បី​ទាម​ទារ​ឱ្យ​លោក​ស្រី​ផែ​ថង​ថាន​ចុះ​ពី​តំណែង​)? លោក​អនុ​ទីន​សង្ឃឹម​ថា​​​ប្រទេស​ថៃ​នៅ​តែ​រក្សា​បាន​សន្តិ​ភាព និង​ស្ថិរ​ភាព​​ជា​និច្ច​។ លោក​ចង់​ឃើញ​ប្រទេស​ជាតិ​មាន​ភាព​ស្ងប់​ស្ងាត់​ និង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​។ លោក​យល់​ថា​ទោះ​បី​យើង​ប្រកាន់​និន្នា​ការ​ខាង​ណា​​ក៏​ដោយ​​ប៉ុន្តែ​យើង​កុំ​ភ្លេច​គិត​ពី​សន្តិ​ភាព​របស់​ប្រទេស​ជាតិ​ដែល​ជា​កត្តា​សំខាន់​ជា​ទី​បំផុត​សម្រាប់​ពេល​បច្ចុ​ប្បន្ន​។

តាម​ការ​បញ្ជាក់​ខាង​លើ​នេះ មាន​ន័យ​ថា​គណ​បក្ស​របស់​លោក​​នឹង​​មិន​ចូល​រួម​នៅ​ក្នុង​ចលនា​បាតុ​កម្ម​នោះ​ទេ​។ លោក​ថ្លែង​ថា​គណ​បក្ស​ភូមិ​ចៃ​ថៃ​​​មិន​ចូល​រួម​ធ្វើ​ឱ្យ​វឹក​វរ​នៅ​ក្នុង​ឆាក​នយោបាយ​ថៃ​ជា​ដាច់​ខាត​។ គណ​បក្ស​របស់​លោក​នឹង​ប្រើ​ប្រាស់​វេទិកា​សភា​ដែល​ខ្លួន​មាន​អាសនៈ​មួយ​ចំនួន​នៅ​ក្នុង​នោះ​ប្រកប​ដោយ​ភាព​ចាស់​ទុំ​ខាង​នយោបាយ​ដើម្បី​តស៊ូ​មតិ​សម្រាប់​​ជា​ប្រយោជន៍​​​សា​ធារណៈ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ