ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​អ្នកកាសែត​កម្ពុជា ទៅទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម រយៈពេល​៥​ថ្ងៃ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សមាគម​អ្នកកាសែត​វៀតណាម គណៈប្រតិភូ​ក្លិប​អ្នកកាសែត​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី ថុ​ង សុវណ្ណ​រង្សី អគ្គលេខាធិការ និង​លោក ខៀវ…

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សមាគម​អ្នកកាសែត​វៀតណាម គណៈប្រតិភូ​ក្លិប​អ្នកកាសែត​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី ថុ​ង សុវណ្ណ​រង្សី អគ្គលេខាធិការ និង​លោក ខៀវ កូ​ឡា សមាជិក​គណៈនាយក បាន​បំពេញ​ទស្សនៈកិច្ច​ការងារ​រយៈពេល​៥ ថ្ងៃ ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ប្រទេស​វៀតណាម ។

ក្រៅពី​ជួប​ពិភាក្សា​លើ​វិស័យ​សារព័ត៌មាន​ជាមួយ​សមាគម​អ្នកកាសែត​វៀតណាម គណៈប្រតិភូ ក​.​អ​.​ក រួម​ជាមួយ​សមាគម​អ្នក​សារព័ត៌មាន​មួយ​ចំនួន ក្នុង​តំបន់​បាន​ចូលរួម​ពិធី​រំលឹក​ខួប​អនុស្សា​វរិ​យ៍ លើក​ទី​១០០​ឆ្នាំ បង្កើត​សារ​ព​ត៌​មាន​បដិវត្តន៍​វៀតណាម ។ ទន្ទឹម​នោះ គណៈប្រតិភូ បាន​ទស្សនា​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​កងទ័ព​ប្រជាជន​វៀតណាម សារៈមន្ទីរ​ជាតិពន្ធុវិទ្យា​វៀតណាម​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ