ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ទៈ​ឃើញ​​ស.ព​បុរស​ម្នាក់​អណ្ដែត​ទឹក​ខាង​ត្បូង​ស្ពាន​ខ្សែកាប​ឬ​ស្សី​កែវ​​ពុំ​ស្គាល់អត្ត​សញ្ញាណ​​ឡើយ

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​សព​បុរស​ម្នាក់​មាន​លក្ខណៈ​ហើម​ស្អុយរលួយ​ទៅ​ហើយ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​សាប​ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​​​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១​ ខែមិថុនា​ ​ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ​សព​បុរស​ម្នាក់​មាន​លក្ខណៈ​ហើម​ស្អុយរលួយ​ទៅ​ហើយ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​សាប​ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​​​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១​ ខែមិថុនា​ ​ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​ទន្លេ​សាប​ត្រើយ​ខាងកើត ខាងក្រោយ​មណ្ឌល​សន្និបាត​ និង​ពិ​ព​ណ៏​អន្តរជាតិ​ជ្រោយចង្វា ផ្លូវ​ទន្លេសាប ក្រុម​ទី​៧ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។

សព​បុរស​រូប​នោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ មាន​អាយុប្រមាណ​ជាង​៣០ ឆ្នាំ​ពាក់​អាវយឺត​ដៃខ្លី​​
ព​ណ៌​ក្រហម ដៃ​អាវ​ព​ណ៌​ខ្មៅ ម៉ាក​SPYDER ស្លៀកខោ​ជើងវែង​ពណ៌​ប្រផេះ រឹប​ជើង​ខោ​ទាំង​សងខាង ។​ សពមាន​ចាក់​សាក់​ព​ណ៌​ខៀវ ​នៅ​គល់​ក​ខាងក្រោយ​ ​មាន​ចាក់​សាក់​ពណ៌​ខៀវ​នៅ​លើ​ស្មា​ឆ្វេង​ជា​ភាសារ​អង់គ្លេស​ចំនួន​២​ជួរ​,​មាន​ចាក់​សាក់​លេខ​រ៉ូ​ម៉ាំង​នៅ​កំភួនដៃ​ឆ្វេង​ពណ៌​ខៀវ​។

តាម​សន្តិសុខ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ពណ៌​អន្តរជាតិ​ជ្រោយចង្វារបានអោយ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៥ ​គាត់​បាន​ជិះ​ល្បាត​ជុំវិញ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិ​ព​ណ៌​អន្តរជាតិ​ជ្រោយចង្វារ​ក៏​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​ជាប់​គុម្ព​ត្រែង​ក្បែរមាត់ច្រាំង​ទន្លេ រួច ក៏​រាយ
​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្តង​។

នៅ​ព្រឹក​នោះ​ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ក៏​បាន​ជួល​ជនជាតិ​អ៊ី​ស្លា​ម​អូស​ទៅ​ដាក់​នៅ​គល់​ស្ពាន​ជ្រោយចង្វារ​ដើម្បី​សែង​ឡើង​ដាក់​លើគោក​ត្រួតពិនិត្យ​។ តាម​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច​រក​ពុំ​ឃើញ​មាន​អត្តសញ្ញាណ​ឡើយ​។

បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា សព​បុរស​រូប​នោះ​ស្លាប់​ដោយ​លង់ទឹក​។

សព​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​តាំងក្រសាំង​ដើម្បី​រង​ចាំ​សាច់ញ្ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ