ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន២នាក់ ករណីលួច​ម៉ូតូ​​ពី​កៀនស្វាយ យក​មក​ធ្វើ​សោនៅ​ភ្នំពេញ ជិះ​ទៅ​លក់​ដល់ខេត្តបាត់ដំបង

13 ម៉ោង មុន

ខេត្តកណ្តាល ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល ក្រោម​ការ​ដឹកនាំ​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ…

ខេត្តកណ្តាល ៖ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល ក្រោម​ការ​ដឹកនាំ​លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ បាន​ចាត់​អោយ​លោក​វរសេនីយ៍ទោ ប៉ា ច័ន្ទ វិសាល អធិការរង​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ជនសង្ស័យចំនួន០៣​នាក់(ម្នាក់គេចខ្លួន) ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ ​ពី​កៀនស្វាយ យក​មក​ធ្វើ​សោ​នៅ​ភ្នំពេញ ​រួច​ជិះ​ទៅ​លក់​នៅ​ខេត្តបាត់ដំបង ព្រោះ​ខឹង​នឹង​បងប្រុស​របស់​ជន​រង​គ្រោះ​ បបួល​កាប់​គ្នា ។

ការ​បង្ក្រាប​នេះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១២​និង២០​នាទី​យប់ ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច​ផ្ទះសំណាក់រ​ដ្ឋា​១៦៨ ក្នុងភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ លី​ន ភក្ដី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

​ជនសង្ស័យ​ទាំង០៣​នាក់ ​​រួម​មាន ៖
១. ឈ្មោះ នី​ម សុខ​ថេ​ប ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​អូ​កណ្តោល ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង (​ឃាត់ខ្លួន​) អ្នក​ធ្វើ​សកម្មភាព ។ ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​(+)​វិជ្ជមាន ។
២. ឈ្មោះ​ សែ​ម វុ​ទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង (​ឃាត់ខ្លួន​) អ្នកចូលរួម​ធ្វើ​សកម្មភាព ។ តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​(+)​វិជ្ជមាន ។
៣. ឈ្មោះ តូច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មានស្រុក​កំណើត ខេត្តបាត់ដំបង (​គេចខ្លួន​) អ្នកចូលរួម​ធ្វើ​សកម្មភាព ។

ក្នុង​នោះ សម្ភារ​បាត់បង់ ម៉ូតូ​០១​គ្រឿង ម៉ាក ​HONDA C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​ 1JV-0440 (​ជា​របស់​ជន​រង​គ្រោះ​) និង​ដកហូត​បាន ម៉ូតូ​០១​គ្រឿង ម៉ាក ​SUZUKI Nex ពណ៌​ខៀវ​ស ផលិត​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​ 1LO-9550 (​ជា​របស់​ជនសង្ស័យ​) ។

សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ដូច​ខាងលើ ចេញពីផ្ទះ​នៅ​ភូមិ​កោះ​បៀ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មក​ដេក​នៅ​បន្ទប់​ជួល​(​យីហោ រ​ដ្ឋា១៦៨) ជាមួយ​សង្សារ​ ស្ថិត​នៅ​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ពេល​មក​ដល់​បន្ទប់​ជួល ជន​រង​គ្រោះ​ បាន​ចត​ម៉ូតូ​នៅ​ក្បែរ​ជណ្តើរ ហើយ​ដើរ​ឡើង​ទៅ​ដេក​ក្នុង​បន្ទប់​ជួល​ខាងលើ លុះដល់​វេលា​ម៉ោង០២:០០​នាទី ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ ទើប​សង្សារ​ជន​រង​គ្រោះ​ឈ្មោះស្រី​ណេ​ត ចេញពី​ធ្វើការ​នៅ​ហាង​ ​KTV ដើរមក​បន្ទប់​ជួល ​ក៏​មិនឃើញ​ម៉ូតូ​ជន​រង​គ្រោះ ក៏​ឡើង​ទៅ​ដល់​បន្ទប់​ជួល ​ហើយ​សួរ​ជន​រង​គ្រោះ​ថា​ ជិះ​ម៉ូតូ​មក ឬ​ក៏​ឲ្យ​គេ​ជូន​មក ជន​រង​គ្រោះ​ឆ្លើយ​ថា​ ជិះ​ម៉ូតូ​មក ​ទុក​នៅ​ខាងក្រោម ហើយ​នាំ​គ្នា​ដើរមក​មើល​ម៉ូតូ ​តែ​មិនឃើញ ក៏​បាន​ផ្អើល​ឆោឡោ​ឡើង ហើយ​ឲ្យ​ម្ចាស់ផ្ទះ​ជួល​ឆែក​កា​មេ​រ៉ា ទើបឃើញ​សកម្មភាពជនសង្ស័យ​ទាំង​បី​នាក់​ខាងលើ បាន​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ឡើង​ទៅ​ភ្នំពេញ ។

លុះដល់​ម៉ោង០៩ និង០០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​ បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ភូមិធំ ពេល​ទទួល​ពាក្យបណ្តឹង​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​ភូមិធំ សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ ចុះ​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៦ និង ០០​នាទី ​កម្លាំង​ផ្នែក​ជំនាញ ព្រហ្មទណ្ឌ​ស្រុក​ បាន​ទទួល​ព​ត៌​មាន​ពី​ម្ចាស់​ដើមបណ្តឹង​ថា​ ជនសង្ស័យ​ដែល​លួច​ម៉ូតូ​របស់​ខ្លួន​កំពង់​ស្នាក់​នៅ​ក្នុង​ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ពេល​បាន​ទទួល​ព​ត៌​មាន​ភ្លាម ​កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​កៀនស្វាយ សហការ​ជាមួយ​កម្លាំង​ស្រុក​លើក​ដែក នឹង​កម្លាំង​ប៉ុស្តិ៍​ក្អម​សំណ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០២​នាក់ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ ​នគរបាល​ជនសង្ស័យ​ទាំង​០២​នាក់​ បាន​សារភាព​ថា​ ៖ ពួក​ខ្លួន​បាន​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​រួច ​រុញ​ទៅ​ដល់​មុខ​វត្ត​បុ​ទម ក្រុងភ្នំពេញ ឲ្យ​ជាង​ធ្វើ​សោ​ រួចរាល់​ហើយ​ ពួក​ខ្លួន​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ខេត្តបាត់ដំបង រួច​លក់​ម៉ូតូ​ឲ្យ​ទៅ​អ្នក​មិន​ស្គាល់ឈ្មោះ ​ក្នុង​តម្លៃ​៤៥០$ លុះ​មក​ដល់​ថ្ងៃ​ទី​១៩ មិថុនា ២០២៥ ម៉ោង​០៨និង៣០​នាទី ​ពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក ​SUZUKI Nex ពណ៌​ខៀវ​ស សំដៅ​មក​ផ្ទះ​សង្សារ​របស់​ខ្លួន​នៅ​ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ទើប​នគរបាល​ឃាត់ខ្លួន ។ មូលហេតុ​ខឹង​នឹង​បងប្រុស​របស់​ជន​រង​គ្រោះ​ បបួល​កាប់​គ្នា ។

បច្ចុប្បន្ន ​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​​ច្បាប់។ ចំណែក​ជនសង្ស័យម្នាក់ ​ដែល​រត់គេច​ខ្លួន​ កម្លាំង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យក​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ