ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​មក បើកឡាន ជិះ​ម៉ូតូ និង​ដំណើរ​ស្មើរ​ជើង​រាល់ថ្ងៃទៅ​ប្រកប​មុខរបរ​លក់ដូរ​នៅ​ផ្សារ​រុង​គ្លឿ

6 ម៉ោង មុន

ប៉ោយ​ប៉ែ​ត ៖ ទិដ្ឋភាព​នា​ព្រឹក​ម៉ោង​០៩​និង​០០​នាទី ថ្ងៃអាទិត្យ ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​មក មាន​បើកឡាន ជិះ​ម៉ូតូ…

ប៉ោយ​ប៉ែ​ត ៖ ទិដ្ឋភាព​នា​ព្រឹក​ម៉ោង​០៩​និង​០០​នាទី ថ្ងៃអាទិត្យ ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​មក មាន​បើកឡាន ជិះ​ម៉ូតូ និង​ដំណើរ​ស្មើរ​ជើង​រាល់ថ្ងៃ ទៅ​ប្រកប​មុខរបរ​លក់ដូរ​នៅ​ផ្សារ​រុង​គ្លឿ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យបាន​បង្ហោះ​នា​ព្រឹក​នេះ ។

ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យ បាន​បន្ត​ថា ដូច​អ្វី​ដែល​សារព័ត៌មាន​ថៃ និង​ក្រុម​ជ្រុលនិយម​ថៃ​មួយ​ចំនួន​គ្មាន​វិជ្ជាជីវៈ បំភ្លៃ​ការ​ពិត ចុះ​ផ្សាយ​ថា ពលរដ្ឋ​ខ្មែរ​សម្រុក​បើកឡាន ជិះ​ម៉ូតូ ទៅ​ចាក់​សាំង​នៅ​ថៃ​នោះ​ទេ ។

ម្យ៉ាងវិញទៀត ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក៏​ដូច​ជា ច្រក​ផ្សេង​ៗ ដែល​ជាប់​ព្រំដែន​ថៃ រាជរដ្ឋាភិបាល​កម្ពុជា ហាម​ដាច់ខាត​មិន​អនុញ្ញាត​អោយ​នាំ​ចូល បន្លែ ផ្លែ​ឈើ មក​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ។

សូម​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ កងទ័ព​ថៃ​បាន​ប្រើប្រាស់​វិធានការ​បិទ​ច្រកព្រំដែន និង​កែប្រែ​ពេលវេលា​នៃ​ការ​បិទ​-​បើក​ច្រកព្រំដែន រវាង​ប្រទេស​ទាំង​ពីរ​ជា​ឯកតោភាគី ដោយ​មិន​បាន​គិត​អំពី​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឡើយ ។

កម្ពុជា​មិន​ដែល​មាន​បំណង​ចង់​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​រស់នៅ ឬ​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រកព្រំដែន​នោះ​ទេ​។ ប៉ុន្តែ​បើ​កងទ័ព​ថៃ​នៅ​បន្ត​ប្រើ​វិធី​បែប​នេះ ដើម្បី​ដាក់​គំនាប​មក​លើ​កម្ពុជា​នោះ គឺ​កម្ពុជា​កំដរ​បាន​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ