រាជធានីភ្នំពេញ ៖ យុវជន២ក្រុមផឹកស៊ីស្រវឹងឌឺដងពាក្យសម្តីដាក់គ្នាម្ចាស់ហាងសម្របសម្រួលហើយ បែរមានជនបង្កម្នាក់ទៀត យកដាវទៅកា.ប់ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ជនបង្កជិះម៉ូតូគេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅហាងផឹកស៊ីយីហោ ចែលី ផ្លូវបេតុងខាងក្រោយផ្សារមីតថោន សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ មានយុវជន២ក្រុមនាំគ្នាចូលផឹកស៊ីនៅហាងខាងលើ មួយក្រុម មានគ្នា៥ទៅ៦នាក់បានផឹកស៊ីស្រវឹងនិយាយឌឺដងឈ្លោះប្រកែកគ្នាទៅវិញទៅមក ភ្លាមៗនោះអ្នកលក់បានជួយសម្របសម្រួលបញ្ចប់គ្នារួចហើយ ។

បន្ទាប់មក ក្រុមជនរងគ្រោះឈប់ផឹកក៏រៀបចំត្រឡប់ទៅផ្ទះវិញ ចំណែកមួយក្រុមទៀតក៏រៀបចំទៅផ្ទះដែរ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកប្រដាប់ដោយដាវកា.ប់ទៅលើជនរងគ្រោះចំមុខ បណ្តាលឲ្យរងរបួសធ្ងន់ ហើយជនបង្កជិះម៉ូតូគេចខ្លួនបាត់ ក្រុមជនរងគ្រោះនាំគ្នាដេញដែរ តែដេញមិនទាន់បានត្រឡប់មកកន្លែងផឹកស៊ីវិញ ក៏សួរនាំទៅភាគីដែលផឹកស៊ីនៅជិតគ្នា បានឈ្លោះឌឺដងគ្នានោះថា អ្នកកា.ប់ជាបក្សពួកហែងមែន តែអ្នកផឹកស៊ីក្បែរនោះបាននិយាយប្រាប់ថា មិនមែនពួកគាត់ទេធ្វើឲ្យផ្ទុះហិ.ង្សាម្តងទៀត នៅហាងផឹកស៊ីវា.យបា.ក់តុកៅអីរាយប៉ាយពេញហាង ចំណែកភ្ញៀវនៅតុខ្លះ មិនទាន់បានគិតលុយផងនាំគ្នាផ្អើលគេចខ្លួនអស់នៅសល់២នាក់ ខាងភាគីរងគ្រោះម្នាក់ និងភាគីដែលផឹកស៊ីនៅជិតគ្នាម្នាក់ ។

ដោយឡែក ជនរងគ្រោះត្រូវបានមិត្តភក្ដិដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈភ្លាមៗ ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍មកដល់ជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបាត់ ជនបង្កក៏រត់គេចខ្លួនបាត់ នៅសល់ភាគីផឹកស៊ីនៅក្បែរដែលមានជម្លោះគ្នាម្តងត្រូវបានសមត្ថកិច្ចឃាត់យុវជន២នាក់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការតាមនិតិវិធីបន្ត ៕


ចែករំលែកព័តមាននេះ