ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ខ្ទឹមបារាំង​រាល់ថ្ងៃ​ ជួយ​បង្កើន​មេជី​វិត​ឈ្មោល និងបន្ថយហានិភ័.យនៃជំងឺធ្លាក់ទឹកចិត្ត

8 ម៉ោង មុន

ខ្ទឹមបារាំង ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជួយ​ដល់​សុខភាព​បេះដូង ឆ្អឹង និង​ពោះវៀន ប៉ុន្តែ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​មនុស្ស​ជា​ច្រើន​ប្រហែលជា​ភ្ញាក់ផ្អើល​។ គេ​រក​ឃើញ​ថា ការ​ទទួលទាន​ខ្ទឹមបារាំង​ជា​ប្រចាំ ជួយ​បង្កើន​មេជី​វិត​ឈ្មោល ជួយ​សុខភាព​ច្រមុះ និង…

ខ្ទឹមបារាំង ជា​ទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជួយ​ដល់​សុខភាព​បេះដូង ឆ្អឹង និង​ពោះវៀន ប៉ុន្តែ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដែល​មនុស្ស​ជា​ច្រើន​ប្រហែលជា​ភ្ញាក់ផ្អើល​។ គេ​រក​ឃើញ​ថា ការ​ទទួលទាន​ខ្ទឹមបារាំង​ជា​ប្រចាំ ជួយ​បង្កើន​មេជី​វិត​ឈ្មោល ជួយ​សុខភាព​ច្រមុះ និង បន្ថយ​ហានិភ័យ​បញ្ហា​ធ្លាក់​ទឹកចិត្ត ឬ Depression​។

១. បង្កើន​មេជី​វិត​ឈ្មោល
កាលពីមុន ភាព​គ្មាន​កូន​របស់​បុរស​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​ពិនិត្យ ការ​វះកាត់ និង​ការ​ធ្វើតេស្ត​ជា​ច្រើន ប៉ុន្តែ​ឥឡូវនេះ យើង​អាច​ផឹកទឹក​ខ្ទឹមបារាំង ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​ប្រភេទ (​ដែល​ខ្ទឹមបារាំង​មាន​ច្រើន​) គឺជា​វិធីសាស្ត្រ​ធម្មជាតិ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​មានកូន​។

២. ជួយ​ដល់​ឆ្អឹង​ប្រហោង​ច្រមុះ
វិធី​ដ៏​ល្អ​មួយ​ដើម្បី​បញ្ឈប់ និង​បន្ថយ​ដំណើរការ​នៃ​ការ​ហូរ​ឈាម​ច្រមុះ គឺ​ដោយ​ប្រើ​ខ្ទឹមបារាំង ដោយ​គ្រាន់តែ​យក​ខ្ទឹមបារាំង​មួយ​ផ្លែ​មក​ស្រូប​យក​ក្លិន​។ ខ្ទឹមបារាំង​មាន​ផ្ទុក​ទៅ​ដោយ វីតាមីន C និង​សារធាតុ bioflavonoids ដែល​ធ្វើ​ឱ្យ​ផ្លូវ​ក្នុង​ច្រមុះ​របស់​យើង​មិនសូវ​ងាយ​នឹង​ហូរ​ឈាម​។ អត្ថប្រយោជន៍​ដ៏​ល្អ​មួយទៀត គឺ​វា​ល្អ​ក្នុង​ការ​ប្រើ​ពេល​ច្រមុះ​របស់​យើង​ស្ទះ​។ ខ្ទឹមបារាំង​ជួយ​សម្រួល​ផ្លូវ​ក្នុង​ច្រមុះ ធ្វើ​ឱ្យ​យើង​ដកដង្ហើម​បាន​ស្រួល​។

៣. ការពារ​ការ​ធ្លាក់​ទឹកចិត្ត និង​ធ្វើ​អោយ​អារម្មណ៍​ប្រសើរ​ឡើង
ខ្ទឹមបារាំង​មាន​សារធាតុ​ម្យ៉ាង​ហៅ​ថា folate ដែល​ជា​ពាក្យ​មួយទៀត​សម្រាប់​វីតាមីន B9 ហើយ​វីតាមីន​នេះ​ជួយ​ការពារ​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំរុញ​អារម្មណ៍​របស់​អ្នក​ដោយ​ការ​បំបែក​អាស៊ីត​អា​មី​ណូ​ដែល​ហៅ​ថា homocysteine ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ