ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នក​ងូតទឹក​ក្តៅ​ឧ​ណ្ណ​ៗ​ហើយ​ភ្លាម​ចូល​គេង​វា​នឹង​មាន​បញ្ហា​ទាំងនេះ

18 ម៉ោង មុន

ការ​ងូតទឹក​ក្តៅ​ឧ​ណ្ណ​ៗ​នៅ​ពេល​មុន​ចូល​គេង គឺជា​ទម្លាប់​មួយ​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​អនាម័យ​ខ្លួនប្រាណ ។ តែ​អ្នក​មិន​គួរ​ងូត​ហើយ​ភ្លាម​ទៅ​ចូល​គេង​ភ្លាម​នោះ​ទេ ដោយសារ​តែ​ការ​ធ្វើ​ដូចនេះ​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព​។ ថ្ងៃនេះ​អ្នក​នឹង​បាន​ស្គាល់​ពី​បញ្ហា​ទាំង​អស់នោះ​។ ១. វា​អាច​ធ្វើ​ឱ្យ​បេះដូង​អ្នក​លោត​ញាប់ប្រសិនបើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា បេះដូង​លោត​លឿន​បន្ទាប់​ពី​ងូតទឹក​ក្តៅ​ឧ​ណ្ណ​ៗ​នោះ វា​មក​ពី​មូលហេតុ​មួយ​នេះ…

ការ​ងូតទឹក​ក្តៅ​ឧ​ណ្ណ​ៗ​នៅ​ពេល​មុន​ចូល​គេង គឺជា​ទម្លាប់​មួយ​ដ៏​ល្អ​ក្នុង​ការ​ធ្វើ​អនាម័យ​ខ្លួនប្រាណ ។ តែ​អ្នក​មិន​គួរ​ងូត​ហើយ​ភ្លាម​ទៅ​ចូល​គេង​ភ្លាម​នោះ​ទេ ដោយសារ​តែ​ការ​ធ្វើ​ដូចនេះ​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព​។ ថ្ងៃនេះ​អ្នក​នឹង​បាន​ស្គាល់​ពី​បញ្ហា​ទាំង​អស់នោះ​។

១. វា​អាច​ធ្វើ​ឱ្យ​បេះដូង​អ្នក​លោត​ញាប់
ប្រសិនបើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា បេះដូង​លោត​លឿន​បន្ទាប់​ពី​ងូតទឹក​ក្តៅ​ឧ​ណ្ណ​ៗ​នោះ វា​មក​ពី​មូលហេតុ​មួយ​នេះ ដែល​មានការ​ពន្យល់​បែប​វិទ្យាសាស្ត្រ​។ ទឹក​ក្តៅ​បង្កើន​សម្ពាធ​ឈាម​របស់​អ្នក ហើយ​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​ព្រមាន​ថា វា​អាច​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ឡើង​កំ​ដៅ​ខ្លាំង​និង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ដល់​បេះដូង​។ នៅ​ពេល​ដែល​បេះដូង​របស់​អ្នក​កំពុង​លោត​ញាប់ អ្នក​ទំនងជា​ពិបាក​ក្នុង​ការ​គេង​លក់​ហើយ​។

២. វា​អាច​បណ្តាល​ឱ្យ​អ្នក​ឡើង​ទម្ងន់
ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​ឆ្ងាញ់​និង​ងូតទឹក​ក្តៅ​ឧ​ណ្ណ​ៗ ប្រហែលជា​មើលទៅ​ដូច​ជា​វិធី​ដ៏​ល្អ​មួយ ដែល​ត្រូវធ្វើ​មុន​ពេល​ចូល​គេង​។ ប៉ុន្តែ​ការ​ពិត ការ​ងូតទឹក​ក្តៅ​ឧ​ណ្ណ​ៗ បន្ទាប់​ពី​ទទួលទាន​អាហារ​ល្ងាច​រួច អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​មានការ​រំលាយ​អាហារ​យឺត​និង​នាំ​ឱ្យ​ឡើង​ទម្ងន់​។ ការ​រំលាយ​អាហារ​តម្រូវ​ឱ្យ​មានការ​កើនឡើង​លំហូរ​ឈាម​ឆ្ពោះទៅ​ក្រពះ ហើយ​ការ​ងូតទឹក​បណ្តាល​ឱ្យ​ឈាម​ហូរ​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ​។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា អ្នក​ត្រូវការ​លាង​សម្អាតខ្លួន​នៅ​ពេល​ល្ងាច អ្នក​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់ ៣០​នាទី បន្ទាប់​ពី​ទទួលទាន​អាហារ​រួច​។

៣. វា​មិនល្អ​សម្រាប់​សក់​របស់​អ្នក
ការ​ចូល​គេង​ក្រោយ​ពី​ងូតទឹក​ហើយ​ភ្លាម​ៗ ជាមួយនឹង​សក់​សើម អាច​ធ្វើ​ឱ្យ​អ្នកមាន​បញ្ហា​ស្បែក​មុខ​និង​សរសៃសក់​។ ការ​គេង​ជាមួយ​សក់​សើម នឹង​ធ្វើ​ឱ្យ​ស្រោម​ខ្នើយកើយ​របស់​អ្នក​ស្រូប​យកជាតិ​សំណើម​និង​បង្កើត​បរិយាកាស​ក្តៅ​សើម ដែល​ល្អ​សម្រាប់​ការ​លូតលាស់​របស់​បាក់តេរី​។ វា​អាច​បង្ក​ជា​បញ្ហា​មុន​លើ​ស្បែក​មុខ និង បញ្ហា​អង្គែ​លើ​ស្បែក​ក្បាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ